Tuesday, August 15, 2017

គ្រោះទឹកជំនន់​សៀ​រ៉ា​ឡេ​អូន ​សម្លាប់​មនុស្សជាង​២០០​នាក់


សៀ​រ៉ា​ឡេ​អូន ៖ មនុស្ស​ច្រើនជាង​២០០​នាក់​បាន​ស្លាប់ ដោយសារ​គ្រោះ​រអិល​បាក់​ដី និង​ទឹកជំនន់ ​ដែល​បាន​វាយប្រហារ​មកលើ​តំបន់ភ្នំ Regent ស្ថិត​នៅក្បែរ​រដ្ឋធានី Freetown​ នេះបើតាមសំដីរបស់អាជ្ញាធរ​សៀ​រ៉ា​ឡេ​អូន​។
​អាជ្ញាធរ​បាន​បន្តថា នៅក្នុង​តំបន់ ភ្នំ​ Regent បាន​បាក់ស្រុត​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី១៤​ សីហា បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង បណ្ដាលឲ្យ​ផ្ទះ​ជាច្រើន​ខ្នង​ត្រូវ​កប់​នៅក្រោម​គំនរ ភក់ ខណៈពេល​មនុស្សម្នា​កំពុង​ដេកលក់​នៅឡើយ​ ​ដោយឡែកក្រុម​អ្នក​ជួយសង្គ្រោះ រួមទាំង​យោធា​ជាច្រើន​នាក់​ បាននិងកំពុងបន្តធ្វើ​ប្រតិបត្តិការ​ជួយសង្គ្រោះ​រប​ស់​ពួកគេ គ្រា​ដែល​គេ​ជឿជាក់ថា​ចំនួន​អ្នក​សា្ល​ប់​អាច​នឹង​កើនឡើង​ច្រើនជាង​នេះ​៕