Monday, October 19, 2015

បុរស​ម្នាក់ ដេកស្លាប់ ក្រោយ​ពី​ការ​រួមរ័ក​រួច​

​ព្រៃវែង ៖  មាន​ហេតុ​ការណ៏ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដោយ​ឃើញ​បុរស​ម្នាក់​បាន ដេកស្លាប់​នៅលើ​ភ្លឺ​ប្រឡាយ​ចិន ភូមិ​អង្គរ​ទ្រេត ក្រោយ​ពី​ការ​រួមរ័ក​រួច កាលពី​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង​៧:១៥​នាទី ។​
​សមត្ថកិច្ច​បានឲ្យដឹង សព​មាន​ឈ្មោះ ឡេ វ៉ាន់ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​អន្ទរ​២ ឃុំ​ស្វាយ​អន្ទរ ស្រុក​ស្វាយ​អន្ទរ សមត្ថកិច្ច និង​ក្រុមគ្រួសារ​បាន​ហៅ​រថយន្ត​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដែល តែ​ត្រូវ​ស្លាប់ ។​

​ក្រោយ​ការស្រាវជ្រាវ​នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​រកឃើញ​ថ្នាំ​មួយ​គ្រាប់​ប្រភេទ C400 ក្រោយ​ការពិនិត្យ​សាកសព​នៅ​លើ​ដងខ្លួន​មិន​មាន​ស្លាកស្នាម​អ្វី​ទាំងអស់ តែ​នៅ​ចុង​លិង្គ​មាន​ប្រឡាក់​ជាប់​ទឹកកាម ការសន្និដ្ឋាន​របស់​លោក​គ្រូពេទ្យ​ជំនាញ​គឺជា​ការរួមរ័ក ដោយ​ហួសកម្លាំង មានប្រើ​ថ្នាំ​ជំនួយ និង​ដោយ​វ័យ​ចំណាស់ ។ ក្រោយ​ធ្វើ​កោសល្យវិច្ច័យ សព​ត្រូវបាន​ប្រគល់ជូន​គ្រួសារ​តាម​ប្រពៃណី ៕​