Monday, August 21, 2017

នៅពេលដ៏ខ្លីខាងមុខនេះ ទួរគីនឹងមានការវាយប្រហារដោយរញ្ជួយដី កម្រិត៧រ៉ិចទ័រ

ទួរគី៖ ក្រុមអ្នកឯកទេសស្តីពីការរញ្ជួយដីមកពីសាកលវិទ្យាល័យ Bogazici University នៅក្រុង Kandilli បានឲ្យដឹងថា និងមានគ្រោះរញ្ជួយដីកម្រិត ៧រ៉ិចទ័រ កើតឡើងនៅតំបន់ Marmara របស់ប្រទេសទួរគី នៅពេលដ៏ខ្លីខាងមុខនេះ។លោក Ozener Bran ក្រុមស្រាវជ្រាវ បាននិយាយថា  យើងអាចត្រួតពិនិត្យអំពីកម្រិត នៃការរញ្ជួយដី ដែលអាចធ្វើទៅបាន ហើយ អាចកំណត់បានទីតាំងនៃការរញ្ជួយនៅថ្ងៃអនាគត ប៉ុន្តែដោយសារតែបច្ចេកវិទ្យានៅបច្ចុប្បន្ននេះ មិនទាន់ឈានដល់កម្រិតខ្ពស់ ទើបមិនអាចកំណត់ថា វានឹងកើតឡើងចំកាលបរិច្ឆេទណាច្បាស់លាស់។

ការលើកឡើងរបស់លោក Ozener នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានរៀបចំឡើងនៅក្រុងអ៊ីស្តង់ប៊ុល ក្នុង ឱកាសខួបលើកទី១៨ នៃគ្រោះរញ្ជួយដីដ៏ធំមួយ ដែលបានសម្លាប់មនុស្សអស់ប្រមាណ ១៨.០០០នាក់ នៅភាគពាយព្យនៃប្រទេសទួរគី  ក្រុមអ្នកវិទ្យាសាស្ត្រទាំងអស់ បាននាំគ្នាលើកឡើងអំពីការពិតមួយនេះនឹងកើតឡើង។

ទួរគីក៏បានរងការវាយប្រហារដោយគ្រោះរញ្ជួយដី កម្រិត៦,៧រ៉ិចទ័រ នៅភាគខាងត្បូងនៃប្រទេស បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ កាលពីថ្ងៃទី២០ កក្កដា ។ តាមការវាយតម្លៃរបស់ក្រុមអ្នកឯកទេសអាមេរិក USGS បានបញ្ជាក់ថា ការរញ្ជួយដីនៅប្រទេសទួរគីនេះ គឺក្នុងជម្រៅ១០គីឡូម៉ែត្រ ដោយឡែកនៅថ្ងៃទី១២ មិថុនា ក៏មានការរញ្ជួយ ដីកម្រិង ៦,៣រ៉ិចទ័រ នៅជិតឆ្នេរសមុទ្រប្រទេសទួរគី បណ្តាលឲ្យមនុស្ស១០នាក់ រងរបួស និងបំផ្លាញទ្រព្យសម្បត្តិមួយចំនួនធំ។

កាលពីឆ្នាំ២០១១ មានការរញ្ជួយដី កម្រិត ៧,២រ៉ិចទ័រ បណ្តាលឲ្យមនុស្ស ៦០០នាក់ស្លាប់ំ ហើយនៅឆ្នាំ១៩៩៩ មានការរញ្ជួយដី២លើក មានកម្រិតជាង ៧រ៉ិចទ័រ សម្លាប់មនុស្សដល់ទៅ ១៨.០០០នាក់ ទាំងនោះបានបង្ហាញយ៉ាច្បាស់ថា ទួរគី គឺជាប្រទេសងាយរងការរញ្ជួយដីខ្លាំងជាងគេ បំផុតនៅក្នុងតំបន់៕