មន្ត្រីនិយាយថា មនុស្សរាប់សិបនាក់ជាមួយអាវពោងសង្គ្រោះជីវិត ត្រូវបានគេរកឃើញ កំពុងអណ្ដែត ក្នុងតំបន់ឈូងសមុទ្រ បូណេ ( Bone) របស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យ បន្ទាប់ពីនាវាចម្លង របស់ពួកគេអណ្ដែត ក្នុងតំបន់កោះស៊ូឡាវេស៊ី (Sulawesi) ។ មន្ត្រីដដែលឲ្យដឹងថា អ្នកដំណើរយ៉ាងហោចណាស់ ២នាក់ បានបាត់បង់ជីវិត។
ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិយាយថា នាវាចម្លងនេះបានចាកចេញ ពីចំហៀង កោះស៊ូឡាវេស៊ី ភាគអាគ្នេយ៍ប្រទេស កាលពីព្រឹកថ្ងៃសៅរ៍ និងឆ្លងកាត់ឈូងសមុទ្របូណេ ស្ថិតនៅភាគខាងត្បូង កោះស៊ូឡាវេស៊ី ។ នាវានេះបានរសាត់អណ្ដែត ក្នុងតំបន់ឆ្នេរសុទ្រ នៃភាគខាងត្បូងកោះស៊ូឡាវេស៊ី កាលពីយប់ថ្ងៃសៅរ៍ បន្ទាប់ពីសម្ពាធខ្យល់ខ្ពស់ បានរារាំងក្រុមអ្នកសង្គ្រោះ មិនឲ្យចូលទៅទីនោះ ។
លោក ម៉ូសាកា(Mussakar) អ្នករស់រានមានជីវិតម្នាក់ ដែលត្រូវបានជួយសង្គ្រោះ ដោយអ្នកនេសាទក្នុងស្រុក បាននិយាយថា អ្នកដំណើរបានកំពុងរត់ឡើង ជាន់លើនាវា ដូច្នេះនៅពេលនាវាចាប់ផ្ដើមលិច មួយចំហៀង អ្នកដំណើរទាំងអស់បានលោតចូលក្នុងទឹក ។
នៅក្នុងទីក្រុងកូកាឡា ( Kolaka) ជាទីដែលនាវាបានចេញដំណើរ សមាជិកក្រុមគ្រួសារ អ្នកដំណើរបានរង់ចាំយ៉ាងអន្ទះសារ សម្រាប់ព័ត៌មានពីការស្វែងមនុស្សបាត់ខ្លួន និងក្រុមជួយសង្គ្រោះ។ ដោយឡែកសារព័ត៌មានក្នុងស្រុក បាននិយាយថា មនុស្ស ៣០នាក់ ត្រូវបានជួយសង្គ្រោះ។ ក្នុងចំណោមនោះមានកុមារ២នាក់ បានស្លាប់។ បច្ចុប្បន្ននេះពួកគេទាំងនោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។យោងតាមគេហទំព័រសារព័ត៌មាន AFP ឲ្យដឹងថា នាវាលិចនេះបានដឹកមនុស្ស ១២២នាក់ រួមទាំងអ្នកដំណើរ ១១០នាក់ និងសហនាវឹក ១២នាក់ ៕