ព័រទុយហ្គាល់ ៖ សីតុណ្ហភាពបានចាប់ផ្ដើមឡើងកម្ដៅខ្លាំង ជាមួយខ្យល់បក់ខ្លាំង ធ្វើឲ្យភ្លើងឆាបឆេះព្រៃកាន់តែខ្លាំងឡើងថែមទៀត នៅប្រទេសព័រទុយហ្គាល់។
កាលពីថ្ងៃទី១០ សីហា អង្គភាពនេះបានធ្វើប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃចំនួន ៧កន្លែង ដោយមានការចូលរួមពីអ្នកពន្លត់អគ្គិភ័យជាង ១៣០០នាក់ និងយន្តហោះចំនួន២៥គ្រឿង។ នៅជិតតំបន់វីឡារៀល ស្ថិតនៅចម្ងាយ៤០០គីឡូម៉ែត្រ ខាងជើងទីក្រុងលីស្បន់ នៃប្រទេសព័រទុយហ្គាល់។
ព័រទុយហ្គាល់រងគ្រោះដោយភ្លើងឆេះព្រៃខ្លាំងជាងគេបំផុត ក្នុងចំណោមប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន ២៨ សម្រាប់ឆ្នាំ២០១៧នេះ និងបណ្តាលឲ្យមនុស្សចំនួន៦៤នាក់ បានសម្លាប់ដោយសារភ្លើងឆេះព្រៃ នៅប្រទេសព័រទុយហ្គាល់កាលពីខែមិថុនាឆ្នាំនេះ៕