Friday, October 30, 2015

ឃាត់ខ្លួន​ជនសង្ស័យ​៨​នាក់ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន

​បាត់ដំបង ៖ លោក​វរសេនីយ៍ត្រី ស៊ាន សុ​ណាល់ អនុប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បានឲ្យដឹងថា ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់​លោក​ឧត្តមសេនីយ៍ត្រី ស ថេត ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង លើ​ការងារ​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​ដើម្បី​ចូលរួម​ក្នុង​ការអនុវត្តន៍​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព កាលពី​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង​១៦:០០​នាទី នៅ​ចំនុច​ក្រុមទី​២ ភូមិ​ទូ​លតា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ចុះ​បង្ក្រាប​ករណី លក់​ចែកចាយ និង​ផ្តល់​ទីកន្លែង​ឲ្យប្រើ​ប្រាស់​គ្រឿងញៀន​ខុសច្បាប់ ឃាត់ខ្លួន​ជនសង្ស័យ​៨​នាក់ និង​គ្រឿងញៀន​មួយចំនួន ក្នុង​បទល្មើស​ជាក់ស្តែង​។​

​លោក​វរសេនីយ៍ត្រី ស៊ាន សុ​ណាល់ បានឲ្យដឹងថា ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៨​នាក់ ទី​១.​ឈ្មោះ ទូច ហេង ហៅ​បឹប ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទូល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង (​ជា​មេក្លោង និង​អ្នកផ្តល់​ទីកន្លែង​ប្រើប្រាស់​ថ្នាំញៀន​), ទី​២.​ឈ្មោះ ស៊ីម រី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទូល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង (​ជា​អ្នក​កាន់​ថ្នាំញៀន​លក់​ឲ្យឈ្មោះ ទូច ហេង ហៅ​បឹប​), ទី​៣.​ឈ្មោះ គឹម ម៉េង​លី ហៅ​យ៉ុង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង (​ជា​អ្នក​កាន់​ថ្នាំញៀន​លក់​ឲ្យឈ្មោះ ទូច ហេង ហៅ​បឹប​), ទី​៤.​ឈ្មោះ អ៊ឹង ចាន់​ធឿន ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទូល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង (​ជា​អ្នក​កាន់​ថ្នាំញៀន​លក់​ឲ្យឈ្មោះ ទូច ហេង ហៅ​បឹប​), ទី​៥.​ឈ្មោះ ផាន់ សារី ហៅ​អា​ជី ភេទ​ស្រី អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង (​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​), ទី​៦.​ឈ្មោះ ខេន លីដា ភេទ​ស្រី អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​តា​គាំ​៣ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង (​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​), ទី​៧.​ឈ្មោះ គង់ ចាន់ឌឿ​ន ភេទ​ស្រី អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង (​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​) និង​ទី​៨.​ឈ្មោះ សុខ លីដា ភេទ​ស្រី អាយុ ២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​តា​គាំ​៣ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង (​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​)​។​
​លោក​វរសេនីយ៍ត្រី ស៊ាន សុ​ណាល់ បានបញ្ជាក់​ថា ក្នុង​កិច្ច​ប្រតិបត្តិការ​នេះដែរ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុតាង​រួមមាន​៖ ថ្នាំ្ញ​ញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន ម៉ា​ទឹកកក (ICE) ចំនួន ៣​កូន​ថង់ ទម្ងន់ ០.៤៨​ក្រាម ដែកកេស​ច្នៃ​សម្រាប់​ជក់​ថ្នាំញៀន​ចំនួន​១ ថង់​សម្រាប់​រំលែក​ច្រក​ថ្នាំញៀន​លក់​មួយចំនួន ដែកកេស​ចំនួន​៤ និង​សម្ភារ​សម្រាប់​ជក់​ថ្នាំញៀន​មួយចំនួន​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៨​នាក់​ខាងលើ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​រៀប​ចំ​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕