អ៊ីតាលី ៖ គ្រោះរញ្ជួយដីកម្រិតស្រាល ៣.៦រ៉ិចទ័រ បានវាយប្រហារមកលើភាគខាងត្បូង នៃកោះ អ៊ីសស្យា ប្រទេសអ៊ីតាលី បានសម្លាប់មនុស្សម្នាក់ និង២៥នាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃទី២១ សីហា។បើតាមវិទ្យាស្ថានរញ្ជួយដី និងភ្នំភ្លើងអ៊ីតាលី គ្រោះរញ្ជួយដីនេះ បានកើតឡើងនៅម៉ោងប្រមាណ ៨និង៥៧នាទីយប់ ហើយវាក៏បានបំផ្លាញអគារជាច្រើនខ្នងផងដែរ ខណៈស្ត្រីម្នាក់បានស្លាប់ ដោយសារជញ្ជាំងអគារដួលសង្កត់លើ រីឯមនុស្ស ៧នាក់ ត្រូវគេជឿជាក់ថា បានជាប់នៅក្រោមគំនរអគារបាក់បែក និងមនុស្ស ២៥នាក់ផ្សេងទៀត បានរងរបួស។ ជាមួយគ្នានេះ ក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើប្រតិបត្តិការរបស់ពួកគេ ដើម្បីជួយសង្គ្រោះ និងផ្ដល់ជំនួយបន្ទាន់ដល់ជនរងគ្រោះ៕