Tuesday, August 15, 2017

ទឹកជំនន់នៅបង់ក្លាដេស សម្លាប់មនុស្ស១៣​នាក់ និង​រាប់ពាន់នាក់ផ្សេងទៀត​រង​ផលប៉ះពាល់​

បង់​ក្លា​ដេ​ស ៖កាលពីថ្ងៃទី១៤ សីហា ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​រាយការណ៍​​ថា មនុស្ស​យ៉ាងតិច​១៣​នាក់ ​បាន​ស្លាប់បាត់​បង់ជីវិត ខណៈដែល​រាប់ពាន់នាក់​ទៀត​រង​ផលប៉ះពាល់​ ដោយសារ​គ្រោះទឹកជំនន់​ នៅ​ភាគ​ខាងជើង ​នៃ​ប្រទេស​បង់​ក្លា​ដេ​ស​។​​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​នៅ​ទូទាំង​ស្រុក​ចំនួន​១០​ នៅក្នុង​ភាគ​ខាងជើង ​ប្រទេស​បង់​ក្លា​ដេស ​កាលពី​ថ្ងៃអាទិត្យ ហើយ​ទឹក​កំពុងតែ​ហូរ​ទៅកាន់​ស្រុក​ជាច្រើន​ទៀត ​ដែល​ស្ថិតនៅ​ភាគ​កណ្តាល​ប្រទេស​ ។
ទឹកជំនន់​នោះបាន​ជន់​លិច​ផ្លូវ​រថភ្លើង​, ភូមិ​, ទីក្រុង និង​ផ្ទះ​ជាច្រើន​ ​តាម​មជ្ឈមណ្ឌល​ព្យាករ​ទឹកជំនន់​ក្នុង​តំបន់ ​បាន​និយាយថា ប្រសិនបើ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​រហូតដល់​ចុងខែ​សីហា នោះ​ស្រុក​យ៉ាងតិច​ចំនួន​២៥​ នៅ​ទូទាំងប្រទេស ​នឹងត្រូវរ​ង​ផលប៉ះពាល់​ដល់​ត្រឹម​ខែកញ្ញា​៕