ភ្នំពេញ៖ មេបញ្ជាការកងរាជអាវុធហត្ថបញ្ជាក់ថា ដើម្បីទប់ស្កាត់ អ្នកប្រើស្លាកលេខ ខ.ម ក្លែងក្លាយ និងរថយន្តបិទស្កុតខ្មៅ ត្រូវបកចេញ ជាពិសេសត្រូវត្រួតពិនិត្យ លើមន្ត្រីកងកម្លាំងទាំងឡាយណា ដែលបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពផងដែរ។
មេបញ្ជាការកងរាជអាវុធហត្ថព្រមានថា បើនាយទាហាន ឬនាយទាហានរង ព្រមទាំងមន្ត្រីកងរាជអាវុហត្ថទាំងឡាយណា បង្កការលំបាក ដល់មន្ត្រីដែលចុះត្រួតពិនិត្យនេះ នឹងត្រូវឃាត់ខ្លួនយកទៅប្រឈមចំពោះមុខច្បាប់ ៕