បន្ទាយមានជ័យ៖ ពលរដ្ឋ១៥នាក់ ក្នុងនោះពលរដ្ឋខ្មែរ ១៤នាក់ ជនជាតិថៃម្នាក់ ដែលជាមេខ្យល់នាំពលរដ្ឋខ្មែរចូលដីថៃទៅកាប់ឈើគ្រញូងត្រូវបាន កម្លាំងទាហាប៉ារ៉ាថៃ និងក្រុមអភិរក្ស ឧទ្យានជាតិប៉ាង ស៊ីដាខេត្តស្រះកែវប្រទេសថៃ សហការណ៍គ្នា ចាប់ខ្លួនបានជាបនតបន្ទាប់ចោទ ពីបទលួចឆ្លង ដែនខុសច្បាប់ចូលទឹកដីថៃ ហើយធ្វើសកម្មភាពកាប់ឈើគ្រញូង នៅអភិរក្សសួនជាតិប៉ាងស៊ីដា ខេត្តស្រះកែវតំបន់ ឈមនិងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ពលរដ្ឋខ្មែរថៃទាំង ១៥នាក់នោះនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រូវបានតម្រួតថៃយកមកឃុំខ្លួននៅខេត្តស្រះកែវរងចាំបញ្ចូនទៅកាន់តុលាការយកទៅអនុវត្តច្បាប់ ។ ប្រតិបត្តិការនេះសមត្ថកិច្ចថៃ ដកហូតបាន ឈើគ្រញូង៤៧ដុំ ខ្នាតវែង មុខ កាត់ 20x40cm អាវុធវែង៤ដើម អាវុធខ្លី២ដើម ថ្នាំយ៉ាម៉ា២គ្រាប់ និងកញ្ឆាក្រៀម១កញ្ចប់ ។
យោងការចុះផ្សាយរបស់កាសែត ក្នុងស្រុករបស់ថៃ បានឲ្យដឹងថា នៅចំពោះមុខសមត្ថកិច្ចសួរនាំ ពលរដ្ឋខ្មែទាំង១៤នាក់បានឆ្លើយសារភាពថា ពួកខ្លួនគឺត្រូវបានឈ្មោះ សាំរួយ ឈុំធៀម ជនជាតិថៃ ខាងលើ ជួលឲ្យឡើងមកកាប់ឈើគ្រញូងលើភ្នំក្នុងឧទ្យានជាតិខាងលើ ដោយឲ្យថ្លៃឈ្នួល១គីឡូ ២០០បាត តែពេលកាប់ឈើបានត្រូវជញ្ជូនម្នាក់ ១ដុំយកទៅលាក់ទុកក្នុងចំការអំពៅមួយកន្លែងក្បែរផ្ទះជនជាតិថៃ ខាងលើទើបគេបើកលុយឲ្យ ។
ពាក់ព័ន្ធនឹងការឃាត់ខ្លួនពលរដ្ឋខ្មែរខាងលើ លោក ប៊ុន សុខវិបុល អគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ បានប្រាប់អ្នកយកព័ត៌មានថា ពិតជាមានករណីចាប់ខ្លួនពលរដ្ឋ ខ្មែរពីសំណាក់សមត្ថកិច្ចថៃនោះមែន ។ បច្ចុប្បន្នពលរដ្ឋខ្មែរទាំងនោះ និងជនជាតិថៃជា មេខ្យល់រួមជាមួយវត្ថុតាមត្រូវបានតម្រួតថៃ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។ ចំពោះករណីនេះអគ្គកុងស៊ុល ក៏បាននឹងកំពុងបើកការស្រាវជ្រាវផងដែរ ៕