Sunday, August 13, 2017

គ្រោះរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ វាយប្រហារតំបន់ភាគខាងលិច នៃកោះស៊ូម៉ាត្រា


ឥណ្ឌូនេស៊ី ៖ នៅថ្ងៃទី១៣​ សីហា ឆ្នាំ២០១៧ គ្រោះរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ បានវាយប្រហារមកតំបន់ភាគខាងលិច នៃកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌនេស៊ី ក៏ប៉ុន្តែភ្លាមៗពុំទាន់មានសេចក្ដីរាយការណ៍ ពីការប្រកាសអាសន្ន នៃរលកយក្សស៊ូណាមិ ឬការខូតខាត  និងជនរងគ្រោះនៅឡើយទេ។
ជាមួយគ្នានោះដែរ បើតាមទីភ្នាក់ងារស្ទាបស្តង់ភូមិសាស្ត្រអាមេរិក USGS គ្រោះរញ្ជួយដីនេះ មានជម្រៅ ៦៧គីឡូម៉ែត្រ និងស្ថិតនៅចម្ងាយ ៨១គីឡូម៉ែត្រ ពីភាគខាងលិចខេត្ត Bengkulu នៃ កោះស៊ូម៉ាត្រា៕