Thursday, August 10, 2017

មនុស្ស​៣៦​នាក់​ស្លាប់ ដោយសាររថយន្ដក្រុង​បុក​ជញ្ជាំង​ផ្លូវ​រូង​ក្រោម​ដី Qinling​

ចិន ៖ រថយន្ដក្រុង​មួយគ្រឿង ​បាន​បើក​បុក​ជញ្ជាំង​ផ្លូវ​រូង​ក្រោម​ដី Qinling ស្ថិតនៅ​លើផ្លូវ​ហាយវ៉េ Xi'an-Hanzhong ភាគ​ពាយ័ព្យ​នៃ​ខេត្ត Shaanxi ប្រទេស​ចិន បណ្តាល​ឲ្យ​មនុស្ស​៣៦​នាក់​បាន​ស្លាប់ និង​១៣​នាក់​រងរបួស នេះបើតាមចុះផ្សាយរបស់សារព័ត៌មាន​ចិន ស៊ីន​ហួរ ចេញថ្ងទី១១​ សីហា​។​យោងតាម​អាជ្ញាធរ​នៅក្នុង​តំបន់​បាន​និយាយថា គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ ​កើតឡើង​នៅ​ម៉ោង​ប្រមាណ ​១១និង​៣៤​នាទី​យប់មិញ (​ម៉ោង​នៅក្នុង​តំបន់​)​។ អាជ្ញាធរ​បញ្ជាក់ថា រថយន្តក្រុង​ខាងលើ​ធ្វើដំណើរ​ចេញពី​ទីក្រុង​Chengdu City នៃ​ខេត្ត Sichuan ឆ្ពោះទៅកាន់​ទីក្រុង​Luoyang នៃ​ខេត្ត Henan ក៏​ជួប​គ្រោះថ្នាក់​នេះ​តែម្តង​។
ចំណែកឯ​រងរបួស​កំ​ពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ខណៈ​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ កំពុងស្ថិត​នៅក្រោម​ការ​ស៊ើបអង្កេត​៕