ក្រុមមន្ត្រីការទូតបាននិយាយថា រុស្ស៊ីបានបញ្ជាក់យ៉ាងច្បាស់ ចំពោះលោកខាងលិចថា ខ្លួនមិនមានការជំទាស់ទៀតឡើយ ក្នុងការបណ្ដេញប្រធានាធិបតីស៊ីរី Bashar al-Assad ឲ្យចុះចេញពីដំណែង ដែលជាផ្នែកមួយនៃដំណើរឈានទៅរកសន្តិភាព ដោយការថ្លែងជាសាធារណៈ បន្ទន់ឥរិយាបថ ពីការគាំទ្រយ៉ាងមុតមាំរបស់ខ្លួនចំពោះ Assad មុនពេលកិច្ចពិភាក្សាក្នុងទីក្រុង New York ។
រុស្ស៊ី ក៏ដូចជាអ៊ីរ៉ង់ គឺជាសម្ព័ន្ធមិត្តយ៉ាងរឹងមាំរបស់ Assad និងកំពុងអន្តរាគមន៍ផ្នែកយោធាតំណាងឲ្យ Assad ទប់ទល់នឹងកងកម្លាំងប្រឆាំងរដ្ឋាភិបាល ក្នុងសង្គ្រាមស៊ីវិលរយៈពេល៥ឆ្នាំ ដែលបានសម្លាប់មនុស្សជាង២៥០,០០០នាក់ ។ រុស្ស៊ី និងអ៊ីរ៉ង់ បានទទូចជាយូរមកហើយថា ជោគវាសនារបស់ Assad គួរតែត្រូវបានសម្រេចដោយការបោះឆ្នោតក្នុងប្រទេសស៊ីរី ។
ក្រុមមន្ត្រីការទូតលោកខាងលិចបាននិយាយថា មហាអំណាចលោកខាងលិច ទួគី សៅឌីអារ៉ាប់ និងប្រទេសផ្សេងទៀត មានការស្ទាក់ស្ទើរក្នុងការយល់ព្រមឲ្យ Assad បន្តកាន់ដំណែងក្នុងដំណាក់កាល ដែលត្រូវមានការផ្លាស់ប្ដូរមួយ ដោយមានការសម្រុះសម្រួលគ្នាមួយថា បើកចំហឲ្យមានការផ្លាស់ប្ដូរ ដែលជាផ្នែកមួយរបស់រុស្ស៊ី ៕