ទីភ្នាក់ងារគ្រប់គ្រង់គ្រោះមហន្តរាយបានឲ្យដឹងថា ព្យុះទីហ្វុង Koppu បានបោកសំដៅទៅកាន់តំបន់ Luzon ជាមួយនឹងល្បឿនខ្យល់ ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនៅពេលនេះ មានភ្នាក់ងារជួយសង្គ្រោះ ទាហាន និងកងកម្លាំងមួយចំនួនបានត្រៀមដើម្បីផ្ដល់ដំណឹង និងប្រតិបត្តិការភ្លាមៗ បើសិនជាមានករណីបន្ទាន់។
គួរបញ្ជាក់ផងដែរថា ជាមធ្យម ប្រទេសហ្វីលីពីនទទួលរងព្យុះទីហ្វុងចំនួន ២២ដងក្នុងមួយឆ្នាំ ហើយកាលពីឆ្នាំ ២០១៣ ប្រទេសមួយនេះបានទទួលរងនូវព្យុះទីហ្វុង Haiyan ក៏កាចសាហាវ បណ្ដាលឲ្យមនុស្សជាង ៦.៣០០នាក់បានស្លាប់ និងមនុស្សជាង ១លាននាក់បាត់បង់ផ្ទះសម្បែង៕