ភ្នំពេញ ៖ នៅវេលាម៉ោង១៥:៣០នាទីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ មានប្រជាពលរដ្ឋប្រទះឃើញសពទារកភេទប្រុសម្នាក់ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ យកមកបោះចោល បង្កឲ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរ និងសមត្ថកិច្ចចុះមកពិនិត្យ។
សពទារកខាងលើ ទំនងដូចជារំលូតចោល ពីព្រោះនៅជាប់ទងសុកនៅឡើយ ហើយត្រូវជនមិនស្គាល់អត្តសញ្ញាណ បានយកមកប្លុងចោលនៅម្តុំខាងមុខអតីតកន្លែងបាញ់ស៊ីប ក្បែរផ្លូវ៣០ម៉ែត្រ ក្នុងក្រុមទី២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ដោយមានការអាណិតអាសូរ ទើបលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានណែនាំឲ្យកម្លាំងប្រជាការពារ ធ្វើការចាត់ចែងរៀបចំរកទីកន្លែងល្អសមរម្យ ដើម្បីបញ្ចុះសពទារកនោះឲ្យបានត្រឹមត្រូវ ៕