Thursday, November 19, 2015

រុស្ស៊ី​-​បារាំង គ្រោង​ធ្វើ​កិច្ចប្រជុំ នៅ​អង្គការ​សហប្រជាជាតិ វាយប្រហារ​រដ្ឋ​អ៊ីស្លាម​

​កាលពី​ថ្ងៃ​ពុធ​ទី​១៨ ខែវិច្ឆិកា ប្រទេស​រុស្ស៊ី បាន​ធ្វើ​ការជំរុញ​ឡើងវិញ ចំពោះ​សេចក្ដីសម្រេច របស់​អង្គការសហប្រជាជាតិ លើ​យុទ្ធនាការ​របស់​យោធា​អន្តរជាតិ ប្រយុទ្ធ​នឹង​រដ្ឋ​អ៊ីស្លាម ដោយ​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ប្រទេស​បារាំង លើ​ការទាមទារ​របស់​ខ្លួន ចំពោះ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ ក្នុង​វិបត្តិ​នេះ ។

ក្រុម​មន្ត្រី​ការទូត​បាន​និយាយថា រុស្ស៊ី​បាន​ផ្សព្វផ្សាយ ដល់​សមាជិក​ក្រុមប្រឹក្សា​ទាំង ១៥​ប្រទេស ដោយ​ការកែប្រែ​ថ្មី នៃ​សេចក្ដី​ព្រាង​សេចក្ដីសម្រេច ដែល​រុស្ស៊ី​បាន​ស្នើ​ឡើង​កាលពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ។
​យោង​តាម​ក្រុម​មន្ត្រី​ការទូត​នៅក្នុង​កិច្ចប្រជុំ​សម្ងាត់ ដែល​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អង្គការ​សហប្រជាជាតិ លោក Vitaly Churkin បាន​ប្រាប់ថា ក្រុមប្រឹក្សា​នៃ​អត្ថបទ​ដែល​ត្រូវបាន​កែប្រែ​នេះ គឺ​មាន​បំណង​ផ្ដោតលើ​យុទ្ធនាការ​ប្រឆាំង​រដ្ឋ​អ៊ីស្លាម ដែល​ជា​ប្រតិកម្ម​ទៅនឹង​ការវាយប្រហារ​កាលពី​ពេល​ថ្មីៗ​នេះ ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ ។ ក្រុម​អ្នកការទូត​នេះ​បាន​និយាយទៀតថា មិន​មាន​ការផ្លាស់ប្ដូរ​អ្វី​ធំដុំ​ឡើយ ហើយ​រុស្ស៊ី​គ្រោង​ធ្វើ​កិច្ចចរចា​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ ៕