Saturday, October 17, 2015
គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៧ តុលា សម្លាប់មនុស្ស ២នាក់ និងរងរបួស ២៩នាក់
ភ្នំពេញៈ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥នេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន៩លើក យប់១លើក, បណ្តាលឲ្យមនុស្សស្លាប់២នាក់(ប្រុស) អ្នករបួសធ្ងន់១៦នាក់(ស្រី៨នាក់) និងរបួសស្រាល១៣នាក់(ស្រី៣នាក់)។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទាំង៩លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប១៨គ្រឿង ក្នុងនោះមានម៉ូតូចំនួន៩គ្រឿង, រថយន្តធុនតូច៤គ្រឿង រថយន្តធុនធំ២គ្រឿង និងថ្មើរជើង១នាក់ ។
មូលហេតុដែលបណ្តាល ឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៤លើក, មិនប្រកាន់ស្តាំ២លើក,បត់គ្រោះថ្នាក់១លើក,មិនគោរពសិទិ្ធ១លើក និងកត្តាយានយន្ត ១លើក ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន១៣នាក់(ថ្ងៃ) ។
រថយន្តពិន័យសរុបចំនួន១,៣០៤ គ្រឿង (រថយន្តធំ២៥៥គ្រឿង) ស្មើនឹង១,៣១០ករណី ល្មើសក្រដាសស្នាមមាន៨៤២ គ្រឿង ស្មើនឹង៨៤៥ករណី, ចំពោះករណីល្មើសបច្ចេកទេស៤៦២ គ្រឿងស្មើនឹង៤៦៥ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន១,៣០៤ គ្រឿង ៕
Labels:
សណ្តាប់ធ្នាប់