ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកស្នងការរង ប៊ន សំអាត និងដោយមានការសម្របសម្រួលពី លោកព្រះរាជអាជ្ញារងសាលារាជធានីភ្នំពេញ កែវ សុជាតិ បានធ្វើការចុះបង្ក្រាប និងចាប់ខ្លួនជនសង្ស័យចែកចាយសារធាតុញៀន ៣២នាក់ ស្រីម្នាក់ នៅថ្ងៃ១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចក្រុម១០-១១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ការចាប់ខ្លួនជនសង្ស័យខាងលើ គឺធ្វើឡើងនៅទីតាំងលេងហ្គេមមួយកន្លែង ហើយសមត្ថកិច្ចបានដកហូតថ្នាំញៀនមួយចំនួន សម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ទូហ្គេមមួយចំនួន និងជញ្ជីងថ្លឹងចំនួន៥។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បាននាំមកកាន់អធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿង តាមនីតិវិធី ៕