Tuesday, December 15, 2015

ប្រកាស​ចាត់វិធានការ​លើ​អ្នក​មាន​ឋានន្តរសក្តិ​ធំៗ ដែល​មិន​គោរព​ច្បាប់​ចរាច​រណ៍

ភ្នំពេញ ៖ សម្តេច​ក្រឡា​ហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានប្រកាស​ចាត់វិធានកា​រ​ចំពោះ មន្ត្រី​ដែល​មាន​ឋាន​នន្តរ​សក្តិ លើ​ការ​មិន​គោរព​ច្បាប់​ចរាច​រណ៍​នៅតាម​ដងផ្លូវ និង​លើកទឹកចិត្ត​តំឡើង​សក្តិ​ជូន​មន្ត្រី​នគរបាល​ចរាច​រណ៍ ប្រសិនបើ​មាន​ការចាប់​ឃាត់​រថយន្ត​ថ្នាក់ដឹកនាំ ឬ​មន្ត្រី​មានអំណាច ពិសេស​មន្ត្រី​ថ្នាក់​រដ្ឋមន្ត្រី បើកបរ​ល្មើសច្បាប់​ចរាច​រណ៍ មក​ធ្វើ​ការផាកពិន័យ និង​ណែនាំ​ឲ្យមាន​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍ ។
ប្រសាសន៍​របស់​សម្តេច​ក្រឡា​ហោម ស ខេង បានឲ្យ​ដឹង​នៅក្នុង​កិច្ចប្រជុំ​ប្រកាសសមាសភា​ព​គណៈកម្មាធិកា​រ​ជាតិ សុវត្ថិភាព​ចរាចរណ៍ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ទីស្តីការក្រសួង​។​
​នៅក្នុង​កិច្ចប្រជុំ​នោះ​ដែរ សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ថា  គ្មាន​ការ​អន្តរាគមន៍ឲ្យមា​ន​លើកលែង​នោះទេ ពោល​គឺ​មន្ត្រី​គ្រប់​លំដាប់ថ្នាក់ កូនចៅ​អ្នកមាន​បុណ្យ​សក្តិ​យស និង​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ទូទាំង​ប្រទេស ត្រូវបាន​ធ្វើការ​ចាប់​ឃាត់ មក​អប់រំ និង​មាន​ការផាកពិន័យ​ដោយ​គ្មាន​ការលើកលែង​ដូចគ្នា ។​
​នៅ​ទូទាំង​ប្រទេស មាន​កងកម្លាំង​នគរបាល​ចរាចរណ៍ ប្រមាណ​ពី ២.៨០០ ទៅ​៣.០០០​នាក់ សម្រាប់​ចាត់វិធានការ ឲ្យ​ប្រជាជន​អ្នកធ្វើ​ដំណើរ​ទាំងអស់​អនុវត្ត​ច្បាប់ សម្រាប់​បញ្ហា​នេះ​នៅក្នុង​កិច្ចប្រជុំ​នោះ សម្តេច​ក្រឡាហោម ស ខេង បានប្រកាស​ថវិកា​ឧបត្ថម្ភ​បន្ថែម ៤.០០០​រៀល ក្នុង​មួយ​ថ្ងៃ ជូន​ដល់​កងកម្លាំង​នគរបាល​ចរាចរណ៍ នៅ​ពេល​ចុះ​បញ្ជា​អនុវត្ត​ច្បាប់​ចរាចរណ៍ នៅតាម​ដងផ្លូវ ប៉ុន្តែ​គ្រប់​ការផាកពិន័យ សម្តេច​ក្រឡាហោម បានសម្រេច ឲ្យ​នគរបាល​ដែល​ប្រចាំការ​នៅតាម​ដងផ្លូវ គឺ​ត្រូវ​សរសេរ​វិក្កយបត្រ​ជូនទៅ​អ្នក​ល្មើសច្បាប់​ចរាច​រណ៍ ទៅ​បង់ប្រាក់​ផាកពិន័យ​នោះ នៅតាម​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ដែល​នៅ​មូលដ្ឋាន​របស់​គេ ។ នៅក្នុង​ចំណុច​នេះ សម្តេច​ក្រឡាហោម ស ខេង មិន​ចង់ឲ្យ​មាន​សកម្មភា​ពហុច ប្រគល់​ទទួល​ប្រាក់​ផាកពិន័យ ឬ​នៅ​តាម​ដងផ្លូវ​ទៀត​នោះ​ទេ ។​
​ឯកឧត្តម ឧត្តមសេនីយ៍ឯក គៀត ច័ន្ទ​ថា​រិទ្ធ អគ្គស្នងការ​រង​នគរបាលជាតិ រាយការណ៍​ថា នៅ​ទូទាំង​ឆ្នាំ​២០១៥​នេះ ចំនួន​អ្នក​រង​គ្រោះថ្នាក់​ចរាចរណ៍​មានស្លាប់ និង​របួស បាន​កើតមាន​៩៧៧៥​នាក់ ក្នុង​នោះ​ដោយសារ​កត្តា​បើកបរ​ក្នុង​ល្បឿន​ហួស គឺ​មាន​ចំនួន​៤២% ។ ស្ថានភាព​នេះ ឯកឧត្តម បាន​ធ្វើ​ការប្រៀបធៀប​ថា ចំនួន​អ្នករងគ្រោះថ្នាក់ គឺ​បាន​ធ្លាក់ចុះ​៤៤០​នាក់ ស្មើនឹង​៤% ក្នុង​បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ២២៦៥​នាក់ កើនឡើង ១១៧​នាក់ ស្មើនឹង​៥% ក្នុងនោះ​មាន​ជនបរទេស​២០​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៤​កន្លងមកនេះ ហើយ​គិត​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​ស្លាប់​លើ ក្រោម ៦​នាក់ និង​មាន​របួស​លើ ក្រោម​២០​នាក់ ។​
​មូលហេតុ​ដែល​ធ្វើឲ្យ​មាន​គ្រោះថ្នាក់​នេះ គឺ​ដោយសារ​អ្នកបើកបរ បើក​ហួស​ល្បឿន​កំណត់  មិន​គោរព​សិទ្ធ​អាទិភាព មិន​ប្រកាន់​ស្តាំ ការបើក​ជែង បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង បត់​មិន​ប្រយ័ត្ន និង​ការ​អ្នកបើកបរ​មាន​បញ្ហា​សុខភាព​ជា​ដើម ៕