ប៉ៃលិន៖ មានករណីផ្ទុះកិបគ្រាប់ AT មួយ កើតឡើងបណ្តាលឲ្យរងរបួសធ្ងន់ ម្នាក់ នៅចំណុចខាងក្រោយផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះឈ្មោះ សូ ភាព ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកសិករ រស់នៅកន្លែងកើតហេតុខាងលើ ហេតុការណ៍នេះគ្រោះថ្នាក់ដោយសារជនរងគ្រោះ យកកិបគ្រាប់ AT ដែលកប់ចោលក្នុងដី មកដំលេង ទើបបណ្តាលឲ្យផ្ទុះ រងរបួសពេញខ្លួន នឹងត្រូវបានក្រុមគ្រួសារ បញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន៕