NEW YORK: កាលពីថ្ងៃអង្គារទី១៧ ខែវិច្ឆិកា កូរ៉េខាងជើងបាននិយាយថា ខ្លួនបានបញ្ជូនពលករជាច្រើននាក់ ឲ្យធ្វើការនៅបរទេសដោយស្របច្បាប់ រួមមានប្រទេសរុស្ស៊ី ចិន និងប្រទេសផ្សេងទៀត ហើយវាជាការនិយាយមួលបង្កាច់យ៉ាងធ្ងន់ធ្ងរដែលថា ពួកគេត្រូវបានធ្វើបាប ឬចាប់បង្ខំ ។
កាលពីខែមុន អ្នកអង្កេតការណ៍សិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Marzuki Darusman បានបង្ហាញពីការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរថា កូរ៉េខាងជើងបានបង្ខំប្រជាជានចំនួន ៥០,០០០នាក់ ឲ្យទៅធ្វើការនៅបរទេស ក្រោមលក្ខខណ្ឌរួ មដែលរាយការណ៍ពីចំនួនពលករ ត្រូវបានចាប់បង្ខំ ។
លោកបានជំរុញឲ្យប្រទេសនានា ដែលពួកគេត្រូវបានបញ្ជូនទៅនោះ អនុញ្ញាតឲ្យលោកធ្វើការស៊ើបអង្កេត ។ លោក Ri Hung Sik អគ្គរដ្ឋទូតនៃកាតព្វកិច្ចពិសេសប្រចាំក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយក្នុងសន្និសីទកាសែតមួយ នៅទីក្រុងញូវយ៉កថា ពួកគេកំពុងនិយាយថា ពលករកូរ៉េខាងជើងរាប់ពាន់នាក់ស្ថិតនៅក្រោមទណ្ឌកម្មដ៏ឃោរឃៅ ហើយពួកគេជាប់ពាក់ព័ន្ធនឹងការចាប់បង្ខំពលករ ។
លោក Ri បាននិយាយថា ប្រជាជនកូរ៉េខាងជើង កំពុងធ្វើការនៅក្នុងប្រទេសមួយចំនួន រួមមាន រុស្ស៊ី ចិន គុយវែត និងអង់ហ្គូឡា ប៉ុន្តែមិនអាចប្រាប់ពីចំនួនថាប៉ុន្មាននាក់នោះទេ ។ លោកបាននិយាយទៀតថា ពួកយើងមានពលករជាច្រើននាក់ ធ្វើការនៅបរទេសក្រោមកិច្ចសន្យាស្របច្បាប់ ៕