ភ្នំពេញៈ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥នេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ៨លើក យប់ ២លើក, បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់(ស្រី ២នាក់) អ្នករបួសធ្ងន់ ១០នាក់(ស្រី២នាក់) និងរបួសស្រាល ៣នាក់(ស្រី១នាក់)។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទាំង ៨លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៥គ្រឿង, រថយន្តធុនតូច ៣គ្រឿង រថយន្តធុនធំ ១គ្រឿង និងថ្មើរជើង ៣នាក់ ។
មូលហេតុដែលបណ្តាល ឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ៦លើក, បត់គ្រោះថ្នាក់១លើក,មិនគោរពសិទិ្ធ ១លើក ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន ៦នាក់(យប់) ។
រថយន្តពិន័យសរុបចំនួន ១២៣៥គ្រឿង (រថយន្តធំ ២៦៦គ្រឿង) ស្មើនិង១២៦៨ករណី ល្មើសក្រដាសស្នាមមាន៧៩៧ គ្រឿង ស្មើនឹង ៧៩៧ករណី, ចំពោះករណីល្មើសបច្ចេកទេស ៤៣៨ គ្រឿងស្មើនឹង៤៧១ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន១៤០៤ គ្រឿង ៕