រុស្ស៊ី៖ អាមេរិកបានសាកល្បងមីស៊ីលឆ្លងទ្វីប ICBM បំពាក់ក្បាល់គ្រាប់បរមាណូ ដោយជោគជ័យ កាលពីដើមខែសីហា ហើយការសាកល្បងនោះ ត្រូវបានក្រុមអ្នកវិភាគបញ្ជាក់ថា មិនគំរាមតែកូរ៉េខាងជើងតែមួយនោះឡើយ គឺគំរាមទាំងចិន និងរុស្ស៊ីផងដែរ ដែលអាមេរិកចាត់ទុកជាសត្រូវរបស់ខ្លួន។កម្លាំងទាហានអាកាសអាមេរិកបានបាញ់សាកល្បងមីស៊ីល Minuteman-3 ចេញពីទីតាំងទ័ពអាកាស Vandenberg នៅរដ្ឋកាលីហ្វ័រនីញ៉ា នៅដើមខែសីហា ហើយអ្នកនាំពាក្យកម្លាំងទាហានអាកាសអាមេរិកបានឲ្យដឹងថា សកម្មភាពខាងលើគឺជារឿងធម្មតាដោយបានឡើងគម្រោងជាយូរណាស់មកហើយ។
ប៉ុន្តែអ្នកឯកទេសវិភាគបានបញ្ជាក់ថា ជាសកម្មភាព ដើម្បីគំរាមកំហែងដល់កូរ៉េខាងជើង ដែលបានសាកល្បងមីស៊ីលឆ្លងទ្វីប អាចបំពាក់ក្បាលគ្រាប់បរមាណូវាយប្រហារនៅគ្រប់ទិសទី លើទឹកដីអាមេរិក ក៏ដូចជាប្រទេសមហាអំណាចអាវុធផ្សេងទៀត គឺរុស្ស៊ី និងចិន។
នេះជាការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបលើកទី៤ហើយ របស់កម្លាំងទាហានអាកាសអាមេរិក នៅក្នុងឆ្នាំ២០១៧នេះ ។ ដែលការបាញ់សាកល្បង គឺដើម្បីត្រួតពិនិត្យទៅលើប្រសិទ្ធភាពនៃមីស៊ីលទាំងនោះ ដែលជាការត្រៀមលក្ខណៈធ្វើសង្គ្រាម។
ដើម្បីកំឲ្យចាញ់ប្រៀបអាមេរិក រុស្ស៊ីក៏បានសាកល្បងមីស៊ីលឆ្លងទ្វីប ចេញពីនាវាមុជទឹកផងដែរ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ទាហានជើងទឹករបស់រុស្ស៊ី បានប្រកាសនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ Severodvinsk បានបាញ់មីស៊ីលពីមូលដ្ឋានជើងទឹក Northern Fleet ទទួលបានជោគជ័យនៅថ្ងៃសុក្រនេះ ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានបានដាក់ថា មូលដ្ឋានយោធាជើងទឹក Northern Fleet មាននាវាមុជទឹកប្រភេទ Severodvinsk ដែលដើរដោយថាមពលនុយក្លេអ៊ែរ បានបាញ់មីស៊ីលនៅមូលដ្ឋានKalibr ។ សមាជិកនៃសហសេវឹក បាននាំគ្នាសាកល្បងបាញ់មីស៊ីលចេញពីក្រោយទឹក ចេញពីទីតាំងនៃការធ្វើតេស្តនៅ Northern Fleet នៅសមុទ្រ Barents ។ គោលដៅនៃការការបាញ់នេះ គឺឆ្ពោះទៅកាន់ Chizha និងការធ្វើតេស្តនៅលើគោកនៅតំបន់ Arkhangelsk។
នៅក្នុងសេចក្តីប្រកាសព័ត៌មានបានបន្ថែមទៀតថា គ្រាប់មីស៊ីលបានបាញ់ចេញបានរយៈចម្ងាយប្រមាណ ៣៧៣ម៉ាយ (៦០០គីឡូម៉ែត្រ)។ Severodvinsk ជានាវាមុជទឹក ដែលបានប្រគល់ដោយយោជាជើងទឹករុស្ស៊ី នៅចុងខែធ្នូ ឆ្នាំ២០១៣ និងបានប្រើសម្រាប់ការប្រយុទ្ធក្នុងសមភូមិ នៅដើមឆ្នាំ២០១៦ ជាប្រភេទនាវាមុជទឹក ដែលផ្ទុកបាន១៣.៨០០តោន មានប្រវែង៣៩០ហ្វីត (១១៩ម៉ែត្រ) និងអាចធ្វើដំណើរក្នុងល្បឿន ៦៤គីឡូម៉ែត្រ ក្នុង១ម៉ោង និងអាចមុជក្នុងទឹកបានជម្រៅ ៦៥៦យ៉ាដ (6000ម៉ែត្រ) ៕