LONDON: កាលពីថ្ងៃអង្គារទី២៧ ខែតុលា រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេសលោក Michael Fallon បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ សរសេរដោយដៃមួយ ទៅកាន់សភាថា ប្រទេសអង់គ្លេសនឹងរក្សាកងកម្លាំងរបស់ខ្លួន ដែលបច្ចុប្បន្នមានចំនួន៤៥០នាក់ ក្នុងបេសកកម្មគ្នាសង្គ្រាម ក្នុងប្រទេសអាហ្វហ្គានីស្ថាននៅឆ្នាំ២០១៦ ។
សេចក្ដីប្រកាសនេះ ធ្វើឡើងក្រោយពីសហរដ្ឋអាមេរិក បានប្រកាសកាលពីដើមខែនេះថា កងកម្លាំងរបស់អាមេរិករាប់ពាន់នាក់ នឹងរក្សានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន យូរជាងការសន្យា ដោយសារមានការប្រយុទ្ធគ្នា កាលពីពេលថ្មីៗនេះយ៉ាងធ្ងន់ធ្ងរ ។
លោក Fallon បាននិយាយថា ឥឡូវពួកយើងបានសម្រេចថា ពួកយើងគួរតែរក្សាទំហំ នៃប្រតិបត្តិការយោធារបស់អង់គ្លេស ក្នុងប្រទេសនេះឆ្នាំ២០១៦ ដើម្បីជួយរក្សាសន្តិសុខ និងស្ថេរភាពក្នុងប្រទេសអាហ្វហ្គានីស្ថាន ។ លោក Fallon បានពន្យល់ថា កងកម្លាំងអង់គ្លេសកំពុងចូលរួម ក្នុងហ្វឹកហ្វឺនក្រុមមន្ត្រីយោធាអាហ្វហ្គានីស្ថាន ដោយបង្កើនសមត្ថភាព ក្នុងក្រសួងសន្តិសុខអាហ្វហ្គានីស្ថាន និងគាំទ្រប្រតិបត្តិការរបស់អង្គការណាតូ ក្នុងទីក្រុងកាប៊ុល ៕