Saturday, October 31, 2015
ជនជាតិវៀតណាម ១៥នាក់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍
សៀមរាប ៖ នគរបាលខេត្តសៀមរាប បានរួមគ្នាសហការជាមួយកម្លាំងនគរបាលអធិការក្រុង កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយដង្គុំ ធ្វើការចុះត្រួតពិនិត្យស្រង់ស្ថិតិជនអន្តោប្រវេសន៍ ដែលមកស្នាក់នៅក្នុងខេត្ត ដោយគ្មានលិខិតស្នាមច្បាស់លាស់ នៅក្នុងកិច្ចប្រតិបត្តិការណ៍នេះ ដឹកនាំដោយលោកវរសេនីយ៍ទោ ជា គឹមសាន នាយការិយាល័យ និងជាតំណាងឲ្យលោកវរសេនីយ៍ឯក ចៅ ម៉ៅវីរៈ ស្នងការរងទទួលការងារអន្តោប្រវេសន៍។
Labels:
សន្តិសុខសង្គម
ទំនាស់បងប្អូនថ្លៃ កាប់គ្នារបួសធ្ងន់ម្នាក់ និងម្នាក់ទៀតត្រូវឃាត់ខ្លួន
បាត់ដំបង ៖ នៅថ្ងៃទី៣០ តុលា ២០១៥ វេលាម៉ោង ២០:១៥នាទី មានករណីហិង្សាដោយចេតនាមួយកើតឡើង នៅចំណុចភូមិទួលម្ទេស ឃុំធិបតី ស្រុកគាស់ក្រឡ (រវាងបងប្អូនថ្លៃ) ជនសង្ស័យឈ្មោះ គ្រី សំអាត ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិឃុំខាងលើ បានប្រើប្រាស់កាំបិតចាក់ទៅលើឈ្មោះ ផល សុផាត ភេទប្រុសអាយុ ២១ឆ្នាំ ចំនួន ០១កាំបិតចំថ្គាម និងកខាងឆ្វេងបណ្តាលឲ្យរងរបួសធ្ងន់។
Labels:
សន្តិសុខសង្គម
Friday, October 30, 2015
សមត្ថកិច្ចចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅភូមិត្រពាំងឈូក ឃាត់មនុស្ស ៣២នាក់
ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបក្រុមអ្នកប្រើប្រាស់គ្រឿងញៀន នៅម្តុំមន្ទីរពេទ្យព្រះកុសុមៈ ឃាត់ខ្លួនមនុស្ស ៣២នាក់ និងឧបកណ៍ប្រើប្រាស់មួយចំនួនធំ ។
Labels:
សន្តិសុខសង្គម
គយប្រចាំច្រកអន្តរជាតិដូង រងការចោទប្រកាន់ឃុបឃិត ជាមួយឈ្មួញឲ្យនាំទំនិញគេចពន្ធពីថៃ
បាត់ដំបង ៖ គយប្រចាំច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង បានរងការចោទប្រកាន់ឃុបឃិតជាមួយឈ្មួញឲ្យនាំទំនិញ ដឹកតាមរថយន្តធុនធំៗ គេចពន្ធពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ដោយខុសច្បាប់ ។ សកម្មភាពនៃការឃុបឃិតគ្នា រវាងគយប្រចាំច្រកអន្តរជាតិដូង និងឈ្មួញបើកដៃឲ្យមានទំនិញគេចពន្ធ ចូលមកប្រទេសកម្ពុជា ត្រូវគេរាយការណ៍ឲ្យដឹងថា បានធ្វើឲ្យបាត់បង់ថវិកាជាតិ យ៉ាងសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយការឃុបឃិតគ្នានោះដែរ ក៏ត្រូវគេនិយាយថា បង្កប៉ះពាល់ដល់គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងតែជម្រុញការបង្កើនប្រមូលពន្ធចូលរដ្ឋ ដើម្បីតំឡើងប្រាក់ខែ ជូនដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បម្រើការងារក្នុងស្ថាប័នរដ្ឋនោះ ។
Labels:
ព្រំដែន
ក្រុមក្មេងទំនើងឈ្លោះគ្នា កាប់គ្នា ដាច់ដៃម្នាក់ និងបែកក្បាលម្នាក់
បន្ទាយមានជ័យ ៖ ក្រុមក្មេងទំនើងចំនួន២ក្រុម ចេញពីរាំក្នុងក្លឹបហ្គោលថោន បានវាយ និងកាប់ចាក់គ្នាបណ្តាលឲ្យក្រុមភាគីម្ខាងរងរបួសដាច់ដៃខាងស្តាំ និងម្នាក់ទៀតរបួសបែកក្បាលយ៉ាងដំណំ។ ជនរងគ្រោះទាំង២នាក់ បន្ទាប់មកបានដឹកគ្នាតាមម៉ូតូ១គ្រឿង រត់គេច និងយួរដៃដែលដាច់ម្ខាងហូរឈាមដាបពេញដីមកកន្លែងការិយាល័យចរាចរណ៍ខេត្ត នៅក្បែរនោះឲ្យជួយអន្តរគមន៍ ក៏ប៉ុន្តែសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ ក្រុមជនបង្កបាននាំគ្នារត់គេចខ្លួនបាត់អស់។
Labels:
សន្តិសុខសង្គម
ឃាត់ខ្លួនជនជាតិវៀតណាម ១០នាក់ ឆ្លងដែន និងស្នាក់នៅខុសច្បាប់
សៀមរាប ៖ គណៈកម្មការជំរឿន និងគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ របស់ក្រសួងមហាផ្ទៃ និងក្រុមការងារចម្រុះដឹកនាំដោយ លោកវរសេនីយ៍ឯក ចៅ ម៉ៅវីរៈ ស្នងការរងទទួលការងារអន្តោប្រវេសន៍ និងលោកវរសេនីយ៍ទោ ជា គឹមសាន នាយការិយាល័យនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋានគនរបាលខេត្តសៀមរាប បានសហការជាមួយកម្លាំងនគរបាលមូលដ្ឋានជាច្រើនរូបទៀត កាលពីនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ បានចុះត្រួតពិនិត្យជនបរទេសអន្តោប្រវេសន៍ ដែលកំពុងស្នាក់នៅក្នុងភូមិតាច្រនៀង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប រកឃើញជនជាតិវៀតណាមចំនួន ១០នាក់ ស្រី៤នាក់ អនីតិជន ៤នាក់ផងដែរ ដែលបានលួចឆ្លងដែនខុសច្បាប់ និងស្នាក់នៅពុំមានឯកសារត្រឹមត្រូវ។
Labels:
សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ៨នាក់ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន
បាត់ដំបង ៖ លោកវរសេនីយ៍ត្រី ស៊ាន សុណាល់ អនុប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ត្រី ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង លើការងារជំនាញប្រឆាំងបទល្មើសគ្រឿងញៀន និងដើម្បីចូលរួមក្នុងការអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង១៦:០០នាទី នៅចំនុចក្រុមទី២ ភូមិទូលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបករណី លក់ចែកចាយ និងផ្តល់ទីកន្លែងឲ្យប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ៨នាក់ និងគ្រឿងញៀនមួយចំនួន ក្នុងបទល្មើសជាក់ស្តែង។
Labels:
គ្រឿងញៀន
Thursday, October 29, 2015
លោក កឹម សុខា ត្រូវបានដកតំណែងចេញពីអនុប្រធានរដ្ឋសភាកម្ពុជា
ភ្នំពេញ៖ ទីប្រឹក្សា និងជំនួយការផ្ទាល់ របស់លោក កឹម សុខា ដែលមានតួឋានៈស្មើរដ្ឋមន្ត្រី ដល់អគ្គនាយក នឹងត្រូវបាត់បង់ដោយស្វ័យប្រវត្តិ បន្ទាប់ពីលោក កឹម សុខា ត្រូវបានសមាជិករដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា បោះឆ្នោតទម្លាក់រូបលោក នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥នេះ ដោយសម្លេង ៦៨ លើ៦៨។
លោក កឹម សុខា បន្ទាប់ពីសមាជិកសភាបោះឆ្នោតគាំទ្រឲ្យធ្វើជាអនុប្រធានទី១ នៃរដ្ឋសភា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ លោក កឹម សុខា បានជ្រើសតាំងមនុស្ស ២៣រូប ឲ្យធ្វើជាទីប្រឹក្សា និងជំនួយការផ្ទាល់របស់លោក។ ទីប្រឹក្សា និងជំនួយការផ្ទាល់ទាំង ២៣រូបនេះ មានឋានៈស្មើរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអគ្គនាយក។
លោក កឹម សុខា បន្ទាប់ពីសមាជិកសភាបោះឆ្នោតគាំទ្រឲ្យធ្វើជាអនុប្រធានទី១ នៃរដ្ឋសភា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ លោក កឹម សុខា បានជ្រើសតាំងមនុស្ស ២៣រូប ឲ្យធ្វើជាទីប្រឹក្សា និងជំនួយការផ្ទាល់របស់លោក។ ទីប្រឹក្សា និងជំនួយការផ្ទាល់ទាំង ២៣រូបនេះ មានឋានៈស្មើរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអគ្គនាយក។
ល្បែងស៊ីសងក្នុងខណ្ឌ៧មករា រីកដូចផ្សិត
ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌ៧មករាជាច្រើននាក់ បានលើកឡើង អំពីក្តីកង្វល់នៅក្នុងមូលដ្ឋានរបស់ខ្លួន និងសំណូមពរឲ្យអាជ្ញាធររាជធានីភ្នំពេញ ជួយអន្តរាគមន៍ និងមានវិធានការចុះបង្ក្រាប ល្បែងស៊ីសងដែលសព្វថ្ងៃរីកដូចផ្សិត បង្កឲ្យមានចោរលួច ឆក់ ប្លន់ និងគ្រឿងញៀន ហើយកន្លងមកអាជ្ញាធរខណ្ឌ៧មករានេះ មិនទាន់មានវិធានការក្តៅនោះទេ ខណៈដែលអាជ្ញាធរខណ្ឌផ្សេងៗ ចុះបង្ក្រាបយ៉ាងគគ្រឹកគគ្រេងជាបន្តបន្ទាប់នោះ ។
Labels:
សន្តិសុខសង្គម
ឃាត់ខ្លួនមនុស្ស ៥នាក់ ករណីជួញដូរនារីក្មេង នាំទៅប្រទសចិន
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឃាត់ខ្លួនមនុស្សចំនួន ៥នាក់ ក្នុងនោះមានមេខ្យល់ស្រីម្នាក់ និងជនរងគ្រោះចំនួន ៤នាក់ជានារី។ ហេតុការណ៍ចុះបង្ក្រាបនេះ ធ្វើនៅចំណុចស្តុបពេទ្យចិន តាមបណ្ដោយផ្លូវមុនីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
Labels:
សន្តិសុខសង្គម
សមត្ថកិច្ចទប់ស្កាត់ពលករខ្មែរ ៧៣នាក់ បម្រុងឆ្លងដែនរកការងារធ្វើនៅប្រទេសថៃខុសច្បាប់
បន្ទាយមានជ័យ ៖ ពលករខ្មែរប្រុសស្រីចំនួន៧៣នាក់ ធ្វើដំណើរតាមរថយន្តតាក់ស៊ីជិត១០គ្រឿង មកពីខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តបាត់ដំបង។ បម្រុងចេញឆ្លងដែនទាំងប្រថុយប្រថានខុសច្បាប់ តាមច្រករបៀង ក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង ត្រូវបាននគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត សហការនិងនគរបាលប៉ុស្ថិ៍ឃុំបឹងបេង ធ្វើការឃាត់ដំណើរ មិនឲ្យពលករទាំងនោះធ្វើដំណើរបន្តទៅមុខទៀតឡើយ។
Labels:
ព្រំដែន
ភាពអសកម្មនៅតែកើតមានដដែល ក្រោយពីអភិបាលខេត្ត ព្រមានដកនាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ចេញ
កំពង់ឆ្នាំង ៖ កាលពីខែមុន នៅក្នុងពិធីផ្សព្វផ្សាយផែនការរៀបចំសណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាពអភិវឌ្ឍតំបន់មាត់ទន្លេក្រុងកំពង់ឆ្នាំង និងបញ្ហាផ្ទះបណ្តែតទឹក ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានព្រមានខ្លាំងៗដកនាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំងចេញ ខណៈមន្ត្រីរូបនោះអសកម្មនឹងជំនាញរបស់ខ្លួន។
Labels:
សណ្តាប់ធ្នាប់
Wednesday, October 28, 2015
ប្រទេសអង់គ្លេស នឹងរក្សាកងកម្លាំងនៅប្រទេសអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ២០១៦
LONDON: កាលពីថ្ងៃអង្គារទី២៧ ខែតុលា រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេសលោក Michael Fallon បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ សរសេរដោយដៃមួយ ទៅកាន់សភាថា ប្រទេសអង់គ្លេសនឹងរក្សាកងកម្លាំងរបស់ខ្លួន ដែលបច្ចុប្បន្នមានចំនួន៤៥០នាក់ ក្នុងបេសកកម្មគ្នាសង្គ្រាម ក្នុងប្រទេសអាហ្វហ្គានីស្ថាននៅឆ្នាំ២០១៦ ។
Labels:
ព័ត៌មានអន្តរជាតិ
ស្របពេលចិន មានភាពតានតឹងជាមួយអាមេរិក នាវាចម្បាំងបារាំងមកធ្វើទស្សនកិច្ចនៅប្រទេសចិន
BEIJING: កាលពីថ្ងៃពុធ យោធាចិនបាននិយាយថា នាវាចម្បាំងរបស់បារាំងមួយគ្រឿង បានចូលចតនៅផែមួយភាគខាងត្បូងប្រទេសចិន សម្រាប់ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ ចំពោះកងនាវានៃសមុទ្រចិនភាគខាងត្បូង ស្របពេលដែលមានភាពតានតឹងរវាងប្រទេសចិន និងអាមេរិក ក្នុងជម្លោះដែនទឹក ។
Labels:
ព័ត៌មានអន្តរជាតិ
ប្រទេសចិន ព្រមានសហរដ្ឋអាមេរិកជាលើកទី៩ ជុំវិញការលូកដៃចូលជ្រៀតជ្រែក នាំឲ្យមានភាពតានតឹងក្នុងតំបន់អាស៊ី
ចិន ៖ កាលពីថ្ងៃអង្គារទី២៧ ខែតុលា ឆ្នាំ២០១៥នេះ ក្រសួងការបរទេសរបស់ប្រទេសចិន បានចេញនូវការព្រមានដល់សហរដ្ឋអាមេរិកជាលើកទី៩ ជុំវិញការលូកដៃចូលជ្រៀតជ្រែក នាំឲ្យមានភាពតានតឹងក្នុងតំបន់អាស៊ី តាមរយៈការបញ្ជូននាវាពិឃាត USS Lassen របស់ខ្លួន ចូលទៅជិតតំបន់ប្រជុំកោះ ស្ប្រាតលី (Spratlys) ដែលជាកោះជម្លោះរវាងចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ី ។
Labels:
ព័ត៌មានអន្តរជាតិ
Tuesday, October 27, 2015
ជនសង្ស័យ៣នាក់ ជាប់ចោទបទកំហែងយកលុយពីកម្មករខ្មែរមកពីថៃ
បន្ទាយមានជ័យ ៖ នគរបាលការិយាល័យកណ្តាលព្រហ្មទណ្ឌ បានបង្ហាញមុខក្រុមជនសង្ស័យ ៣នាក់ និងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ដោយជនទាំង៣នាក់ បានជាប់ពាក់ព័ន្ធ នឹងករណីកំហែងយកលុយពីកម្មករខ្មែរមកពីធ្វើការនៅប្រទេសថៃ កាលពីចុងសប្តាហ៍កន្លងទៅនេះ ។
Labels:
សន្តិសុខសង្គម
ក្មេងទំនើង១៨នាក់ បង្កភាពអនាធិបតេយ្យក្នុងពីធីបុណ្យអុំទូកខេត្តបាត់ដំបង
បាត់ដំបង ៖ ក្មេងទំនើង១៨នាក់ ដែលបង្កភាពអណាធិបតេយ្យក្នុងពីធីបុណ្យអុំទូកខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ។
លោកវរសេនីយ៍ ម៉េង លៀង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានធ្វើការបង្ក្រាបឃាត់ខ្លួនក្រុមក្មេងទំនើង១៨នាក់ និងម៉ូតូ ៨គ្រឿង ដែលបានជិះម៉ូតូបង្កភាពអនាធិបតេយ្យគ្មានសណ្តាប់ធ្នាប់នៅក្នុងពិធីតាំងពិពណ៌ និងពីធីបុណ្យអុំទូកខេត្តបាត់ដំបង ខណៈដែលកំពុងមានមនុស្សច្រើនកុះករចូលរួមក្នុងពិធី ។
លោកវរសេនីយ៍ ម៉េង លៀង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានធ្វើការបង្ក្រាបឃាត់ខ្លួនក្រុមក្មេងទំនើង១៨នាក់ និងម៉ូតូ ៨គ្រឿង ដែលបានជិះម៉ូតូបង្កភាពអនាធិបតេយ្យគ្មានសណ្តាប់ធ្នាប់នៅក្នុងពិធីតាំងពិពណ៌ និងពីធីបុណ្យអុំទូកខេត្តបាត់ដំបង ខណៈដែលកំពុងមានមនុស្សច្រើនកុះករចូលរួមក្នុងពិធី ។
Labels:
សន្តិសុខសង្គម
បញ្ជួនខ្លួនជនសង្ស័យ ២នាក់ ទៅតុលាការ ពីបទលួចយកលុយក្នុងទូដូរលុយ
ស្វាយរៀង៖ ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌខេត្តស្វាយរៀង ឃាត់ខ្លួន នឹងបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងករណីលួចលុយ ក្នុងកន្លែងដូរលុយ ។
ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពងខ្ពស់របស់លោកឧត្តមសេនីយ៍ត្រី កឹង ឃន ស្នងការនគរបាលខេត្ត និងដោយមានការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក កុយ សុភាព ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងខេត្ត និងស្រុកស្វាយទាប ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ថែមទៀត បន្ទាប់ពីបានឃាត់ខ្លួនជនសង្ស័យទី១ ឈ្មោះ ដួង សីហា ភេទប្រុស អាយុ២៩ ឆ្នាំ ស្រុកកំណើតខេត្តព្រៃវែង ដែលបានលួចយកលុយក្នុងទូដូរលុយខណៈដែលទៅដូលុយហើយម្ខាស់មិននៅ ។
ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពងខ្ពស់របស់លោកឧត្តមសេនីយ៍ត្រី កឹង ឃន ស្នងការនគរបាលខេត្ត និងដោយមានការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក កុយ សុភាព ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងខេត្ត និងស្រុកស្វាយទាប ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ថែមទៀត បន្ទាប់ពីបានឃាត់ខ្លួនជនសង្ស័យទី១ ឈ្មោះ ដួង សីហា ភេទប្រុស អាយុ២៩ ឆ្នាំ ស្រុកកំណើតខេត្តព្រៃវែង ដែលបានលួចយកលុយក្នុងទូដូរលុយខណៈដែលទៅដូលុយហើយម្ខាស់មិននៅ ។
Labels:
សន្តិសុខសង្គម
សពទារកម្នាក់ ត្រូវគេយកប្លុងចោល នៅសង្កាត់ស្ទឹងមានជ័យ
ភ្នំពេញ ៖ នៅវេលាម៉ោង១៥:៣០នាទីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ មានប្រជាពលរដ្ឋប្រទះឃើញសពទារកភេទប្រុសម្នាក់ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ យកមកបោះចោល បង្កឲ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរ និងសមត្ថកិច្ចចុះមកពិនិត្យ។
Labels:
សន្តិសុខសង្គម
Monday, October 26, 2015
ជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀន ៦នាក់ ត្រូវបានចាប់ខ្លួន
ពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ ចុះបង្ក្រាបចាប់ខ្លួនជនសង្ស័យ ៦នាក់ ពីបទចែកចាយ និងប្រើប្រាស់គ្រឿងខុសច្បាប់មួយកន្លែង នៅចំណុចសណ្ឋាគារភ្នំពេជ្រ បន្ទាប់លេខ១០៣ ស្ថិតក្នុងភូមិពាលញែក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥។
Labels:
សន្តិសុខសង្គម
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើសន្និសីទកាសែត បង្ហាញមុខក្រុមចោរលួច និងប្លន់ ៩នាក់
សៀមរាប៖ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ កម្លាំងសមត្ថកិច្ចនគរបាលបានធ្វើសន្និសីទកាសែត បង្ហាញមុខក្រុមចោរលួចនិងប្លន់ ៩នាក់ ដែលបានធ្វើសកម្មភាពប្លន់ក្នុងខេត្តសៀមរាប នាពេលកន្លងមក ៕
Labels:
សន្តិសុខសង្គម
Saturday, October 24, 2015
រថយន្តដឹកបង្កាមនាំទៅប្រទេសថៃ កំពុបអង្កាមធ្លាក់ពាសពេញផ្លូវ
ខេត្តបន្ទាយមានជ័យ៖ សកម្មភាពនៃការនាំអង្កាមចេញទៅប្រទេសថៃ ដឹកតាមរថយន្តធុនធំ ធ្វើឡើងជារៀងរាល់ថ្ងៃ មិនមានការវេចខ្ចប់ ឲ្យបានត្រឹមត្រូវ។ ត្រូវគេមើលឃើញថា បានរង់ការរិះគន់ពីប្រជាពលរដ្ឋរស់នៅតាមបណ្តាយផ្លូវជាតិលេខ៥ ក្នុងខេត្តបន្ទាយមានជ័យ និងអ្នកធ្វើដំណើរតាមដឹងផ្លូវជាតិ ដទៃទៀតគ្រាដែលការដឹកអង្កាមតាមរថយន្តធុនធំៗទាំងនោះធ្លាក់កំពុប ពាសពេញផ្លូវជាតិ បង្កប៉ះពាល់បរិស្ថាន និងធ្លាក់ខ្ចាត់ខ្ចាយខាងមុខផ្ទះប្រជាពលរដ្ឋ បង្កឲ្យកើតក្តៅក្រហាយ ពីសំណាក់ប្រជាពលរដ្ឋ និងអង្កាមទាំងនោះក៏ធ្លាក់ហ៊ុយចូលភ្នែកអ្នកជិះម៉ូតូ និងអ្នកជិះកង់ធ្វើដំណើរតាមផ្លូវជាតិ ដែលជាហេតុបង្កឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈយ៉ាងធ្ងន់ធ្ងរ។
Labels:
សន្តិសុខសង្គម
Friday, October 23, 2015
នៅថ្ងៃទី២៦ តុលា កម្លាំងកងរាជអាវុធហត្ថ នឹងចាប់ផ្តើមត្រួតពិនិត្យ យានយន្តគ្រប់ប្រភេទ ដែលប្រើស្លាកលេខ ខ.ម
ភ្នំពេញ៖ មេបញ្ជាការកងរាជអាវុធហត្ថបញ្ជាក់ថា ដើម្បីទប់ស្កាត់ អ្នកប្រើស្លាកលេខ ខ.ម ក្លែងក្លាយ និងរថយន្តបិទស្កុតខ្មៅ ត្រូវបកចេញ ជាពិសេសត្រូវត្រួតពិនិត្យ លើមន្ត្រីកងកម្លាំងទាំងឡាយណា ដែលបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពផងដែរ។
មេបញ្ជាការកងរាជអាវុធហត្ថព្រមានថា បើនាយទាហាន ឬនាយទាហានរង ព្រមទាំងមន្ត្រីកងរាជអាវុហត្ថទាំងឡាយណា បង្កការលំបាក ដល់មន្ត្រីដែលចុះត្រួតពិនិត្យនេះ នឹងត្រូវឃាត់ខ្លួនយកទៅប្រឈមចំពោះមុខច្បាប់ ៕
មេបញ្ជាការកងរាជអាវុធហត្ថព្រមានថា បើនាយទាហាន ឬនាយទាហានរង ព្រមទាំងមន្ត្រីកងរាជអាវុហត្ថទាំងឡាយណា បង្កការលំបាក ដល់មន្ត្រីដែលចុះត្រួតពិនិត្យនេះ នឹងត្រូវឃាត់ខ្លួនយកទៅប្រឈមចំពោះមុខច្បាប់ ៕
Labels:
សន្តិសុខសង្គម
អាជ្ញាធរចុះរុះរើផ្ទះបណ្តែតទឹក និងសំណង់អនាធិបតេយ្យ នៅច្រាំងទន្លេផ្សារក្រោម
កំពង់ឆ្នាំង៖ យោងតាមផែនការរៀបចំអភិវឌ្ឍន៍តំបន់ទេសចរណ៍ នៅមាត់ទន្លេផ្សារក្រោម នៅក្នុងក្រុងកំពង់ឆ្នាំង គណៈកម្មការចម្រុះ ថ្នាក់ខេត្តដឹកនាំដោយលោក ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមចម្រុះដែលមានគ្រប់អង្គភាពពាក់ព័ន្ធ ចុះទៅពិនិត្យផ្សព្វផ្សាយផែនការជំហានទី២ ដោយកំណត់អោយអាជីវករលក់ដូរឈើ ស្លឹក ពីងពុងចំនួន២០កន្លែង រួមទាំងលក់ដូរមួយចំនួនទៀត នៅតាមច្រាំងទន្លេមុខខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ធ្វើការផ្លាស់ប្តូរទីតាំងថ្មីទៅលក់ដូរនៅចុងភូមិចុងកោះវិញ ដោយកំណត់ឱសានវាត ពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆកា ឆ្នាំ២០១៥។
Labels:
សន្តិសុខសង្គម
Thursday, October 22, 2015
ខ្មែរ៧នាក់ស្លៀកស្បង់ចីវរក្លែងជាព្រះសង្ឃ ទៅដើរបិណ្ឌបាត្រនៅប្រទេសថៃ
បន្ទាយមានជ័យ ៖ បុរសខ្មែរ៧នាក់ រស់នៅខេត្តកំពត បានស្លៀកស្បង់ចីវរក្លែងជាព្រះសង្ឃ ធ្វើឲ្យប៉ះពាល់វប្បធម៌សាសនា ហើយនាំគ្នាទៅដើរបិណ្ឌបាត្ររកប្រាក់ នៅក្នុងប្រទេសថៃ ត្រូវបានតម្រួតថៃចាប់បញ្ជូនមកកាន់ប្រទេសកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នា២០១៥។
Labels:
សន្តិសុខសង្គម
ក្រុងសែនមនោរម្យ ដាក់លក់ម៉ូតូអត់ពន្ធ យ៉ាងព្រោងព្រាត
មណ្ឌលគិរី៖ ម៉ូតូអត់ពន្ធជាច្រើនគ្រឿង ត្រូវបានឈ្មួញដាក់តាំងលក់យ៉ាងសេរី អមតាមសងខាងផ្លូវជាតិលេខ៧៦ ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ នៅចំកណ្តាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី តែម្ដង ។ ហើយបើតាមសំដីរបស់ប្រជាពលរដ្ឋថា ម៉ូតូដែលគ្មានលិខិតស្នាមនាំចូលទាំងនេះ គេឃើញដាក់លក់ តាមហាងលក់ម៉ូតូ ជាច្រើនកន្លែង ក្នុងក្រុងសែនមនោរម្យ ដោយហាងលក់ម៉ូតូទាំងនេះ មានដាក់លក់ម៉ូតូអត់ពន្ធជាយូរយាណាស់មក ហើយ ប៉ុន្តែកម្រឃើញមានវត្តមានសមត្ថកិច្ចជំនាញ ជាពិសេសមន្ត្រីគយ ចុះធ្វើការត្រួតពិនិត្យ និងបង្ក្រាបទេ ។
Labels:
សន្តិសុខសង្គម
ល្បែងស៊ីសងហ្គេមបាញ់ត្រី ក្នុងខណ្ឌទួលគោក
ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រី ច្រើនកន្លែងក្នុងខណ្ឌទួលគោក កំពុងបន្តលេងដោយគ្មានការអើពើ ពីសំណាក់អាជ្ញាធរ ក៏ដូជាលោកអភិបាលខណ្ឌទួលគោក ឯក ឃុនឌឿន រហូតមកដល់ពេលនេះ បើទោះបីជាប្រជាពលរដ្ឋរាយការណ៍ថា បានធ្វើឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ក្រុមក្មេងសិស្សសាលាដែលញៀនល្បែង ភ្លេចគិតការរៀនសូត្រ និងមួយចំនួនក្លាយជាក្រុមសមាសភាពមិនល្អ បង្កបញ្ហាអសន្តិសុខដល់សង្គម។
Labels:
សន្តិសុខសង្គម
គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកពញាឮ មនុស្ស៧នាក់ រងរបួស
កណ្តល ៖ មនុស្សប្រុស ស្រី៧នាក់ សុទ្ធសឹងជាកម្មករ កម្មការីនីរោងចក្រកាត់ដេរ បានរងរបួសធ្ងន់ និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយរថយន្តនីសាន់ចំណុះ៥តោន បើកបុករះរថយន្ត២គ្រឿង នៅលើកំណាត់ផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង៦:៣០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ស្ថិតក្នុងភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ។
Labels:
សណ្តាប់ធ្នាប់
Wednesday, October 21, 2015
ជនអន្តោប្រវេសន៍ខុសច្បាប់ ៣៧២៧នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា ក្នុងឆ្នាំ ២០១៤-២០១៥
ភ្នំពេញ ៖ ក្នុង ឆ្នាំ២០១៤ និង ២០១៥ ជនអន្តោប្រវេសន៍ខុសច្បាប់ ៣៧២៧ នាក់ (ស្រី ៦៨៣នាក់) មាន ៤៦សញ្ញាតិ ក្នុងនោះជនជាតិវៀតណាម ៣២៨៧នាក់ (ស្រី ៦៥១នាក់) ត្រូវបានសមត្ថកិច្ចអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បណ្តេញចេញពីកម្ពុជា ។
នៅក្នុងឆ្នាំ២០១៤ ជនអន្តោប្រវេសន៍ខុសច្បាប់ ត្រូវបានសមត្ថកិច្ចបណ្តេញចេញពីកម្ពុជា សរុប ១៣០៧ នាក់ (ស្រី ២៧៧នាក់) មាន ២៤សញ្ញាតិ ក្នុងនោះជនជាតិវៀតណាម ១០៥៩នាក់ (ស្រី ២៤៥នាក់) ។ ចំណែកឆ្នាំ២០១៥ គិតចាប់ពីថ្ងៃទី១ ខែមករា រហូតមកដល់ ថ្ងៃទី៣០ ខែកញ្ញា ជនអន្តោប្រវេសន៍ខុសច្បាប់ ត្រូវបានសមត្ថកិច្ចបណ្តេញចេញពីកម្ពុជា សរុប ២៤២០ នាក់ (ស្រី ៤០៦នាក់) មាន ៤៦សញ្ញាតិ ក្នុងនោះជនជាតិវៀតណាម ២២២៨នាក់ (ស្រី ៤០៦នាក់) ។
នៅក្នុងឆ្នាំ២០១៤ ជនអន្តោប្រវេសន៍ខុសច្បាប់ ត្រូវបានសមត្ថកិច្ចបណ្តេញចេញពីកម្ពុជា សរុប ១៣០៧ នាក់ (ស្រី ២៧៧នាក់) មាន ២៤សញ្ញាតិ ក្នុងនោះជនជាតិវៀតណាម ១០៥៩នាក់ (ស្រី ២៤៥នាក់) ។ ចំណែកឆ្នាំ២០១៥ គិតចាប់ពីថ្ងៃទី១ ខែមករា រហូតមកដល់ ថ្ងៃទី៣០ ខែកញ្ញា ជនអន្តោប្រវេសន៍ខុសច្បាប់ ត្រូវបានសមត្ថកិច្ចបណ្តេញចេញពីកម្ពុជា សរុប ២៤២០ នាក់ (ស្រី ៤០៦នាក់) មាន ៤៦សញ្ញាតិ ក្នុងនោះជនជាតិវៀតណាម ២២២៨នាក់ (ស្រី ៤០៦នាក់) ។
Labels:
សន្តិសុខសង្គម
រយៈពេល២២ថ្ងៃ នគរបាលខេត្តកណ្ដាល បង្ក្រាបគ្រឿងញៀនបានចំនួន១៩ករណី ចាប់ខ្លួនមនុស្ស៣៨នាក់
កណ្ដាល ៖ ក្នុងកិច្ចប្រត្តិបត្តិការបង្ក្រាបការជួញដូរ ចែកចាយ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន តាមបណ្តាស្រុក-ក្រុង គិតចាប់តាំងពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ មានរយៈពេល២២ថ្ងៃ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចុះល្បាតធ្វើការស្រាវជ្រាវ ពួនស្ទាក់ និងចាប់ខ្លួនមុខសញ្ញាជួញដូរ ចែកចាយ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ជាបន្តបន្ទាប់បានចំនួន១៩ករណី ចាប់ឃាត់ខ្លួនមនុស្សចំនួន ៣៨នាក់ (ស្រី១នាក់) ក្នុងនោះជនជាតិវៀតណាម ២នាក់ ចាប់តាមដីការបស់សាលាដំបូង ៤ករណី ជនជាតិខ្មែ-ឥស្លាម ១នាក់ អប់រំកិច្ចធ្វើសន្យា ៤ករណី មនុស្ស ៦នាក់ និងរត់គេច ៤ករណី មនុស្ស៧នាក់។
Labels:
គ្រឿងញៀន
Monday, October 19, 2015
បុរសម្នាក់ ដេកស្លាប់ ក្រោយពីការរួមរ័ករួច
ព្រៃវែង ៖ មានហេតុការណ៏ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដោយឃើញបុរសម្នាក់បាន ដេកស្លាប់នៅលើភ្លឺប្រឡាយចិន ភូមិអង្គរទ្រេត ក្រោយពីការរួមរ័ករួច កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង៧:១៥នាទី ។
សមត្ថកិច្ចបានឲ្យដឹង សពមានឈ្មោះ ឡេ វ៉ាន់ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិស្វាយអន្ទរ២ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ សមត្ថកិច្ច និងក្រុមគ្រួសារបានហៅរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យដែល តែត្រូវស្លាប់ ។
សមត្ថកិច្ចបានឲ្យដឹង សពមានឈ្មោះ ឡេ វ៉ាន់ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិស្វាយអន្ទរ២ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ សមត្ថកិច្ច និងក្រុមគ្រួសារបានហៅរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យដែល តែត្រូវស្លាប់ ។
Labels:
សន្តិសុខសង្គម
គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៩ តុលា សម្លាប់មនុស្ស ៤នាក់ និងរបួស ១៣នាក់
ភ្នំពេញៈ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥នេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ៨លើក យប់ ២លើក, បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់(ស្រី ២នាក់) អ្នករបួសធ្ងន់ ១០នាក់(ស្រី២នាក់) និងរបួសស្រាល ៣នាក់(ស្រី១នាក់)។
Labels:
សណ្តាប់ធ្នាប់
រថយន្តដឹកអ្នកដំណើរក្រុមហ៊ុនមេគង្គអ៊ិចហ្វ្រេស បុករថយន្តដឹកខ្សាច់ធុនធំពីក្រោយ បណ្តាលឲ្យស្លាប់ និងរងរបួស៧នាក់
បាត់ដំបង៖ យ៉ាងហោចណាស់មានអ្នកធ្វើដំណើរតាមរថយន្តរបស់ក្រុមហ៊ុនមេគង្គ អ៊ិចហ្វ្រេសចំនួន៧នាក់ បានរងគ្រោះបាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាលដោយជួបនឹងគ្រោះថ្នាក់ចរាចរណ៍ខណៈដែលរថយន្តក្រុមហ៊ុនមេគង្គអ៊ិចហ្វ្រេសបុករថយន្តដឹកខ្សាច់ធុនធំចតស្ងៀមនៅលើចញ្ចើមថ្នល់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ នៅលើកំណាត់ ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
Labels:
សណ្តាប់ធ្នាប់
Sunday, October 18, 2015
សាលារាជធានីភ្នំពេញ៖ សេវារថយន្តក្រុង ខាត ១០ម៉ឺនដុល្លារ ក្នុងមួយខែ
ភ្នំពេញៈ សេវារថយន្តក្រុងដែលដំណើរការដោយសាលារាជធានី បាននឹងកំពុងខាតបង់យ៉ាងខ្លាំងប្រមាណ ១០០ ០០០ ដុល្លារអាមេរិកក្នុងមួយខែ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់អំពីតួលេខ កាលពីម្សិលមិញ បន្ទាប់ពីតួលេខនេះ ត្រូវបានបង្ហាញជាលើកដំបូង ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក្រោយពីកិច្ចប្រជុំមួយកាលពីសប្តាហ៍មុន រវាងអភិបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនដឹកជញ្ជូនឯកជន។
អ្នកនាំពាក្យរូបនេះ បានពិចារណាពីការខាតបង់ដោយសារសំបុត្រជិះរថយន្តក្រុង មានតម្លៃទាប ដែលបច្ចុប្បន្នមានតម្លៃ ១.៥០០រៀល និងការមិនគិតថ្លៃសម្រាប់សិស្ស ជនពិការ មនុស្សចាស់ និងព្រះសង្ឃ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់អំពីតួលេខ កាលពីម្សិលមិញ បន្ទាប់ពីតួលេខនេះ ត្រូវបានបង្ហាញជាលើកដំបូង ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក្រោយពីកិច្ចប្រជុំមួយកាលពីសប្តាហ៍មុន រវាងអភិបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនដឹកជញ្ជូនឯកជន។
អ្នកនាំពាក្យរូបនេះ បានពិចារណាពីការខាតបង់ដោយសារសំបុត្រជិះរថយន្តក្រុង មានតម្លៃទាប ដែលបច្ចុប្បន្នមានតម្លៃ ១.៥០០រៀល និងការមិនគិតថ្លៃសម្រាប់សិស្ស ជនពិការ មនុស្សចាស់ និងព្រះសង្ឃ។
Labels:
សណ្តាប់ធ្នាប់
បុរសម្នាក់បានយកកិបគ្រាប់ AT ដែលកប់ចោលក្នុងដី មកដំលេងបណ្តាលឲ្យផ្ទុះ
ប៉ៃលិន៖ មានករណីផ្ទុះកិបគ្រាប់ AT មួយ កើតឡើងបណ្តាលឲ្យរងរបួសធ្ងន់ ម្នាក់ នៅចំណុចខាងក្រោយផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះឈ្មោះ សូ ភាព ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកសិករ រស់នៅកន្លែងកើតហេតុខាងលើ ហេតុការណ៍នេះគ្រោះថ្នាក់ដោយសារជនរងគ្រោះ យកកិបគ្រាប់ AT ដែលកប់ចោលក្នុងដី មកដំលេង ទើបបណ្តាលឲ្យផ្ទុះ រងរបួសពេញខ្លួន នឹងត្រូវបានក្រុមគ្រួសារ បញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន៕
ជនរងគ្រោះឈ្មោះ សូ ភាព ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកសិករ រស់នៅកន្លែងកើតហេតុខាងលើ ហេតុការណ៍នេះគ្រោះថ្នាក់ដោយសារជនរងគ្រោះ យកកិបគ្រាប់ AT ដែលកប់ចោលក្នុងដី មកដំលេង ទើបបណ្តាលឲ្យផ្ទុះ រងរបួសពេញខ្លួន នឹងត្រូវបានក្រុមគ្រួសារ បញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន៕
Labels:
សន្តិសុខសង្គម
គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៨ តុលា សម្លាប់មនុស្ស ៥នាក់ និងរងរបួស ១៥នាក់
ភ្នំពេញៈ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥នេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១០លើក យប់៤លើក, បណ្តាលឲ្យមនុស្សស្លាប់៥នាក់(ប្រុស) អ្នករបួសធ្ងន់៩នាក់(ស្រី៨នាក់) និងរបួសស្រាល៦នាក់(ប្រុស)។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទាំង១០លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប១៦គ្រឿង ក្នុងនោះមានម៉ូតូចំនួន១១គ្រឿង, រថយន្តធុនតូច២គ្រឿង រថយន្តធុនធំ១គ្រឿង និងយានផ្សេងៗ២គ្រឿង ។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទាំង១០លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប១៦គ្រឿង ក្នុងនោះមានម៉ូតូចំនួន១១គ្រឿង, រថយន្តធុនតូច២គ្រឿង រថយន្តធុនធំ១គ្រឿង និងយានផ្សេងៗ២គ្រឿង ។
Labels:
សណ្តាប់ធ្នាប់
Saturday, October 17, 2015
អាវុធហត្ថលើផ្ទៃប្រទេស ចេញប្រកាសឲ្យត្រួតពិនិត្យ ស្លាកលេខ ខេមរភូមិន្ទ
ភ្នំពេញៈ លោកឧត្ដមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥នេះ បានចេញសេចក្ដីណែនាំ ឲ្យមានការត្រួតពិនិត្យស្លាកលេខ ខេមរភូមិន្ទ លើមធ្យោបាយប្រើប្រាស់នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីលុបបំបាត់ភាពអនាធិបតេយ្យប្រើស្លាកលេខខេមរភូមិន្ទ គ្មានច្បាប់ទម្លាប់។
អគ្គស្នងការនគរបាលជាតិ ដាក់ចេញផែនការត្រួតពិនិត្យ យានយន្តបំពាក់ស្លាកលេខនគរបាលជាតិ
ភ្នំពេញៈ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានដាក់ចេញនូវផែនការ ស្តីពីការត្រួតពិនិត្យយានយន្ត បំពាក់ស្លាកលេខនគរបាលជាតិ ក្នុងគោលបំណង ដើម្បីធានាឲ្យមានការប្រើប្រាស់យានយន្តបំពាក់ស្លាកលេខ នគរបាលជាតិ ឲ្យបានត្រឹមត្រូវ តាមគោលការណ៍ច្បាប់ដើម្បីបង្ការ និងទប់ស្កាត់បាតុភាពល្មើស ក្នុងការប្រើប្រាស់យានយន្តនគរបាលជាតិ និងដើម្បីលើកកម្ពស់កិត្តិយស សេចក្តីថ្លែថ្នូរ និងកិត្យានុភាពរបស់កម្លាំងនគរបាលជាតិ ។
សួនច្បារព្រហ្មបាយ័ន នៅរង្វង់មូលជ្រោយចង្វារត្រើយខាងកើត បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ
ភ្នំពេញៈ នៅថ្ងៃទី១៦ តុលា សាលារាជធានីភ្នំពេញ បានបព្ចាប់ការស្ថាបនាសួនព្រហ្មបាយ័ន នៅរង្វង់មូលស្ពានជ្រោយចង្វារត្រើយខាងកើតរួចរាល់ហើយ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទុកសម្រាប់កូនចៅជំនាន់ក្រោយ ជាកេរ្តិ៍តំណែលប្រវត្តិសាស្ត្រខ្មែរផង និងជាទីតាំងទេសចរណ៍ផងដែរ។
ជនជាតិចិន៧២នាក់ ដែលប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអ៊ីនធើណេត (VOIP) ត្រូវបានឃាត់ខ្លួន
ត្បូងឃ្មុំ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ កម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការនឹងកម្លាមងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងដោយមានការចូលរួមពីលោកព្រះរាជអាជ្ញា អមអយ្យការសាលាខេត្តត្បូងឃ្មុំ បានចុះត្រួតពិនិត្យទីតាំងប្រកបអាជីវកម្មមួយចំនួន ដែលមានជនជាតិចិនស្នាក់នៅ និងធ្វើអាជីវកម្មតាមប្រព័ន្ធអ៊ីនធើណេត នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ដោយចាប់ខ្លួនបានចំនួន៧២នាក់ ។
Labels:
សន្តិសុខសង្គម
ព្យុះទីហ្វុងថ្មី កំពុងបោកសំដៅទៅកាន់ភាគខាងជើងហ្វីលីពីន
Labels:
ព័ត៌មានអន្តរជាតិ
គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៧ តុលា សម្លាប់មនុស្ស ២នាក់ និងរងរបួស ២៩នាក់
ភ្នំពេញៈ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥នេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន៩លើក យប់១លើក, បណ្តាលឲ្យមនុស្សស្លាប់២នាក់(ប្រុស) អ្នករបួសធ្ងន់១៦នាក់(ស្រី៨នាក់) និងរបួសស្រាល១៣នាក់(ស្រី៣នាក់)។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទាំង៩លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប១៨គ្រឿង ក្នុងនោះមានម៉ូតូចំនួន៩គ្រឿង, រថយន្តធុនតូច៤គ្រឿង រថយន្តធុនធំ២គ្រឿង និងថ្មើរជើង១នាក់ ។
Labels:
សណ្តាប់ធ្នាប់
Subscribe to:
Posts (Atom)