ភ្នំពេញៈ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥នេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១០លើក យប់៤លើក, បណ្តាលឲ្យមនុស្សស្លាប់៥នាក់(ប្រុស) អ្នករបួសធ្ងន់៩នាក់(ស្រី៨នាក់) និងរបួសស្រាល៦នាក់(ប្រុស)។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទាំង១០លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប១៦គ្រឿង ក្នុងនោះមានម៉ូតូចំនួន១១គ្រឿង, រថយន្តធុនតូច២គ្រឿង រថយន្តធុនធំ១គ្រឿង និងយានផ្សេងៗ២គ្រឿង ។មូលហេតុដែលបណ្តាល ឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៤លើក, ស្រវឹង ៣លើក, មិនគោរពសិទិ្ធ១លើក, មិនប្រកាន់ស្តាំ១លើក និងប្រជែងគ្រោះថ្នាក់ ១លើក ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន១៦នាក់(យប់៧លើក) ។
រថយន្តពិន័យសរុបចំនួន៩១១គ្រឿង (រថយន្តធំ១២០គ្រឿង) ស្មើនឹង៩១៧ករណី ល្មើសក្រដាសស្នាមមាន៧០២គ្រឿង ស្មើនឹង៧០៨ករណី, ចំពោះករណីល្មើសបច្ចេកទេស២០៩គ្រឿង ស្មើនឹង២០៩ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន៦៩៦គ្រឿង ៕