សៀមរាប ៖ នគរបាលខេត្តសៀមរាប បានរួមគ្នាសហការជាមួយកម្លាំងនគរបាលអធិការក្រុង កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយដង្គុំ ធ្វើការចុះត្រួតពិនិត្យស្រង់ស្ថិតិជនអន្តោប្រវេសន៍ ដែលមកស្នាក់នៅក្នុងខេត្ត ដោយគ្មានលិខិតស្នាមច្បាស់លាស់ នៅក្នុងកិច្ចប្រតិបត្តិការណ៍នេះ ដឹកនាំដោយលោកវរសេនីយ៍ទោ ជា គឹមសាន នាយការិយាល័យ និងជាតំណាងឲ្យលោកវរសេនីយ៍ឯក ចៅ ម៉ៅវីរៈ ស្នងការរងទទួលការងារអន្តោប្រវេសន៍។
ជាក់ស្តែងនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ កម្លាំងរបស់លោកបានធ្វើការចុះស្រង់ស្ថិតិពេញមួយថ្ងៃ នៅតាមបន្ទប់ជួល ហាងកាហ្វេ កន្លែងម៉ាស្សារកោសជប់ រកឃើញជនអន្តោប្រវេសន៍ ជនជាតិវៀតណាម ១៥នាក់ ស្រី ៥នាក់ អនីតិជន ៣នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលអន្តោប្រវេសន៍ ធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ មានវិធានការបញ្ជូនទៅប្រទេសវៀតណាមវិញ ៕