Wednesday, November 18, 2015

ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ ​កាត់​ក្បាល ដោយ​ក្រុម​ភេរវកម្ម Abu Sayyaf

KUALA LUMPUR: កាលពី​ថ្ងៃ​អង្គារ​ទី​១៧ ខែវិច្ឆិកា ប្រព័ន្ធ​ផ្សព្វផ្សាយ​ហ្វីលីពីន និង​ម៉ាឡេស៊ី​បាន​ផ្សាយ​ថា បុរស​ម្នាក់​មក​ពី Sarawak ត្រូវបាន​កាត់​ក្បាល​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ Abu Sayyaf ក្នុង​ប្រទេស​ហ្វីលីពីន ។ ហាង​លក់​សម្ភារ​មួយ​ឈ្មោះ The Inquirer នៅ​ប្រទេស​ហ្វីលីពីន​បាន​រាយការណ៍​ថា ឈ្មោះ Bernard Then ត្រូវបាន​សម្លាប់​នៅ​ភាគ​ខាងត្បូង​ប្រទេស​ហ្វីលីពីន នៅ​ម៉ោង​ប្រហែល​៤​ល្ងាច​លើ​កោះ Jolo ។
​ឧត្ដមសេនីយ៍ត្រី Alan Arrojado មេបញ្ជាការ​នៃ​ក្រុម​ការងារ​ចម្រុះ Sulu បាន​ប្រាប់​ទៅ​សារព័ត៌មាន​ថា ឈ្មោះ Then ត្រូវបាន​កាត់​ក្បាល ។ បណ្ដាញសារព័ត៌មាន​ម៉ាឡេស៊ី The Star ក៏​បាន​និយាយ​ផងដែរ​ថា ជនរងគ្រោះ​ឈ្មោះ Then បាន​ស្លាប់​ដោយ​កណ្ដាប់ដៃ​របស់​ក្រុម​ឧទ្ទាម ។
​ប្រភព​ពី​កងទ័ព និង​ក្រុម​អ្នកធ្វើការងារ​សង្គម ក្នុង​ប្រទេស​ហ្វីលីពីន​បានបញ្ជាក់​ថា វិស្វករ​ផ្នែក​អគ្គិសនី​ម្នាក់​អាយុ​៣៩​ឆ្នាំ ត្រូវបាន​សម្លាប់​ដោយ​ក្រុម​ប្រដាប់អាវុធ Abu Sayyaf ដែល​កំពុង​ត្រូវ​តាម​ចាប់ខ្លួន​ដោយ​យោធា​ហ្វីលីពីន​នៅ​តំបន់ Butaran Hill ជុំវិញ​ភូមិ Indanan លើ​កោះ Jolo ។ ក្រសួងការបរទេស​ម៉ាឡេស៊ី កំពុង​ព្យាយាម​បញ្ជាក់​ឲ្យបាន​ច្បាស់ ពី​របាយការណ៍​នេះ ៕