Tuesday, December 15, 2015

សមត្ថកិច្ច​ឃាត់ខ្លួនក្មេង​ទំនើង​៥​នាក់ បង្ហោះ​កាណូត​នៅលើ​ផ្ទៃ​ទឹក ​មក​ធ្វើ​ការអប់រំ​

​ពោធិ៍សាត់ ៖ ក្មេង​ទំនើង​ចំនួន​៥​នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អន្សា​ចំបក់ ចាប់​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​បង្ហោះ​កាណូត នៅលើ​ផ្ទៃ​ទឹក ស្ថិតក្នុង​ភូមិ​ថ្គោល ឃុំ​អន្សា​ចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៥​។​
​    ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អន្សា​ចំ​បក់បាន​ប្រាប់ឲ្យដឹង​ថា ក្រុង​ក្មេង​ទំនើង​បង្ហោះ​កាណូត​នៅលើ​ផ្ទៃ​ទឹក​មាន ទី​១.​ឈ្មោះ ណែ​ម នី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​, ទី​២.​ឈ្មោះ អ៊ុំ ធី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​, ទី​៣.​ឈ្មោះ ឆៃ ប៊ុន​ឆាន់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​, ទី​៤.​ឈ្មោះ បេ ជឿ​ង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ និង​ទី​៥.​ឈ្មោះ សៀង វ៉េ អ្នក​ទាំងអស់​គ្នា​រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​
​    ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អន្សា​ចំ​បក់បាន​បន្តថា ក្រុម​ក្មេង​ទំនើង​ដែល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ខាងលើ សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋា​បា​លអ​ន្សា​ចំបក ដោយ​ឲ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​ការប​ង្ហោះ​កាណូត​បែបនេះ​ទៀត ហើយ​បើ​មិន​រាងចាល​សមត្ថកិច្ច​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ៕