ហ្វ៉ីលីពីន ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ កំពុងប្រឈមនូវគ្រោះធម្មជាតិ រញ្ជួយដីកម្រិត៥,១រ៉ិចទ័រ វាយប្រហារខេត្ត Leyte ស្ថិតនៅភាគកណ្តាលប្រទេសនេះ ជាមួយគ្នានេះ ព្យុះត្រូពិក Hato បានវាយប្រហារមកលើដែនដីភាគនិរតី ប្រទេសនេះផងដែរ។ពេលនេះហ្វ៉ីលីពីន ត្រូវធ្វើសង្គ្រាមប្រឆាំងទាំងមនុស្សនិងធម្មជាតិ ក្នុងនោះមានសង្គ្រាមប្រឆាំងក្រុមភេរវកម្ម IS សង្គ្រាមប្រឆាំងគ្រឿងញៀន ហើយនៅ ពេលនេះប្រឈមនឹងសង្គ្រាមទប់ស្កាត់គ្រោះថ្នាក់ ដោយសារតែគ្រោះធម្មជាតិខ្យល់ព្យុះទឹកជំនន់ និងរញ្ជួយដី។
វិទ្យាស្ថានបន្ទុះភ្នំភ្លើង និងរញ្ជួយដី ហ្វ៉ីលីពីន ហៅកាត់ Phivolcs បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,១រ៉ិចទ័រ ស្ថិតនៅភាគកណ្តាល នៃប្រទេសហ្វ៉ីលីពីន ដែលមានចម្ងាយ៥គីឡូម៉ែត្រ ភាគពាយព្យក្រុង Abuera ខេត្ត Leyte និងមានករណីរញ្ជួយដីនៅវេលាម៉ោង ៦និង២៦នាទីព្រឹក ហើយ វិទ្យាស្ថាននេះបានបន្តថា គ្រោះរញ្ជួយដីស្ថិតក្នុងកម្រិត ៥រ៉ិចទ័រ ដោយរញ្ជួយខ្លាំងនៅក្នុងក្រុង Ormoc ៕