Thursday, August 24, 2017

អគ្គិសនី​កម្ពុជា ផ្អាក​ផ្គត់ផ្គង់​ចរន្ដអគ្គិសនី​៤​ថ្ងៃ នៅ​តំបន់​មួយចំនួន ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល

​រាជធានី​ភ្នំពេញ ៖ អគ្គិសនី​កម្ពុជា (EDC) ចេញ​សេចក្ដីជូនដំណឹង​មួយ ស្ដីពី​ការផ្អាក​ផ្គត់ផ្គង់​ចរន្ដអគ្គិសនី​ចំនួន​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤ ដល់ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៧ នៅតាម​តំបន់​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ដោយ​មូលហេតុ​ផ្លាស់ប្ដូរតម្លើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្តាញ បង្កលក្ខណៈ​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ​៕