ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានឯកភាពគ្នាថា នឹងដាក់ឲ្យដំណើរការផ្លូវរថភ្លើង១ខ្សែ ពីបាងកក មកភ្នំពេញ និងភ្នំពេញទៅបាងកក នៅដំណាច់ឆ្នាំ២០១៦ ខាងមុខ។ នេះបើតាមសេចក្ដីប្រកាសរួម របស់រដ្ឋាភិបាលកម្ពុជា-ថៃ បន្ទាប់ពីទស្សនកិច្ចរបស់ សម្ដេចតេជោ ហ៊ុន សែន នៅកាន់ប្រទេសថៃ ៕