Wednesday, December 16, 2015

អាកាសចរណ៍​ជប៉ុន នឹង​ផ្អាក​ជើងហោះហើរ ប៉ារីស​-​ជប៉ុន

TOKYO: កាលពី​ថ្ងៃ​អង្គារ​ទី​១៥ ខែ​ធ្នូ ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន​បាន​និយាយថា នឹង​ផ្អាក​ជើងហោះហើរ ប៉ារីស​-​ណា​រីតា ចាប់ពី​ខែ​ក្រោយ​ទៅ ក្រោយ​ពី​អ្នកដំណើរ​មាន​ការធ្លាក់​ចុះ​ចំនួន ៦០​ភាគរយ បន្ទាប់​ពី​មាន​ការវាយប្រហារ​យ៉ាង​សាហាវ ឃោរឃៅ​ជាច្រើន​ក្រុង ប្រទេស​បារាំង ។

​នាពេល​បច្ចុប្បន្ន ក្រុមហ៊ុន​អាកាសចរណ៍​នេះ ធ្វើ​ការហោះហើរ​មួយ​ជើង​ក្នុង​មួយថ្ងៃ ពី​អាកាស​យាន្តដ្ឋាន​ចំនួន​ពីរ Haneda និង Narita ទៅ​កាន់​ទីក្រុង​ប៉ារីស ដែល​ជា​អាកាស​យាន្តដ្ឋាន​ធំជាងគេ នៅក្នុង និង​ក្បែរ​ទីក្រុង​តូ​ក្យូ ។
​អ្នកនាំពាក្យ​ម្នាក់​បាន​និយាយថា ចំនួន​អ្នកដំណើរ​នៃ​ជើងហោះហើរ​ប៉ារីស​-​ណា​រីតា ក្រៅ​ពី​ទីក្រុង​តូ​ក្យូ បាន​ធ្លាក់ចុះ​ជាង​ពាក់កណ្ដាល ក្រោយ​ពី​ការវាយប្រហារ​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ លើ​ភ្ញៀវទេសចរ​កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ។ អ្នកនាំពាក្យ​ម្នាក់នេះ បាន​ប្រាប់ AFP ថា ក្រុមហ៊ុន​អាកាសចរណ៍​នេះ នឹង​ផ្អាក់​ជើងហោះហើរ​ប៉ារីស​-​ណា​រីតា ចាប់ពី​ថ្ងៃ​ទី​១២​ខែ​មករា រហូត​ដល់​ថ្ងៃ​ទី​២៩​ខែ​កុម្ភះ ឬក៏​អាច​យូរ​ជាង​នេះ ៕