BEIJING៖ ក្រុមហ៊ុនប្រេង Sinopec ដ៏ធំរបស់ចិន កំពុងសាងសង់ស្ថានីយចាក់ប្រេង លើកោះមួយ ក្នុងដែនសមុទ្រចិនភាគខាងត្បូង ខណៈដែលប្រទេសចិនបន្តពង្រីកហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ខ្លួន ក្នុងដែនទឹកជម្លោះនេះ ដោយចាក់ឬសចូលយ៉ាងជ្រៅ ទៅដល់តំបន់ដ៏សំខាន់របស់អាស៊ីអាគ្នេយ៍ ។
ក្រុមហ៊ុនដែលបង្ហាញទង់ជាតិដាក់លើកប៉ាល់ឈ្មោះ Sinopec Corp បាននិយាយក្នុងគេហទំព័រ microblog របស់ខ្លួនថា ស្ថានីយប្រេង និងស៊ីទែនផ្ទុកប្រេងលើកោះ Woody ក្នុងប្រជុំកោះ Paracels នឹងត្រូវប្រើពេល១ឆ្នាំទើបរួចរាល់ ។ កោះ Woody មានប្រជាជនរស់នៅប្រហែល១,០០០នាក់ និងក្រុមហ៊ុនទេសចរណ៍ចិន បានចាប់ផ្ដើមបង្កើតដំណើរកម្សាន្តតាមនាវា រយៈពេល៥ថ្ងៃទៅកាន់ប្រជុំកោះ Paracels ដែលជាប្រជុំនៃកូនកោះតូចៗចំនួន ៤០ផ្ទាំងថ្ម និងថ្មប៉ប្រះទឹក កាលពីឆ្នាំ២០១៣ ។
គេហទំព័រនេះបាននិយាយទៀតថា ស្ថានីយចាក់ និងស្តុកប្រេងនេះ នឹងបម្រើសេចក្ដីត្រូវការ លើកោះ និងតំបន់ថ្មប៉ប្រះទឹក ដែលកាន់កាប់ដោយប្រទេសចិនទាំងអស់ ក្នុងដែនសមុទ្រចិនភាគខាងត្បូង នៅរយៈពេលប៉ុន្មានឆ្នាំទៀត ៕