Monday, December 21, 2015

អ្នក​នៅ​រស់រាន​មានជីវិត រៀបរាប់​ពី​ហេតុការណ៍​លិចនាវា នៅ​ឥណ្ឌូនេស៊ី​

មន្ត្រី​និយាយ​ថា មនុស្ស​រាប់​សិប​នាក់​ជាមួយ​អាវ​ពោង​សង្គ្រោះ​ជីវិត ត្រូវបាន​គេ​រកឃើញ កំពុង​អណ្ដែត ក្នុង​តំបន់​ឈូង​សមុទ្រ  បូ​ណេ ( Bone) របស់​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃអាទិត្យ បន្ទាប់​ពី​នាវា​ចម្លង របស់​ពួកគេ​អណ្ដែត ក្នុង​តំបន់​កោះ​ស៊ូ​ឡាវេ​ស៊ី (Sulawesi) ។ មន្ត្រី​ដដែល​ឲ្យដឹងថា អ្នកដំណើរ​យ៉ាងហោចណាស់ ២​នាក់ បាន​បាត់បង់​ជីវិត​។​

ថ្កោលទោស​ការ​ព្រួត​គ្នា​ទម្លាក់​គ្រាប់បែក តាម​យន្តហោះ​សម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់

​ក្រុម​សិទ្ធិ​មនុស្ស បានចេញ​នូវ​របាយការណ៍​ថ្កោលទោស​មួយ ចំពោះ​ការ​ព្រួត​គ្នា​ទម្លាក់​គ្រាប់បែក​តាម​យន្តហោះ​សម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់ នៅ​ប្រទេស​ស៊ី​រី ពី​សំណាក់​ប្រទេស​មហាអំណាច​ខាង សព្វាវុធ​នៅ​ជុំវិញ​ពិភពលោក ។​

ប្រកាស​បើក​ដំណើរការ​មជ្ឈមណ្ឌល​កា​មា​រ៉ា ត្រួតពិនិត្យ​សុវត្ថិភាព​ចរាចរណ៍​តាម​ដងផ្លូវ ក្នុង​រាជធានី​ភ្នំពេញ​

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៅ​ព្រឹក​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ នឹង​ប្រកាស​បើក​ដំណើរការ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​សុវត្ថិភាព​អ្នកធ្វើដំណើរ​នៅតាម​ដងផ្លូវ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ និង​កន្លែង​ទទួល​ពាក្យបណ្តឹង​បទល្មើស​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស ។​

ឃាត់ខ្លួន​កម្មករ ​៥៨​នាក់ បង្ក​អុកឡុក​តាម​បណ្តា​រោងចក្រ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត​

​ស្វាយរៀង ៖ សមត្តកិច្ច​ចម្រុះ​បាន​ឃាត់ខ្លូន​កម្មករ​ទំនើង​ចំនួន ៥៨​នាក់ ដើរ​បង្ក​ការ​អុកឡុត​តាម​រោងចក្រ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត នា​ថ្ងៃ​២១ ខែ​ធ្នូ ឆ្នាំ​២០១៥ ដើម្បី​យក​មក​អប់រំ​។​

មន្ត្រី​កាំកុងត្រូល ចុះត្រួតពិនិត្យ​កន្លែង​លក់​ស្រាស​ស្រា​ថ្នាំ នៅ​ខេត្ត​ប៉ៃលិន

​ប៉ៃលិន ៖ មន្ត្រី​កាំកុងត្រូល​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដឹកនាំ​ដោយ​លោក សាន​វិជ្ជា សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន បាន​ចុះ​ទៅ​ពង្រឹង និង​ត្រួតពិនិត្យ​កន្លែង​លក់​ស្រាស​ស្រាថ្នាំ​ចំនួន​១៦​តូប នៅក្នុង​ភូមិ​សួន​ពៅ និង​ភូមិ​តា​ង៉ែ​ន សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន កាលពី​ថ្ងៃ​ចុង​សប្តាហ៍​កន្ល​ទៅ​ថ្មីៗ​នេះ ក្រោយពី​កើតមាន​ករណី​ពុល​ស្រាស​បណ្តាល​ឲ្យ​ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ ជាច្រើន​នាក់​ស្លាប់​។ ការចុះ​ត្រួតពិនិត្យ​កន្លែង​លក់​ស្រាស​ស្រាថ្នាំ​ពី​សំណាក់​មន្ត្រី​ជំនាញ​នៅ​ខេត្ត​ប៉ៃលិន គឺ​ដើម្បី​បង្ការ​ទប់ស្កាត់ និង​បញ្ចៀស​កុំឲ្យ​កើតមាន​ឡើង​បញ្ហា​ករណី​ពុល​ស្រាស​ដូច​នៅ​ខេត្ត​ក្រចេះ​។​

​ជន​មិន​ស្គាល់​មុខ​បាញ់ប្រហារ ទៅលើស្ត្រីម្នាក់ បណ្ដាលឲ្យ​រងរបួស​ធ្ងន់ នៅពេលកំពុង​អង្គុយ​និយាយ​ទូរស័ព្ទ​នៅមុខ​ផ្ទះ​

ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់ប្រហារ​បណ្ដាលឲ្យ​រងរបួស​ធ្ងន់ ខណៈ​ដែល​កំពុង​អង្គុយ​និយាយ​ទូរស័ព្ទ​នៅមុខ​ផ្ទះ​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៨:៣០​នាទី យប់​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ក្នុង​បូរី ពិភពថ្មី ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ជនរងគ្រោះ​ឈ្មោះ ចាន់ ដា ភេទ​ស្រី អាយុ ៣៣​ឆ្នាំ ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​

អ្នកធំ​ត្រូវ​ដោះ​សក្តិ ពេល​ធ្វើដំណើរ កុំឲ្យ​អ្នកតូច​មិន​ហ៊ាន​ផាកពិន័យ នៅពេល​ព្រឹត្តខុ​ស​និង​ច្បាប់​ចរាចរណ៍​

​សៀមរាប ៖ សម្តេច​ក្រឡាហោម ស ខេង ស្នើ​ឲ្យ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា ចាប់ពី​ថ្នាក់​ឧបនាយករដ្ឋមន្ត្រី ចុះមក​ក្រោម​នៅ​ពេល​ធ្វើដំណើរ​តាម​ដងផ្លូវ ត្រូវ​ដោះ​សក្តិ​ចេញ​ធ្វើ​ជា​ពលរដ្ឋ​ធម្មតា ដើម្បី​ឲ្យ​មន្ត្រីនគរបាល​ដែល​មាន​ឋានៈ​តូចៗ ហាន​ធ្វើការ​ផាកពិន័យ​នៅពេល​ព្រឹត្តខុ​ស​និង​ច្បាប់​ចរាចរណ៍​។​

Saturday, December 19, 2015

ផ្ទៃដី​ស្រូវប្រាំង ១៧០០​ហិកតា ជួប​កង្វះខាត​ទឹក ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់ពេល

 ​បន្ទាយមានជ័យ ៖ ផ្ទៃដី​ស្រូវប្រាំង​ជួប​កង្វះខាត​ទឹក​ប្រមាណ ១៧០០​ហិកតា ស្ថិតក្នុង​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ និង​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ត្រូវបាន​ក្រុមការងារ​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​បន្ទាយមានជ័យ សហការ​ជាមួយ​ក្រុម​ការងារ​បច្ចេក​ទេស ក្រសួង​ធនធានទឹក និង​ឧតុនិយម ចុះ​អន្តរាគមន៍​បូមទឹក​សង្គ្រោះ​។​

កម្ពុជាគ្រោង​នឹងដាក់​ដំណើរការ​សេវា​រថភ្លើង បាងកក​-​ភ្នំពេញ​

​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា និង​ថៃ បាន​ឯកភាពគ្នា​ថា នឹង​ដាក់​ឲ្យ​ដំណើរការ​ផ្លូវ​រថភ្លើង​១​ខ្សែ ពី​បាងកក មក​ភ្នំពេញ និង​ភ្នំពេញ​ទៅ​បាងកក នៅ​ដំណាច់ឆ្នាំ​២០១៦ ខាងមុខ​។ នេះ​បើតាម​សេចក្ដីប្រកាស​រួម របស់​រដ្ឋាភិបាល​កម្ពុ​ជា​-​ថៃ បន្ទាប់​ពី​ទស្សនកិច្ច​របស់ សម្ដេច​តេជោ ហ៊ុន សែន នៅ​កាន់​ប្រទេស​ថៃ ៕

ប្រជាពលរដ្ឋ​សម្រុក​ទៅ​ធ្វើ​បណ្ណ័បើកបរ នៅពេល​ច្បាប់​ចរាចរណ៍​ថ្មី គ្រោង​នឹងដាក់ឲ្យប្រើប្រាស់នៅ​ថ្ងៃ​ទី​១​មករា ២០១៦​នេះ​

​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លងមកនេះ បន្ទាប់​ពី​ក្រសួងមហាផ្ទៃ បានប្រកាស​ច្បាប់​ចរាចរណ៍​ថ្មី និង​ត្រូវ​ចាប់ផ្តើម​អនុវត្តន៍​នៅ​ថ្ងៃ​ទី​១ មករា ២០១៦ ខាងមុខនេះ ប្រជាពលរដ្ឋ​បាន​នាំគ្នា​សម្រុក ទៅ​ធ្វើ​បណ្ណ័​បើកបរ​យានយន្ត​គ្រប់​ប្រភេទ យ៉ាងច្រើន​កុះករ ខុសប្លែក​ពី​ធម្មតា ជាពិសេស​ចាប់ពី​ថ្ងៃ​ទី​១ ធ្នូ រហូតមកដល់​ពេលនេះ ដែល​ចំនួន​នេះ មាន​ការកើនឡើង​ទ្វេដង បើ​ប្រៀបធៀប​ទៅ​នឹង​ថ្ងៃ​ធម្មតា​នា​ពេល​មុនៗ ។

ក្រុមចោរប្លន់​បាញ់​សម្លាប់ ស្មៀន​ឃុំ​ម្នាក់ ក្រោយ​ពី​ប្លន់​យក​គ្រឿងអលង្ការ​អស់​ជាង​២០​តម្លឹង​

កំពង់ស្ពឺ ៖ ក្រោយ​ក្រុមចោរ​ប្រដាប់អាវុធ​មួយ​ក្រុម បាន​ធ្វើ​សកម្ម​វាយកម្ទេច​ទូ​មាស​ប្លន់​យក​គ្រឿងអលង្ការ អស់​ជាច្រើន​តម្លឹង សមត្ថកិច្ច​បាន​អះអាងថា ពេលនេះ សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់ ប៉ុន្តែ​ក្នុងនោះ​ក៏​មាន​មនុស្ស​ម្នាក់ ត្រូវ​គេ​បាញ់សម្លាប់​ផងដែរ​។​

Friday, December 18, 2015

រុស្ស៊ី​បើកចំហ​ចំពោះ​ការបណ្ដេញ Assad ចេញ​ពី​ដំណែង ក្រោយពី​មាន​ការផ្លាស់ប្ដូរ ក្នុង​ប្រទេស​ស៊ី​រី​

​ក្រុម​មន្ត្រី​ការទូត​បាន​និយាយថា រុស្ស៊ី​បានបញ្ជាក់​យ៉ាងច្បាស់ ចំពោះ​លោក​ខាងលិច​ថា ខ្លួន​មិន​មាន​ការជំទាស់​ទៀតឡើយ ក្នុង​ការបណ្ដេញ​ប្រធានាធិបតី​ស៊ី​រី Bashar al-Assad ឲ្យ​ចុះចេញ​ពី​ដំណែង ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ឈានទៅរក​សន្តិភាព ដោយ​ការ​ថ្លែង​ជា​សាធារណៈ បន្ទន់​ឥរិយាបថ ពី​ការគាំទ្រ​យ៉ាង​មុតមាំ​របស់​ខ្លួន​ចំពោះ Assad មុន​ពេល​កិច្ចពិភាក្សា​ក្នុង​ទីក្រុង New York ។

សហភាព​អឺរ៉ុប ឈាន​ដល់​ការប្រើ​កងកម្លាំង​យោធា ទប់ស្កាត់​ជនអន្តោប្រវេសន៍​ខុសច្បាប់​

ប្រមុខ​ដឹកនាំ​សហភាព​អឺរ៉ុប បាន​សម្រេច​ដាក់​ឲ្យមាន​ការការប្រើ​កងកម្លាំង​យោធា ក្នុង​ការទប់ស្កាត់​លំហូ​រ​ជនអន្តោប្រវេសន៍​ខុសច្បាប់ មកពី​តំបន់​ផ្សេងៗ​នៅ​ជុំវិញ​ពិភពលោក មាន​តំបន់​អាស៊ី ខាងត្បូង តំបន់​មជ្ឈិមបូព៌ា និង​តំបន់​អា​ហ្រិ្វ​ក ដែល​បាន​ហូរ​ចូល​ទៅក្នុង​សហភាព​អឺរ៉ុប​ដូចជា​ទឹក​បាក់ ទំ​បន់ ចាប់តាំងពី​ដើមឆ្នាំ​២០១៥​នេះ ។​

មន្ទីរ​សាធារណ​ការចេញលិខិត​ជូនដំណឹង ដល់​ពលរដ្ឋ​ដែល​យក​ចិញ្ចើម​ផ្លូវ​មកប្រើប្រាស់

កំពង់ឆ្នាំង​៖ ដោយ​មើលឃើញ​នូវ​ភាពអនាធិបតេយ្យ នៃ​ការយក​ចិញ្ចើម​ផ្លូវ​គម្រោង​ចៃ​កា​ជប៉ុន​ដែល​បាន​សាងសង់​រួច​ហើយ​ទៅ​តាំង​លក់ដូរ និង​ដាក់​របស់របរ​ផ្សេងៗ​ធ្វើឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ របៀបរៀបរយ​នោះ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​បាន​ចេញ​លិខិត​ជូន​ដំណឹង​មួយ​ច្បាប់ ដើម្បី​ឲ្យ​ម្ចាស់​គេហដ្ឋាន​ដែល​នៅ​ជាប់​ផ្លូវ​គម្រោង​ចៃ​កា​ជប៉ុន​ទាំងអស់​រុះរើ​ចេញ​ជាបន្ទាន់​មុន​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៥ ។​

ក្រសួង​យុត្តិធម៌​ជំរុញ​ឲ្យ​តុលាកា​រ រឹតបន្តឹង​ករណី​បទល្មើស​អំពើ​ប្លន់​ប្រដាប់អាវុធ​

​ភ្នំពេញ​៖ ឯកឧត្តម អង្គ​វង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បាន​ស្នើ​ឲ្យ​បណ្តា​តុលាការ​រាជធានី​ខេត្ត​ទាំងអស់ ត្រូវ​បង្កើន​រឹតបន្តឹង​សំណុំរឿង ករណី​បទល្មើស​អំពើ​លួច ឆក់ និង​ចោរប្លន់​ប្រដាប់អាវុធ និង​ត្រូវ​ចាត់ការ​ឲ្យបាន​ឆាប់រ​ហ័ស ខណៈ​កន្លងមកនេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រតិកម្ម​យ៉ាងខ្លាំង និង​បាន​ដាក់ចេញ​នូវ​បញ្ជា​ឲ្យ​អាជ្ញាធរ ស្ថាប័ន​តុលាការ  កងកម្លាំងប្រដាប់អាវុធ​ទូទាំង​ប្រទេស បង្កើន​ការប្រុងប្រយ័ត្ន និង​បង្ក្រាប​ឲ្យបាន​នូវ​ក្រុមចោរប្លន់​ប្រដាប់អាវុធ និង​ក្រុម​ជួញដូរ​គ្រឿងញៀន ។​

​ម៉ូតូ​បុក​រថយន្ត​ឆ្លងផ្លូវ ត្រូវ​រថយន្ត​មួយ​គ្រឿង​ទៀត បុក​ស្លាប់

​កណ្តាល ៖ ម៉ូតូ​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់ បោះពួយ​បុក​រថយន្ត​កំពុង​បត់​ឆ្លងផ្លូវ បណ្តាលឲ្យ​ដួល​បោក​ទៅ​លើ​ផ្លូវ ស្របពេលនោះ​ក៏​មាន​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ទៀត​បើក​មកដល់​បុក និង​កិន​ពី​លើ​ជនរងគ្រោះ​បន្ថែម​រហូត​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម កាលពី​វេលា​ម៉ោង​២០:៣៥​នាទី ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៨-២៩ ស្ថិតក្នុង​ភូមិ​ត្រពាំង​រាំង ឃុំ​ព្រៃពួច ស្រុក​អង្គស្នួល​។​

សមត្ថកិច្ចបើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ចាប់​ចោរ​មួយ​សំបុក ១១​នាក់​

ភ្នំពេញ​៖ កងកម្លាំង​នគរបាល ស្រាវជ្រាវ​បង្រា្ក​ប​មុខសញ្ញា​ចោរកម្ម និង​មុខសញ្ញា​ទទួលផល​ចោរកម្ម ហើយ​ឈាន​ដល់​បង្ក្រាប​ជាក់ស្តែង​នូវ​មុខសញ្ញា​ជួញដូរ ប្រើប្រាស់ ផ្តល់​ទីតាំង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន ១១​នាក់ កាលពី​វេលា​ម៉ោង​៩:៤០​នាទី​ព្រឹក​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥ ។​

រកឃើញ​គ្រឿងអលង្ការ​មួយចំនួនទៀត ក្រោយពី​ការចង្អុលបង្ហាញ​របស់​ចោរប្លន់ លាក់ទុកក្នុង​ប្រឡាយទឹក​

បាត់ដំបង​៖ គ្រឿងអលង្ការ​មួយចំនួនធំ ត្រូវបាន​នគរបាល​ខេត្ត​បាត់ដំបង បាន​រកឃើញ​បន្ថែមទៀត នៅក្នុង​ប្រឡាយ​ទឹក​មួយ​កន្លែង នៅ​កណ្តាល​វាលស្រែ ក្នុង​ភូមិសាស្ត្រ​ស្រុក​មោងឫស្សី នៅ​ចម្ងាយ​ពី​ថ្នល់ជាតិ​លេខ ៥​ជិត​១០​គីឡូម៉ែត្រ បន្ទាប់​ពី​នគរបាល​បាន​នាំ​ខ្លួន​បក្ខពួក​ម្នាក់​ក្រុម ចោរប្លន់​ម្នាក់ ទៅ​ចង្អុលបង្ហាញ ដែល​គេ​បាន​យក​គ្រឿងអលង្ការ ទៅ​បោះ​ចូលក្នុង​ប្រឡាយ​ទឹក ដោយ​ខ្ចប់​ក្នុង​ខោជើងវែង​មួយ នៅ​ពេល​រត់​គេចខ្លួន ពី​ការ​តាម​ប្រម៉ា​ញ់​របស់​សមត្ថកិច្ច ។ ក្រោយពី​ក្រុម​ចោ្លរ​ប្លន់​មួយក្រុម ប្រដាប់​ដោយ​អាវុធ​បាន​ប្លន់​ទ្រព្យសម្បត្តិ បាន​សម្រេច​ទៅលើ​អាជីវករ​លក់​មាស​ពីរ​នាក់​ប្តី​ប្រពន្ធ នៅក្នុង​ក្រុង​បាត់ដំបង កាល​ពី​កន្លងទៅ​ថ្មីៗ​នេះ​។

Wednesday, December 16, 2015

ឃាត់ខ្លួន​ជនសង្ស័យ ពាក់ព័ន្ធ​បាញ់​សម្លាប់​មនុស្ស​ពីរ​នាក់ និង​របួសធ្ងន់​មួយ​នាក់​

ភ្នំពេញ ៖ មាន​ករណី​ទំនាស់​បាញ់សម្លាប់ កើតឡើង​នៅ​ចំណុច​ផ្ទះ​លេខ​២២ ផ្លូវ​លេខ​៣៥៨ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥ ។

សហរដ្ឋអាមេរិក នៅតែ​បន្ត​លូកលាន់​ដែនដី​ចិន​ដដែល

​រហូតមក​ដល់​ចុង​ឆ្នាំ​២០១៥​នេះ សហរដ្ឋអាមេរិក នៅតែ​បន្ត​លូកលាន់ ឬ​ញុះញង់​ឲ្យមាន​អំពើ​ហិង្សា​នៅ​លើ​ដែនដី​ចិន​ដដែល តាមរយៈ​ការបញ្ជូន​នាវាចម្បាំង​ចូលទៅក្នុង​ដែនទឹក​របស់​ចិន ដោយ​មិន​បាន​សុំ​ការអនុញ្ញាតិ​ពី​ចិន និង​ការលក់​គ្រឿង​សព្វាវុធ ឲ្យទៅ​កោះ​តៃវ៉ាន់ ដែល​ជា​ដែនដី​របស់​ចិន ទោះបីជា​ប្រទេស​ចិន បាន​ព្រមាន​៩​លើក​រួច​ហើយ​ក៏​ដោយ ។​

អាកាសចរណ៍​ជប៉ុន នឹង​ផ្អាក​ជើងហោះហើរ ប៉ារីស​-​ជប៉ុន

TOKYO: កាលពី​ថ្ងៃ​អង្គារ​ទី​១៥ ខែ​ធ្នូ ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន​បាន​និយាយថា នឹង​ផ្អាក​ជើងហោះហើរ ប៉ារីស​-​ណា​រីតា ចាប់ពី​ខែ​ក្រោយ​ទៅ ក្រោយ​ពី​អ្នកដំណើរ​មាន​ការធ្លាក់​ចុះ​ចំនួន ៦០​ភាគរយ បន្ទាប់​ពី​មាន​ការវាយប្រហារ​យ៉ាង​សាហាវ ឃោរឃៅ​ជាច្រើន​ក្រុង ប្រទេស​បារាំង ។

Tuesday, December 15, 2015

​ភេរវកម្ម​នៅ​ទីក្រុង​ប៉ារីស ជា​បទពិសោធន៍​ដ៏​ល្វីង​ជូ​ចត់ របស់​​បារាំង​

​អំពើ​ភេរវកម្ម​នៅ​ទីក្រុង​ប៉ារីស ជា​បទពិសោធន៍​ភេរវកម្ម​ដ៏​ល្វីង​ជូ​ចត់ របស់​ប្រទេស​បារាំង ដែល​អាច​រុញច្រាន​ប្រមុខ​ដឹកនាំ​របស់​ប្រទេស​នេះ អោយ​ចេញ​មុខ​កាន់តែច្បាស់​ថែម​ទៀត ក្នុង​យុទ្ធនាការ​វាយប្រហារ​ទៅលើ​ក្រុម​ភេ​វរ​ករ នៅក្នុង​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់ ដែល​ជា​ប្រភព​សំខាន់ នៃ​ក្រុម​ភេ​វរ​ករ​អន្តរជាតិ ។​

អាមេរិក នឹង​បញ្ជូន​អាវុធ​លក់​ឲ្យ​តៃវ៉ាន់ នៅមុន​បំណាច់​ឆ្នាំនេះ

WASHINGTON៖ កាលពី​ថ្ងៃ​ចន្ទ​ទី​១៤ ខែ​ធ្នូ ប្រភព​ពី​សភា​អាមេរិក​បាន​និយាយថា រដ្ឋបាល​របស់​ប្រធានាធិបតី​បា​រ៉ាក់ អូ​បា​ម៉ា រំពឹង​ថា​នៅពេល​ឆាប់ៗ​ក្នុង​សប្ដាហ៍​នេះ នឹង​ទទួល​បាន​ការអនុម័ត​លើ​ការលក់​នាវាចម្បាំង​បាញ់​គ្រាប់​មី​ស៊ី​ល​នាំ​ផ្លូវ​ទៅឲ្យ​តៃវ៉ាន់​ចំនួន​២​គ្រឿង ទោះបីជា​ប្រទេស​ចិន​ប្រឆាំងនឹង​ការ​ជូ​ញ​ដូរ​នេះ​ក៏​ដោយ ។

អ្នក​ភូមិ​ឬ​ស្សី​ស្រុក ផ្ទុះ​កំហឹង​វាយរបង​ក្រុមហ៊ុន​កាយ​ខ្សាច់ របស់​ចិន ដែលសង់បិទផ្លូវ

កំពង់ស្ពឺ ៖ នៅវេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៤ ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣០​គ្រួសារ ប្រដាប់​ដោយ​ដំបង និង​ពូថៅ​បាន​ធ្វើ​ការផ្ទុះ​កំហឹង ដាក់​ក្រុមហ៊ុន​កាយ​ខ្សាច់​របស់​ចិន​ឈ្មោះ ខេ ឃែ ភូថ​ល អ៊ិន​ធើ​ណាស់​សេណ​ល មួយកន្លែង ស្ថិតក្នុង​ភូមិ​កំណប់ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។​

បង្ហាញមុខ​ជនសង្ស័យ​៤០​នាក់ ពាក់​ពន្ធ័នឹង​ករណី​​គ្រឿងញៀន​

ភ្នំពេញ ៖ នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៥ សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញមុខ​ជនសង្ស័យ​ចំនួន ៤០​នាក់ ស្រី​៣​នាក់ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន យ៉ាងសកម្ម ក្នុង​រាជធានី​ភ្នំពេញ ដែល​សមត្ថកិច្ច​បាន​ធ្វើ​ការបង្ក្រាប​កាលពី​ថ្ងៃ​ទី​១៣ ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៥ កន្លងមកនេះ​។​

សមត្ថកិច្ច​ឃាត់ខ្លួនក្មេង​ទំនើង​៥​នាក់ បង្ហោះ​កាណូត​នៅលើ​ផ្ទៃ​ទឹក ​មក​ធ្វើ​ការអប់រំ​

​ពោធិ៍សាត់ ៖ ក្មេង​ទំនើង​ចំនួន​៥​នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អន្សា​ចំបក់ ចាប់​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​បង្ហោះ​កាណូត នៅលើ​ផ្ទៃ​ទឹក ស្ថិតក្នុង​ភូមិ​ថ្គោល ឃុំ​អន្សា​ចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៥​។​

ប្រកាស​ចាត់វិធានការ​លើ​អ្នក​មាន​ឋានន្តរសក្តិ​ធំៗ ដែល​មិន​គោរព​ច្បាប់​ចរាច​រណ៍

ភ្នំពេញ ៖ សម្តេច​ក្រឡា​ហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានប្រកាស​ចាត់វិធានកា​រ​ចំពោះ មន្ត្រី​ដែល​មាន​ឋាន​នន្តរ​សក្តិ លើ​ការ​មិន​គោរព​ច្បាប់​ចរាច​រណ៍​នៅតាម​ដងផ្លូវ និង​លើកទឹកចិត្ត​តំឡើង​សក្តិ​ជូន​មន្ត្រី​នគរបាល​ចរាច​រណ៍ ប្រសិនបើ​មាន​ការចាប់​ឃាត់​រថយន្ត​ថ្នាក់ដឹកនាំ ឬ​មន្ត្រី​មានអំណាច ពិសេស​មន្ត្រី​ថ្នាក់​រដ្ឋមន្ត្រី បើកបរ​ល្មើសច្បាប់​ចរាច​រណ៍ មក​ធ្វើ​ការផាកពិន័យ និង​ណែនាំ​ឲ្យមាន​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍ ។

ព្រះរាជអាជ្ញា នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​នៅ​ចុង​សប្តាហ៍​នេះ ទាក់ទង​សំណុំរឿង​ប្លន់​

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ឯកឧត្តម អង្គ វង្ស​វ​ឌ្ឈ​នា បាន​កោះអញ្ជើញ​ព្រះរាជអាជ្ញា នៃ​សាលាដំបូង​រាជធានី​-​ខេត្ត​ទាំងអស់ ប្រជុំ​បន្ទាន់ដោយ​ស្នើ​ឲ្យមាន​ការប្រមូល​ទិន្នន័យ អំពី​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការ​លួច ឆក់​និង​ប្លន់ ព្រមទាំង​ទណ្ឌិត​ដែល​ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​។​

ស្នងការ​នគរបាល​ណា បង្ក្រាប​ចោរ​ប្លន់​ប្រដាប់អាវុធ​មិនបាន​នឹង​ត្រូវ​បកសក្តិ​

​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម  ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ  បាន​ព្រមាន​ដល់​បណ្តា​ស្នងការ​នគរបាល​រាជធានី​ខេត្ត​ទាំងអស់ ពិ​សេ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កណ្តាល​ថា នឹង​ត្រូវ​បកសក្តិ ប្រសិន​បើ​ពួកគេ​មិន​អាច​តាម​បង្ក្រាប និង​តាម​ចាប់​ចោរ​ប្លន់​ប្រដាប់អាវុធ​មិន​ទទួលបាន​ជោគជ័យ​។​

Monday, December 14, 2015

ក្រុមហ៊ុនចាក់ប្រេងរបស់​ចិន Sinopec បានសង់ស្ថានីយរបស់ខ្លួន ក្នុង​ដែន​សមុទ្រ​ជម្លោះ​ចិន​ភាគខាងត្បូង​

BEIJING៖ ក្រុមហ៊ុន​ប្រេង Sinopec ដ៏​ធំ​របស់​ចិន កំពុង​សាងសង់​ស្ថានីយ​ចាក់​ប្រេង លើ​កោះ​មួយ ក្នុង​ដែន​សមុទ្រ​ចិន​ភាគខាងត្បូង ខណៈ​ដែល​ប្រទេស​ចិន​បន្ត​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​របស់ខ្លួន ក្នុង​ដែនទឹក​ជម្លោះ​នេះ ដោយ​ចាក់​ឬ​ស​ចូល​យ៉ាងជ្រៅ ទៅដល់​តំបន់​ដ៏​សំខាន់​របស់​អាស៊ីអាគ្នេយ៍ ។

សង្គ្រាម​ប្រឆាំង​ភេរវកម្ម នៅ​ប្រទេស​ស៊ី​រី បង្ខំ​ឲ្យ​កងកម្លាំង​យោធា របស់​ប្រទេស​រុស្ស៊ី​និង​ទួ​គី ស្ទើរ​ប៉ះទង្គិច​គ្នា

សង្គ្រាម​ប្រឆាំង​ភេរវកម្ម​នៅ​ប្រទេស​ស៊ី​រី បាន​បង្ខំ​ឲ្យ​កងកម្លាំង​យោធា របស់​ប្រទេស​រុស្ស៊ី និង​ទួ​គី ស្ទើរ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​នៅ​តាម​សមុទ្រ កាលពី​ថ្ងៃអាទិត្យ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ និង​បាន​រុញច្រាន​ឲ្យមាន​ភាព​តានតឹង និង​ប្រឈម​ដាក់គ្នា​ខាង​សព្វាវុធ រវាង​ប្រទេស​ទាំង​ពីរ​យ៉ាង​ខ្លាំង នៅក្នុង​សមុទ្រ មេ​ឌី​ទែ​រ៉ាណេ ។​

ត្រី​ប្រហុក​ប្រមាណ​ជិត​២០០​តោន ត្រូវ​ក្នុង​ខ្នើត​នេះ នៅ​កំពង់ដរ​ឆ្នុក​ទ្រូ​

កំពង់ឆ្នាំង ៖ នៅ​រដូវ​នេះ ជា​រៀងរាល់ឆ្នាំ ប្រជា​កសិករ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង បាន​មក​តាម​ទីជនបទ ចុះ​មក​តាម​ទី​កំពង់​ទឹក ដើម្បី​ធ្វើ​ជា​ប្រហុក​យកទៅ​ទុក ធ្វើ​ជា​ម្ហូប​អារ​ហារ​រយៈពេល​១​ឆ្នាំ​។ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​ធ្នូរ ឆ្នាំ​២០១៥​កន្លងមកនេះ លោក សោម ភិរុណ នាយខ័​ណ្ឌ​រដ្ឋបាលជល​ផល​កំពង់ឆ្នាំង បាន​អញ្ជើញ​ចុះទៅ​ពិនិត្យ​ត្រី​ប្រហុក ដែល​ប្រជា​នេសាទ​កំពុង​នេសាទ នៅ​ចំណុច​កំពង់ដរ​ឆ្នុកទ្រូ ក្នុង​ស្រុក​បរិបូណ៌ ហើយ​ក្នុង​រយៈពេល​២​ថ្ងៃ ត្រី​ប្រហុក​ប្រមាណ​ជិត​២០០​តោន ត្រូវបាន​គេ​ដឹក​មក​លក់​នៅ​មាត់​កំពង់ដរ​ឆ្នុកទ្រូ​។​

ឃាត់ខ្លួន​ក្រុម​អ្នក​ប្រើប្រាស់​គ្រឿងញៀន ៥​នាក់

​សៀមរាប​៖ ករណី​រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ នៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​ចូលរួម​សហកា​រណ៍​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ការពារ និង​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ចុះ​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​បាន ៥​នាក់ ភ្លាមៗ​ក្រោយពេល ដែល​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​សមត្ថកិច្ច​ថា ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព​ចែកចាយ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់ នៅក្នុង​ភូមិ ឃុំ របស់គាត់ ។​

ចុះ​បិទ​សិប្បកម្ម​ផលិត​ស្រា​.​ស បណ្តោះអាសន្ន ក្រោយ​ពី​បង្ក​ឲ្យ​ពលរដ្ឋ​ជាង​១០​នាក់ ស្លាប់

​ក្រចេះ ៖ អាជ្ញាធរ​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ចុង​សប្តាហ៍​នេះ បាន​ចេញ​សេចក្តីប្រកាស​សម្រេច​បិទ​ទីតាំង​អាជីវកម្ម​ផលិត​ស្រា​នៅ​ទូទាំង​ខេត្ត ជា​បណ្តោះអាសន្ន​បន្ទាប់ពី​បង្ក​ឲ្យមាន​អ្នកភូមិ​ជា​ច្រើន​នាក់ ដែល​ទទួល​ទាន​ស្រា​.​ស ត្រូវ​រង​ការពុល​ស្លាប់ និង​រងគ្រោះ​ជា​បន្តបន្ទាប់​រួចមក​នោះ​។ ការសម្រេច​បិទ​ទីតាំង​ផលិត​ស្រា ដោយ​មាន​វិធានការ​តឹងរឹង​ពី​សំណាក់​អាជ្ញាធរ គឺ​បាន​ធ្វើឡើង​ក្រោយពី​ពិនិត្យ​ឃើញថា ការស្លាប់​របស់​អ្នកភូមិ​ចំនួន​១៦​នាក់ ជា​បន្តបន្ទាប់​ចាប់ពី​ចុង​ខែ​វិច្ឆិកា មកទល់​និង​ពាក់កណ្តាល​ខែ​ធ្នូ ចុងឆ្នាំ​២០១៥ នេះ គឺ​ផ្តើមចេញ​ដោយ​សារធាតុពុល​របស់​ស្រា​.​ស​។​

ស្ត្រី​ម្នាក់​មាន​មុខរបរ​លក់​គ្រឿង​សំណង់ និង​បើក​វី​ង​វេរ​លុយ ត្រូវ​ក្រុមចោរប្លន់​បាញ់សម្លាប់

​ពោធិ៍សាត់ ៖ ជនរងគ្រោះ​ម្នាក់​ឈ្មោះ ខាន់ ចន្ទី​ម ភេទ​ស្រី អាយុ​៣១​ឆ្នាំ មានមុខ​របរ​លក់​គ្រឿង​សំណង់ និង​បើក​វី​ង​វេរ​លុយ​មួយ​កន្លែង​ត្រូវ​ក្រុមចោរប្លន់​បាញ់សម្លាប់​នៅក្នុង​បន្ទប់​លើ​ផ្ទះ​របស់​ខ្លួន នៅ​ចំណុច​ខាងលិច​ផ្សារ​ថ្លុក​ដ​ថ្កោល ស្ថិតក្នុង​ភូមិ​ថ្លុក​ដង្កោ​ល ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ករណី​នេះ​កើតឡើង​នៅវេលា​ម៉ោង​៦:៤០​នាទី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥​។​

មេ​តុងទីន​ម្នាក់ ប្រមូល​លុយ​ពី​កូនៗ ជាង​២​លាន​ដុល្លារ រត់គេចខ្លួន​បាត់​

​ភ្នំពេញ ៖ ទឹកប្រាក់​ប្រមាណ​ជាង​២​លាន​ដុល្លារ ត្រូវបាន​មេ​តុងទីន​ប្រមូល​ពី​កូនៗ​ដែល​បាន​លេង​ជាមួយ​គ្នា​ប្រមាណ​ជាង​២០០​នាក់​នោះ ត្រូវ​មេ​តុងទីន​ប្រមូលបាន​ហើយ​រត់​គេចខ្លួន​បាត់​ស្រមោល បង្ក​ការភ្ញាក់ផ្អើល​ដល់​កូនៗ​តុងទីន​មក​ចោមរោម​នៅមុខ​ផ្ទះ​មេ​តុងទីន កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ក្រុម​៧ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

បង្ក្រាប​ទ​ល្មើស​គ្រឿងញៀន នៅ​ភូមិ​ត្រពាំង​ឈូក ឃាត់​មនុស្ស​ ៤២​នាក់​

​ភ្នំពេញ ៖ ទីតាំង​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ ដ៏​ល្បីល្បាញ​ជា​យូរ​ឆ្នាំ​មកហើយ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​សែន​សុខ គឺ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ដែល​សំបូរ​ទៅ​ដោយ​ក្មេង​ទំនើង​គ្រប់​ប្រភេទ បងតូច បងធំ តែងតែ​មក​ប្រមូលផ្តុំ​ជួបជុំគ្នា ប្រើប្រាស់​គ្រឿងញៀន ត្រូវបាន​កម្លាំង​ការិយាល័យ​ជួញដូរ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌ​សែន​សុខ បន្ត​ចុះបង្ក្រាប នា​វេលា​ម៉ោង​១៣:០០​នាទី​សៀ​ល ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៥ ជា​លទ្ធផល​ឃាត់ខ្លួន​មនុស្ស​ប្រុស ស្រី ចំនួន ៤២​នាក់ ដកហូត​វត្ថុតាង​មួយចំនួន​។​

បង្ហាញ​មុខ​ក្រុម​ប្លន់​កក្រើក ក្នុង​រាជធានី​ភ្នំពេញ​

​ភ្នំពេញ​៖ នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញ​មុខ​ក្រុមចោរប្លន់​កក្រើក​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​ការដឹកនាំ​បញ្ជា​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍​អគ្គស្នងកា​រ​នគរបាល​ជាតិ​, ឯកឧត្តម អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ស្នងការរង ប្រធានការិយាល័យ​កណ្តា​ល​នគរបាល​ព្រហ្មទណ្ឌ ដោយ​មាន​ការសម្របសម្រួល​ផ្លូវច្បាប់ ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ទោ អេង សោភា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ សហការ​ជាមួយ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ខណ្ឌចំការមន និង ខណ្ឌមានជ័យ បាន​ធ្វើ​ការស្រាវជ្រាវ រហូត​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៥ ។​

បង្ក្រាបបាន​ចោរប្លន់​២​នាក់ ​បាញ់​គំរាម​៣​គ្រាប់ ប្លន់​អ្នក​លក់​មាស

បាត់ដំបង ៖ ចោរប្លន់​ចំនួន​៥​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី​ចំនួន​៣​ដើម បាន​បាញ់​គំរាម​អ្នក​លក់​មាស​២​នាក់​ប្តី​ប្រពន្ធ ហើយ​ប្លន់​យក​គ្រឿងអលង្ការ និង​មាស ប្រាក់ យ៉ាងច្រើន​សន្ធឹកសន្ធាប់​បានសម្រេច ខណៈ​ជនរងគ្រោះ​បាន​បើករថយន្ត​ចេញពី​កន្លែង​លក់​មាស​នៅ​ផ្សារណាត់​មកដល់​ខាងមុខ​ផ្ទះ​ឈប់​បម្រុង​ចូល​ផ្ទះ​។ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​៦​ល្ងាច​ថ្ងៃ​ទី​១២ ខែ​ធ្នូ​ឆ្នាំ​២០១៥ នៅ​ចម្ងាយ​ពី​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ជាង​២០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​ករណី​ប្លន់​អ្នក​លក់​មាស​នេះ ចោរប្លន់​មិន​បាន​បង្ក​ការគ្រោះថ្នាក់​អាយុជីវិត​ដល់​ជនរងគ្រោះ​នោះឡើយ គ្រាន់តែ​ប្លន់​យក​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ​។​

ប្រមុខ​រាជរដ្ឋាភិបាល ដាក់​បញ្ជា​ឲ្យ​អាជ្ញាធរ និង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ធ្វើ​សកម្មភាព​ព្រមៗ​គ្នា វាយ​បង្ក្រាប​ពួកឧក្រិដ្ឋជន ប្លន់​ប្រដាប់អាវុធ និង​គ្រឿងញៀន​

​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ដាក់​បញ្ជា​ផ្ទាល់មាត់​ជាថ្មីទៀត ឲ្យ​អាជ្ញាធរ និង​កងកម្លាំង​គ្រប់​ជាន់ថ្នាក់ នៅ​ទូទាំង​ប្រទេស ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ដោយ​បើក​ប្រតិបត្តិ​ការព្រមៗ​គ្នា វាយ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ចោរប្លន់​ប្រដាប់អាវុធ និង​គ្រឿងញៀន នៅ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស​។​