បាត់ដំបង ៖ ក្មេងទំនើង១៨នាក់ ដែលបង្កភាពអណាធិបតេយ្យក្នុងពីធីបុណ្យអុំទូកខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ។
លោកវរសេនីយ៍ ម៉េង លៀង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានធ្វើការបង្ក្រាបឃាត់ខ្លួនក្រុមក្មេងទំនើង១៨នាក់ និងម៉ូតូ ៨គ្រឿង ដែលបានជិះម៉ូតូបង្កភាពអនាធិបតេយ្យគ្មានសណ្តាប់ធ្នាប់នៅក្នុងពិធីតាំងពិពណ៌ និងពីធីបុណ្យអុំទូកខេត្តបាត់ដំបង ខណៈដែលកំពុងមានមនុស្សច្រើនកុះករចូលរួមក្នុងពិធី ។
ក្រោយពីបានធ្វើការសាកសួរចម្លើយក្មេងទំនើងទាំង ១៨នាក់ រួចហើយពួកគេបានសារភាពថា ពួកគេពិតជាបានជិះម៉ូតូបង្កភាពអនាធិបតេយ្យ ប៉ះពាល់ច្បាប់ចរាចរណ៍នៅទីសាធារណៈពិតប្រាកដមែន ។
ចំពោះករណីនេះ សមត្ថកិច្ចកំពុងពិនិត្យទឹកនោមក្មេងទំនើងទាំង ១៨នាក់នេះ ដើម្បីរកសាធាតុញៀនផងដែរ ៕