ម៉ាឡេស៊ី ៖ ក្រុមជម្រើសជាតិក្រោមអាយុ២២ឆ្នាំ កម្ពុជា នឹងធ្វើការប្រកួតឆាកក្នុងពូល B លើវិញ្ញាសាបាល់ទាត់ផ្នែកបុរស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ជាមួយក្រុមហ្វីលីពីនក្រោមអាយុ២២ឆ្នាំ នៅកីឡដ្ឋាន MP Selayang Stadium វេលាម៉ោង ៧និង៥៧នាទី ក្នុងនោះក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍រស្មើហង្សមាសផងដែរ។ចំណែក២គូទៀតក្នុងពូល B នេះដែរ ថៃ ប៉ះ ឥណ្ឌូណេស៊ី ខណៈវៀតណាម ជួបជាមួយទីម័រខាងកើត នៅវេលាម៉ោង៣រសៀលនេះដូចគ្នា។
ការប្រកួតបន្ទាប់របស់កម្ពុជា ត្រូវប៉ះវៀតណាម នៅថ្ងៃទី១៧ សីហា វេលាម៉ោង ៣និង០០នាទីរសៀល , ប៉ះ ថៃ ថ្ងៃទី២០ សីហា វេលាម៉ោង ៧និង៤៥នាទីយប់, ប៉ះទីម័រខាងកើត ថ្ងៃទី២២ សីហា វេលាម៉ោង ៧និង៤៥នាទីយប់ និងការប្រកួតចុងក្រោយប៉ះ ឥណ្ឌូណេស៊ី ថ្ងៃទី២៤ សីហា វេលាម៉ោង ៣និង០០នាទីរសៀល៕