Sunday, August 27, 2017

ព្យុះត្រូពិច (Pakhar) វាយប្រហារមកលើក្រុងហុងកុង និងម៉ាកាវ

ចិន៖ ព្យុះដ៏ខ្លាំងក្លាមួយ ដែលជាព្យុះទី២ បានបោកបក់សំដៅមកលើដែនដីក្រុងហុងកុង និងម៉ាកាវ បន្ទាប់ពីព្យុះទីហ្វុងបានបោកបក់ផុត​ឆ្ពោះទៅទិសខាងត្បូង នៃប្រទេសចិន និងបានប្រកាសថា មនុស្ស១៨នាក់ស្លាប់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AFP កាលពីថ្ងៃទី២៧ សីហា ។
ព្យុះទីហ្វុងកម្រិត៨ បានបោកបក់មកលើទីក្រុងទាំងពីរនេះ ដែលស្ថិតក្នុងកម្រិតព្រមានខ្ពស់បំផុតទី៣ នៅព្រឹកថ្ងៃអាទិត្យនេះ ដែលជាប្រភេទព្យុះត្រូពិច (Pakhar) បង្កឲ្យមានគ្រោះបាក់ដី នៅក្នុងតំបន់ ខណៈដែលក្រុមការងារជួយសង្គ្រោះបន្ទាន់ នៅតែបន្តធ្វើការជួលជុលការខូចខាតកាលពីថ្ងៃពុធ ។

ដោយឡែក​ជើងហោះហើរ និងទូកបម្រើសេវាកម្មទាំងអស់ នៅក្រុងហុងកុង ត្រូវបានផ្អាកដំណើរការផងដែរ៕