កម្ពុជា៖ កីឡាស៊ីហ្គេមលើកទី២៩ ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ការប្រកួតគ្រប់ប្រភេទកីឡារួចរាល់អស់ហើយ ក្នុងនោះម្ចាស់ទទួលបានមេដាយមាសច្រើនជាងគេរហូតដល់ ១៤៥ តាមពីក្រោយដោយថៃ ៧២ និងវៀតណាម ៥៩៕
Thursday, August 31, 2017
Wednesday, August 30, 2017
កីឡាស៊ីហ្គេមលើកទី២៩ ម៉ាឡេស៊ី កម្ពុជាទទួលបានមេដាយមាស ៣ ប្រាក់២ និងសំរិទ្ធិ ១២
កម្ពុជា ៖ ជាលទ្ធផលព្រះរាជាណាចក្រកម្ពុជាយើង ទទួលបានមេដាយសរុបចំនួន ១៧ វិញ្ញាសាមាន ១-មេដាយមាសចំនួន៣ ប្រភេទកីឡាប៉េតង់ចំនួន១, គុនខ្មែរចំនួន១ និងតេក្វាន់ដូចំនួន១, ២-មេដាយប្រាក់ចំនួន២ ប្រភេទកីឡាប៉េតង់ចំនួន១ និងគុនខ្មែរចំនួន១ និង៣-មេដាយសំរឹទ្ធិចំនួន១២ ប្រភេទកីឡាសីប៉ាតាក្រ-ឈីនឡូនចំនួន២, ប៉េតង់ចំនួន៣, តេន្នីសចំនួន១, ជិះសេះចំនួន១, គុនខ្មែរចំនួន២,ប្រដាល់សកលចំនួន១ និងប្រភេទកីឡាតេក្វាន់ដូចំនួន២ ៕
Labels:
សន្តិសុខសង្គម
Tuesday, August 29, 2017
ATM រាប់ពាន់គ្រឿងទូទាំងឥណ្ឌូនេស៊ី មិនមានដំណើរ
ឥណ្ឌូនេស៊ី៖ ម៉ាស៊ីនដកប្រាក់ ATM និងម៉ាស៊ីនបង់ប្រាក់អេឡិចត្រូនិករាប់ពាន់គ្រឿង នៅក្នុងប្រទេសឥណ្ឌូនេស៊ី ប្រើប្រាស់មិនបាន កាលពីចុងសប្តាហ៍ ហើយវាអាចនឹងចំណាយពេលពីរសប្តាហ៍ មុនពេលសេវាកម្មពេញលេញ ត្រូវបានស្តារឡើងវិញ បន្ទាប់ពីដាច់ចរន្តអគ្គិសនី ពីផ្កាយរណប ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន PT Telekomunikasi Indonesia (Telkom) ។
Labels:
ព័ត៌មានអន្តរជាតិ
វីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ឈ្នះមេដាយមាសជូនកម្ពុជា ពីការប្រកួតកីឡាស៊ីហ្គេមលើកទី២៩
កម្ពុជា៖ វីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី នៅតែបង្ហាញភាពខ្លាំងរបស់ខ្លួន ដោយបានយកឈ្នះកីឡាការិនីហ្វីលីពីន Kirstie Elaine Alo ១៣-៦ ក្នុងទម្ងន់ក្រោម៧៣គីឡូក្រាម ដើម្បីយកមេដាយមាសជូនជាតិពីការប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅសង្វៀន KLCC ។
Labels:
ព័ត៌មានអន្តរជាតិ
Sunday, August 27, 2017
ទីបំផុតខ្សែក្រវាត់ Super Welterweight ត្រូវធ្លាក់ទៅលើ Floyd
អាមេរិក៖ នៅព្រឹកថ្ងៃទី២៧ សីហានេះ ស្តេចប្រដាល់អាមេរិក Floyd Mayweather បានបំបាក់ស្តេចប្រដាល់ក្នុងទ្រុង UFC សាធារណរដ្ឋអៀរឡង់ Conor McGregor ក្នុងទឹកទី១០ នៅលើសង្វៀន T-Mobile Arena ក្រុងLas Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក។
Labels:
កីឡា
ព្យុះត្រូពិច (Pakhar) វាយប្រហារមកលើក្រុងហុងកុង និងម៉ាកាវ
ចិន៖ ព្យុះដ៏ខ្លាំងក្លាមួយ ដែលជាព្យុះទី២ បានបោកបក់សំដៅមកលើដែនដីក្រុងហុងកុង និងម៉ាកាវ បន្ទាប់ពីព្យុះទីហ្វុងបានបោកបក់ផុតឆ្ពោះទៅទិសខាងត្បូង នៃប្រទេសចិន និងបានប្រកាសថា មនុស្ស១៨នាក់ស្លាប់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AFP កាលពីថ្ងៃទី២៧ សីហា ។
Labels:
ព័ត៌មានអន្តរជាតិ
លោកស្រី យីងឡាក់ បានជួបជុំជាមួយបងប្រុសវិញ នៅទីក្រុងឌូបៃ អេមីរ៉ាត់
ថៃ ៖ បន្ទាប់ពីអវត្តមានមិនបានបង្ហាញខ្លួន នៅតុលាការកំពូល សម្រាប់ការប្រកាសសាលក្រមរឿងក្តីរបស់ខ្លួន លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) ត្រូវបានសារព័ត៌មានថៃបញ្ជាក់ថា លោកស្រីបានធ្វើដំណើរទៅដល់ទីក្រុងឌូបៃ (Dubai) នៃប្រទេសអេមីរ៉ាត់ដោយសុវត្ថិភាព ដើម្បីជួបជុំជាមួយបងប្រុសរបស់លោកស្រី គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលកំពុងរស់នៅទីនោះ កាលពីថ្ងៃទី២៦ សីហា។
Labels:
ព័ត៌មានអន្តរជាតិ
Saturday, August 26, 2017
លោកស្រី យីងឡាក់ ភៀសខ្លួនចេញពីប្រទេសថៃ ក្នុងពេលដែលតុលាការចេញដីកាចាប់ខ្លួន
ថៃ៖ លោក Prawit wongsuwon ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ កាលពីយប់ថ្ងៃទី២៥ ខែសីហា បានបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានចាកចេញពីប្រទេសថៃ ទៅកាន់ប្រទេសនៅក្នុងតំបន់។
Labels:
ព័ត៌មានអន្តរជាតិ
ភាគខាងជើងក្រុងម៉ានីល ផ្ទុះជំងឺផ្តាសាយបក្សី ឆ្លងពីសត្វទៅមនុស្ស
ហ្វីលីពីន៖ ជំងឺគ្រុនផ្តាសាយបក្សី បានផ្ទុះឡើងនៅក្នុងប្រទេសហ្វីលីពីន ប៉ុន្មានថ្ងៃចុងរោយនេះ ដោយបានបង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ពិសេសគឺក្រុមអ្នកចិញ្ចឹមកសិដ្ឋាន ដោយពេលនេះមានការសង្ស័យថា បានឆ្លងជំងឺនេះពីសត្វទៅមនុស្ស។
Labels:
ព័ត៌មានអន្តរជាតិ
Thursday, August 24, 2017
ហ្វ៉ីលីពីនរងការវាយប្រហារដោយគ្រោះធម្មជាតិរញ្ជួយដីនិងខ្យល់ព្យុះ
ហ្វ៉ីលីពីន ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ កំពុងប្រឈមនូវគ្រោះធម្មជាតិ រញ្ជួយដីកម្រិត៥,១រ៉ិចទ័រ វាយប្រហារខេត្ត Leyte ស្ថិតនៅភាគកណ្តាលប្រទេសនេះ ជាមួយគ្នានេះ ព្យុះត្រូពិក Hato បានវាយប្រហារមកលើដែនដីភាគនិរតី ប្រទេសនេះផងដែរ។
Labels:
ព័ត៌មានអន្តរជាតិ
អគ្គិសនីកម្ពុជា ផ្អាកផ្គត់ផ្គង់ចរន្ដអគ្គិសនី៤ថ្ងៃ នៅតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល
រាជធានីភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) ចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការផ្អាកផ្គត់ផ្គង់ចរន្ដអគ្គិសនីចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ នៅតាមតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដោយមូលហេតុផ្លាស់ប្ដូរតម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញ បង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ៕
Labels:
សន្តិសុខសង្គម
Wednesday, August 23, 2017
សម្ពោធដាក់ឲ្យប្រើប្រាស់នូវរថភ្លើងល្បឿនលឿន រត់ចម្ងាយ៣៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង
ចិន៖ ជាប្រទេសដែលមានពលរដ្ឋច្រើនជាងគេបំផុតលើពិភពលោក ហើយតម្រូវ ការធ្វើដំណើរ របស់ពលរដ្ឋចិន ក្នុងការ បម្លាស់ទីកន្លែង ធ្វើការក៏កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលនៅរដូវចូលឆ្នាំ មានពលរដ្ឋរាប់សិបលាននាក់ ត្រូវធ្វើដំណើរទៅកាន់ស្រុកកំណើតរៀងៗខ្លួន ទៅជួបជុំគ្រួសារ នៅពេលនោះចិន ត្រូវខ្វះមធ្យោបាយធ្វើដំណើរសាធារណៈ។
Labels:
ព័ត៌មានអន្តរជាតិ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រេចបញ្ឈប់សកម្មភាពវិទ្យាស្ថាន NDI
រាជធានីភ្នំពេញ ៖ តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបញ្ឈប់សកម្មភាព វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ហើយបណ្តេញបុគ្គលិកបរទេស នៃវិទ្យាស្ថាននេះ ចេញពីប្រទេសកម្ពុជា ក្នុងរយៈពេល៧ថ្ងៃ ៕
Labels:
សន្តិសុខសង្គម
Tuesday, August 22, 2017
រដ្ឋាភិបាល៖ លែងឲ្យកម្មករបង់របបសន្តិសុខសង្គមផ្នែកសុខភាព អាចជិះរថយន្តក្រុងសាធារណៈឥតគិតថ្លៃ និងអាចឈប់សម្រាកលំហែមាតុភាព ៣ខែ
រាជធានីភ្នំពេញ៖ ប្រមុខរដ្ឋាភិបាល សម្ដេច ហ៊ុន សែន ប្រកាសប្រាប់កម្មការិនី អាចឈប់សម្រាករយៈពេល ៣ខែ ដោយទទួលបានប្រាក់បៀវត្ស ១២០ ភាគរយ ក្នុងអំឡុងពេលឈប់សម្រាកលំហែមាតុភាព និងឈប់ឲ្យកម្មករបង់ប្រាក់របបសន្តិសុខសង្គមផ្នែកសុខភាពទៀតហើយ
លោក Vũ Đức Đam៖ ដាស់តឿនឲ្យរដ្ឋបាលរដ្ឋធានីហាណូយ បង្កើនការត្រួតពិនិត្យ និងស៊ើបអង្កេតលើសុវត្ថិភាពចំណីអាហារ
វៀតណាម៖ លោក Vũ Đức Đam ឧបនាយករដ្ឋមន្ត្រីវៀតណាម បានដាស់តឿនឲ្យរដ្ឋបាលរដ្ឋធានីហាណូយ បង្កើនការត្រួតពិនិត្យ និងស៊ើបអង្កេតលើសុវត្ថិភាពចំណីអាហារ ក៏ដូចជាលើកកម្ពស់សុវត្ថិភាព នៃផលិតផលកសិកម្មផងដែរ ហើយក៏បានទទូចឲ្យពលរដ្ឋវៀតណាម ចូលរួមសហការដើម្បីឲ្យយុទ្ធនាការនេះ កាន់តែមានប្រសិទ្ធភាព ។
Labels:
ព័ត៌មានអន្តរជាតិ
ភាគខាងត្បូង នៃអ៊ីតាលី ទទួលរងគ្រោះ ដោយសាររញ្ជួយដីកម្រិត ៣.៦រ៉ិចទ័រ
អ៊ីតាលី ៖ គ្រោះរញ្ជួយដីកម្រិតស្រាល ៣.៦រ៉ិចទ័រ បានវាយប្រហារមកលើភាគខាងត្បូង នៃកោះ អ៊ីសស្យា ប្រទេសអ៊ីតាលី បានសម្លាប់មនុស្សម្នាក់ និង២៥នាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃទី២១ សីហា។
Labels:
ព័ត៌មានអន្តរជាតិ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹក ក្នុងសង្កាត់កាកាប នៅយប់ថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៤ទៀបភ្លឺ
រាជធានីភ្នំពេញ៖ សេចក្ដីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PPWSA) នឹងផ្អាកការផ្គត់ផ្គង់ទឹក ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រយៈពេល ៧ម៉ោង នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៤ សីហា ចាប់ពីម៉ោង ៩ ដល់ម៉ោង ៤ទៀបភ្លឺ។ ការផ្អាកការផ្គត់ផ្គង់នេះ គឺដើម្បីកាត់ភ្ជាប់បំពង់មេនាំទឹកថ្មី ដែលមានទំហំ ៥០០មីលីម៉ែត្រ នៅលើផ្លូវសហព័ន្ធរុស្ស៊ី។
Labels:
សន្តិសុខសង្គម
Monday, August 21, 2017
នៅពេលដ៏ខ្លីខាងមុខនេះ ទួរគីនឹងមានការវាយប្រហារដោយរញ្ជួយដី កម្រិត៧រ៉ិចទ័រ
ទួរគី៖ ក្រុមអ្នកឯកទេសស្តីពីការរញ្ជួយដីមកពីសាកលវិទ្យាល័យ Bogazici University នៅក្រុង Kandilli បានឲ្យដឹងថា និងមានគ្រោះរញ្ជួយដីកម្រិត ៧រ៉ិចទ័រ កើតឡើងនៅតំបន់ Marmara របស់ប្រទេសទួរគី នៅពេលដ៏ខ្លីខាងមុខនេះ។
Labels:
ព័ត៌មានអន្តរជាតិ
Saturday, August 19, 2017
រុស្ស៊ីបាញ់សាកល្បងមីស៊ីល បានដោយជោគជ័យ កុំឲ្យចាញ់អាមេរិក
រុស្ស៊ី៖ អាមេរិកបានសាកល្បងមីស៊ីលឆ្លងទ្វីប ICBM បំពាក់ក្បាល់គ្រាប់បរមាណូ ដោយជោគជ័យ កាលពីដើមខែសីហា ហើយការសាកល្បងនោះ ត្រូវបានក្រុមអ្នកវិភាគបញ្ជាក់ថា មិនគំរាមតែកូរ៉េខាងជើងតែមួយនោះឡើយ គឺគំរាមទាំងចិន និងរុស្ស៊ីផងដែរ ដែលអាមេរិកចាត់ទុកជាសត្រូវរបស់ខ្លួន។
Labels:
ព័ត៌មានអន្តរជាតិ
Thursday, August 17, 2017
រដ្ឋាភិបាលអំពាវនាវឲ្យមានការធ្វើសមយុទ្ធយោធា បន្ទាប់ពីការគំរាមកំហែងរបស់លោក ត្រាំ
វ៉េណេស៊ុយអេឡា៖ លោក Nicolas Maduro ប្រធានាធិបតីវ៉េណេស៊ុយអេឡា បានអំពាវនាវឲ្យមានការធ្វើសមយុទ្ធយោធា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមធ្វើអន្តរាគមន៍ប្រដាប់អាវុធ នៅក្នុងប្រទេសខ្លួន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧។
Labels:
ព័ត៌មានអន្តរជាតិ
រដ្ឋាភិបាលស៊ីរីមិនជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ ដោយអាវុធគីមីនៅស៊ីរី
ស៊ីរី ៖ អនុរដ្ឋមន្ត្រីការបរទេសប្រទេសស៊ីរី បានថ្លែងកាលពីថ្ងៃទី១៦ សីហា ថា ការចោទប្រកាន់ដែលថា ការវាយប្រហារដោយអាវុធគីមី ក្នុងតំបន់ភាគខាងជើង ប្រទេសស៊ីរី កាលពីខែមេសានោះត្រូវបានធ្វើឡើង ដោយរដ្ឋាភិបាលស៊ីរីដែលដឹកនាំដោយលោក បាសារ អាល់អាសាដ មិនពិតទេ ។
ពលរដ្ឋបាត់ម៉ូតូ និងរថយន្តនាពេលកន្លងមក ដោយសារអំពើប្លន់ លួច កាច់ក អញ្ជើញមកទទួលយកវិញ
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៦ សីហា កម្លាំងសមត្ថកិច្ចរកឃើញរថយន្ដ និងម៉ូតូប្រមាណ១០០គ្រឿង គ្មានឯកសារត្រឹមត្រូវ នៅក្នុងប្រតិបត្តិការចុះឆែកឆេរតាមឃ្លាំងទទួលបញ្ចាំម៉ូតូ រថយន្ត នៅក្នុងខណ្ឌសែនសុខ និងខណ្ឌទួលគោក។ សមត្ថកិច្ចអំពាវនាវរកម្ចាស់កម្មសិទ្ធិ មកទទួលយកវិញ
Labels:
សន្តិសុខសង្គម
នៅរសៀលនេះ ក្រុមកម្ពុជាU-22 ជួបក្រុមវៀតណាមU-22
រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិក្រោមអាយុ ២២ឆ្នាំកម្ពុជា នឹងត្រូវប្រឈមមុខជាមួយក្រុមខ្លាំង U-22វៀតណាម សម្រាប់ប្រកួតទី២ ក្នុងពូលB នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី វេលាម៉ោង ៣រសៀលថ្ងៃទី១៧ សីហានេះ។
Labels:
សន្តិសុខសង្គម
ពុលត្រីកំពត ស្លាប់ម្នាក់ និងនិងប្រាំមួយនាក់ទៀតសង្រ្គោះទាន់ពេល
ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅក្នុងភូមិស្មាច់ ឃុំទឹកជោ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានបុរសជាអ្នកនេសាទម្នាក់ ដាក់លបមុខ១០០ បានត្រីកំពតច្រើន នាំបងប្អូនបំពងយកក្លែមស្រា បណ្តាលឲ្យពុលស្លាប់ខ្លួនឯង និងប្រាំមួយនាក់ទៀតសង្គ្រោះទាន់ពេល។
Labels:
សន្តិសុខសង្គម
Wednesday, August 16, 2017
ប្រទេសកម្ពុជាទទួលរងឥទ្ធិពលរបស់សម្ពាធទាប ដែលនឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយផ្គរ រន្ទះ ចាប់ពីថ្ងៃទី១៧-២០ សីហា
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១៦ សីហា ឆ្នាំ២០១៧ ក្រសួងធនធានទឹក និងឧត្តុនិយម បានស្នើឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ចំពោះបញ្ហាអាកាសធាតុ។
Labels:
សន្តិសុខសង្គម
Tuesday, August 15, 2017
ACU៖ អ្នកសង្កេតការណ៍ ៤៥១០នាក់ ដើម្បីដាក់អង្កេតមើលការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)
រាជធានីភ្នំពេញ ៖ លោក ឱម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើរពុករលួយ បានមានប្រសាសន៍ថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ សីហា ខាងមុខនេះ អង្គភាពប្រឆាំងអំពើពុករលួយនឹងដាក់អ្នកសង្កេតការណ៍ចំនួន ៤៥១០នាក់ លើបន្ទប់ប្រឡងចំនួន៤១៥៤ បន្ទប់ទូទាំងប្រទេស
Labels:
សន្តិសុខសង្គម
បេក្ខជនណាលាក់ឯកសារ ឬគ្រឿងអេឡិចត្រូនិក ក្នុងបន្ទប់ប្រឡង នឹងធ្លាក់ដោយស្វ័យប្រវត្តិ
រាជធានីភ្នំពេញ៖ បេក្ខជនណាលាក់សំណៅឯកសារ ឬគ្រឿងអេឡិចត្រូនិក ដូចជាទូរសព្ទដៃ និងប្រដាប់គិតលេខជាដើម ហើយត្រូវអនុរក្សរកឃើញ បេក្ខជននោះ នឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ នេះជាការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ហង់ ជួន ណារ៉ុន នៅក្នុងពិធីជួបជាមួយអ្នកអង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយនៅសាលាតិចណូ នៅថ្ងៃទី ១៤ សីហា។
Labels:
សន្តិសុខសង្គម
ទឹកជំនន់នៅបង់ក្លាដេស សម្លាប់មនុស្ស១៣នាក់ និងរាប់ពាន់នាក់ផ្សេងទៀតរងផលប៉ះពាល់
បង់ក្លាដេស ៖កាលពីថ្ងៃទី១៤ សីហា ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា មនុស្សយ៉ាងតិច១៣នាក់ បានស្លាប់បាត់បង់ជីវិត ខណៈដែលរាប់ពាន់នាក់ទៀតរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ នៅភាគខាងជើង នៃប្រទេសបង់ក្លាដេស។
Labels:
ព័ត៌មានអន្តរជាតិ
វេទិកាដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ព្យាយាមទម្លាក់រដ្ឋាភិបាល ផ្ទុះអំពើហិង្សា
ម៉ាឡេស៊ី ៖ កាលពីថ្ងៃទី១៣ សីហា វេទិកាមួយដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Mahathir Mohamad ដែលកំពុងព្យាយាមទម្លាក់រដ្ឋាភិបាល គឺបានក្លាយទៅជាអំពើហិង្សា ខណៈដែលអ្នកចូលរួមបានគប់ស្បែកជើងនិងកៅអីហើយបានដុតភ្លើង។
Labels:
ព័ត៌មានអន្តរជាតិ
គ្រោះទឹកជំនន់សៀរ៉ាឡេអូន សម្លាប់មនុស្សជាង២០០នាក់
សៀរ៉ាឡេអូន ៖ មនុស្សច្រើនជាង២០០នាក់បានស្លាប់ ដោយសារគ្រោះរអិលបាក់ដី និងទឹកជំនន់ ដែលបានវាយប្រហារមកលើតំបន់ភ្នំ Regent ស្ថិតនៅក្បែររដ្ឋធានី Freetown នេះបើតាមសំដីរបស់អាជ្ញាធរសៀរ៉ាឡេអូន។
Labels:
ព័ត៌មានអន្តរជាតិ
បើកឆាកពូល B នៅស៊ីហ្គេម កម្ពុជា ប៉ះ ហ្វីលីពីន
ម៉ាឡេស៊ី ៖ ក្រុមជម្រើសជាតិក្រោមអាយុ២២ឆ្នាំ កម្ពុជា នឹងធ្វើការប្រកួតឆាកក្នុងពូល B លើវិញ្ញាសាបាល់ទាត់ផ្នែកបុរស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ជាមួយក្រុមហ្វីលីពីនក្រោមអាយុ២២ឆ្នាំ នៅកីឡដ្ឋាន MP Selayang Stadium វេលាម៉ោង ៧និង៥៧នាទី ក្នុងនោះក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍រស្មើហង្សមាសផងដែរ។
Labels:
សន្តិសុខសង្គម
Monday, August 14, 2017
មនុស្ស ១១នាក់ហើយ បានស្លាប់បាត់បង់ជីវិត ដោយសារចលនាបាតុកម្មបដិសេធលទ្ធផលបោះឆ្នោត
កេនយ៉ា៖ មនុស្ស ១១នាក់ហើយ បានស្លាប់បាត់បង់ជីវិត ដោយសារចលនាបាតុកម្មបដិសេធលទ្ធផលបោះឆ្នោតនេះ បន្ទាប់ប្រកាសលទ្ធផលជាផ្លូវការថា ប្រធានាធិបតីផុតអាណត្តិជាអ្នកឈ្នះឆ្នោតនោះ បេក្ខជនបក្សប្រឆាំង និងអ្នកគាំទ្រក៏ប្រកាសដូចគ្នាថា ខ្លួននឹងបន្តបាតុកម្មបដិសេធលទ្ធផល ហើយចលនាបាតុកម្មនេះ បានបង្កឲ្យមានការប្រឈមមុខដាក់គ្នា និងអំពើហិង្សាផងដែរ ។
Labels:
ព័ត៌មានអន្តរជាតិ
សិង្ហបុរី៖ ប្រាប់ប្រជាជនខ្លួន កុំឲ្យមានការភ័យខ្លាចក្នុងការជាវស៊ុតក្នុងស្រុក
សិង្ហបុរី៖ រដ្ឋាភិបាលសិង្ហបុរី បានប្រកាសប្រាប់ប្រជាជនខ្លួន កុំឲ្យមានការភ័យខ្លាចក្នុងការជាវស៊ុតក្នុងស្រុក បន្ទាប់ពីមានការផ្ទុះឡើង នូវបញ្ហាស៊ុតខូចគុណភាពយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងបណ្តុំប្រទេសអភិវឌ្ឍអឺរ៉ុបនោះ បើទោះបីជារដ្ឋាភិបាលមានការរឹតបន្តឹងលើបញ្ហាចំណីអាហាររួចទៅហើយ។
Labels:
ព័ត៌មានអន្តរជាតិ
Sunday, August 13, 2017
ចំណតកំពង់ផែថ្មីមួយទៀត របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវចំណាយទឹកប្រាក់ប្រមាណ ២០៩លានដុល្លារអាមេរិក
រាជធានីភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្ដល់ប្រាក់កម្ចីប្រមាណ ២០៩លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីសាងសង់ចំណតកំពង់ផែថ្មីមួយទៀត របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
សេចក្ដីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) កាលពីថ្ងៃទី១០ សីហា បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បានចុះហត្ថលេខាប្ដូរសារផ្ដល់ប្រាក់កម្ចីលើគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី
សេចក្ដីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) កាលពីថ្ងៃទី១០ សីហា បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បានចុះហត្ថលេខាប្ដូរសារផ្ដល់ប្រាក់កម្ចីលើគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី
Labels:
សន្តិសុខសង្គម
ឌូទើតេ៖ ផ្ដល់រង្វាន់ ៤ម៉ឺនដុល្លារ សម្រាប់ការចាប់នគរបាល ចូលដៃចូលជើងជាមួយអ្នកនយោបាយជួញដូរគ្រឿងញៀន
ហ្វីលីពីន ៖ ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ បានប្រកាសផ្ដល់រង្វាន់ចំនួនបួនម៉ឺនដុល្លារសម្រាប់ការចាប់នគរបាលដែលចូលដៃចូលជើងជាមួយអ្នកនយោបាយដែលជួញដូរគ្រឿងញៀន។ ចំពោះមុខមន្ត្រីនគរបាលជាច្រើន លោក ឌូទើតេ បញ្ជាក់ថា ទឹកប្រាក់នេះនឹងប្រគល់ឲ្យភ្លាមៗ មិនថានគរបាលជាប់សង្ស័យនោះនៅមានជីវិត ឬអស់ជីវិតឡើយ។ លោក ឌូទើតេ ប្រកាសដូចនេះ ក្រោយមានករណីសម្លាប់អភិបាលក្រុងម្នាក់ ដែលជាប់ឈ្មោះក្នុងបញ្ជីឈ្មួញករណីគ្រឿងញៀន។
Labels:
ព័ត៌មានអន្តរជាតិ
គ្រោះរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ វាយប្រហារតំបន់ភាគខាងលិច នៃកោះស៊ូម៉ាត្រា
ឥណ្ឌូនេស៊ី ៖ នៅថ្ងៃទី១៣ សីហា ឆ្នាំ២០១៧ គ្រោះរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ បានវាយប្រហារមកតំបន់ភាគខាងលិច នៃកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌនេស៊ី ក៏ប៉ុន្តែភ្លាមៗពុំទាន់មានសេចក្ដីរាយការណ៍ ពីការប្រកាសអាសន្ន នៃរលកយក្សស៊ូណាមិ ឬការខូតខាត និងជនរងគ្រោះនៅឡើយទេ។
Labels:
ព័ត៌មានអន្តរជាតិ
Thursday, August 10, 2017
មនុស្ស៣៦នាក់ស្លាប់ ដោយសាររថយន្ដក្រុងបុកជញ្ជាំងផ្លូវរូងក្រោមដី Qinling
ចិន ៖ រថយន្ដក្រុងមួយគ្រឿង បានបើកបុកជញ្ជាំងផ្លូវរូងក្រោមដី Qinling ស្ថិតនៅលើផ្លូវហាយវ៉េ Xi'an-Hanzhong ភាគពាយ័ព្យនៃខេត្ត Shaanxi ប្រទេសចិន បណ្តាលឲ្យមនុស្ស៣៦នាក់បានស្លាប់ និង១៣នាក់រងរបួស នេះបើតាមចុះផ្សាយរបស់សារព័ត៌មានចិន ស៊ីនហួរ ចេញថ្ងទី១១ សីហា។
Labels:
ព័ត៌មានអន្តរជាតិ
សីតុណ្ហភាពបានចាប់ផ្ដើមឡើងកម្ដៅខ្លាំង ជាមួយខ្យល់បក់ខ្លាំង ធ្វើឲ្យភ្លើងឆាបឆេះព្រៃកាន់តែខ្លាំងឡើង
ព័រទុយហ្គាល់ ៖ សីតុណ្ហភាពបានចាប់ផ្ដើមឡើងកម្ដៅខ្លាំង ជាមួយខ្យល់បក់ខ្លាំង ធ្វើឲ្យភ្លើងឆាបឆេះព្រៃកាន់តែខ្លាំងឡើងថែមទៀត នៅប្រទេសព័រទុយហ្គាល់។
កាលពីថ្ងៃទី១០ សីហា អង្គភាពនេះបានធ្វើប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃចំនួន ៧កន្លែង ដោយមានការចូលរួមពីអ្នកពន្លត់អគ្គិភ័យជាង ១៣០០នាក់ និងយន្តហោះចំនួន២៥គ្រឿង។ នៅជិតតំបន់វីឡារៀល ស្ថិតនៅចម្ងាយ៤០០គីឡូម៉ែត្រ ខាងជើងទីក្រុងលីស្បន់ នៃប្រទេសព័រទុយហ្គាល់។
កាលពីថ្ងៃទី១០ សីហា អង្គភាពនេះបានធ្វើប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃចំនួន ៧កន្លែង ដោយមានការចូលរួមពីអ្នកពន្លត់អគ្គិភ័យជាង ១៣០០នាក់ និងយន្តហោះចំនួន២៥គ្រឿង។ នៅជិតតំបន់វីឡារៀល ស្ថិតនៅចម្ងាយ៤០០គីឡូម៉ែត្រ ខាងជើងទីក្រុងលីស្បន់ នៃប្រទេសព័រទុយហ្គាល់។
Labels:
ព័ត៌មានអន្តរជាតិ
កម្ពុជាគ្រោងបញ្ជូនពលករ ១.០០០នាក់ ទៅបម្រើការងារនៅហុងកុង
រាជធានីភ្នំពេញ ៖ កម្ពុជាគ្រោងបញ្ជូនពលករ ១.០០០នាក់ ទៅបម្រើការងារនៅតំបន់រដ្ឋបាលពិសេសហុងកុង នៅចុងឆ្នាំ២០១៧នេះ រីឯពលករខ្មែរដែលត្រូវបម្រើការងារនៅទីនោះ នឹងទទួលបានប្រាក់ខែ ពី៥៥០ដុល្លារឡើងទៅ។
Labels:
សន្តិសុខសង្គម
គ្រោះរញ្ជួយដីកម្រិតធ្ងន់៧.០រ៉ិចទ័រ វាយប្រហារភាគនិរតីចិន សម្លាប់មនុស្ស១៣នាក់ និងរបួស១៧៥នាក់
ចិន ៖ ក្នុងគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.០រ៉ិចទ័រ វាយប្រហារតំបន់មួយក្នុងខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន បានសម្លាប់មនុស្សចំនួន១៣នាក់ហើយ ខណៈអ្នករងរបួសកើនឡើងដល់១៧៥នាក់ កាលពីយប់ថ្ងៃទី៨ សីហា។
Labels:
ព័ត៌មានអន្តរជាតិ
Wednesday, August 9, 2017
គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ សម្រចជ្រើសយកផ្លូវ ១១ខ្សែ ជាផ្លូវអាទិភាព ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍
រាជធានីភ្នំពេញ៖ សេចក្ដីណែនាំសំខាន់ៗមួយចំនួន របស់រដ្ឋបាលរាជធានីភ្នំពេញ ជុំវិញការដោះស្រាយចរាចរណ៍ និងការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ក្នុងរាជធានីភ្នំពេញ បានបញ្ជាក់ដល់ប្រជាពលរដ្ឋ ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម ម្ចាស់ការដ្ឋាន មន្ទីរពេទ្យ សាលារៀន ជុំវិញការចតយានយន្តនៅលើទ្រូងផ្លូវ និងការដ្ឋានផ្សេងៗនៅលើចិញ្ចើមផ្លូវជាដើម។
Labels:
សន្តិសុខសង្គម
ចាប់ពីថ្ងៃទី១០-១៣ សីហា អគ្គិសនីកម្ពុជា ផ្អាកផ្គត់ផ្គង់ចរន្ដអគ្គិសនីចំនួន៤ថ្ងៃ តាមតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ
រាជធានីភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការផ្អាកផ្គត់ផ្គង់អគ្គិសនីចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ សីហា ឆ្នាំ២០១៧ តាមតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ ដោយមូលហេតុ ជួសជុលតម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញ ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការពង្រីកផ្លូវ៕
Labels:
សន្តិសុខសង្គម
Subscribe to:
Posts (Atom)