Wednesday, November 18, 2015

សមត្ថកិច្ចចាប់​រថយន្ត ​ដឹកទំនិញ​អត់​បង់ពន្ធ ​

​រតនគិរី​៖ មន្ត្រីនគរបាល​រតន​គិរី​បានឲ្យដឹងថា កាល​ពី​ទៀបភ្លឺ ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ថា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ បាន​ចាប់​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​មួយគ្រឿង ដែល​គ្មាន​ពន្ធ​នាំចូល ។​
​មន្ត្រីនគរបាល​បាន​បន្តថា តាម​របាយការណ៍​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើ​សសេដ្ឋកិច្ច នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា រថយន្ត​ដែល​បាន​ចាប់​នោះ គឺ​មាន​ម៉ាក​ខ្ចា ពាក់​ស្លាក​លេខ ស្វាយរៀង 3A.1122 ផ្ទុក​ស៊ីម៉ង់ត៍ HA TIEN1 ចំនួន ១០០០​បេ ស្មើនឹង ៥០​តោន ដែល​គ្មាន​បង្កាន់ដៃ​ពន្ធ​នាំចូល នៅ​ភូមិសាស្ត្រ ផ្សារ​តាយសេង ភូមិ​៤ សង្កាត់​កា​ចាញ ក្រុង​បាន​លុង ខេត្ត​រតនគិរី ។​
​នៅ​បច្ចុប្បន្ននេះ សមត្ថកិច្ច​ចម្រុះ​បាន​នាំ​យក​រថយន្ត និង​ទំនិញ​មក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគីរី ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់ ៕​