Thursday, August 10, 2017

គ្រោះ​រញ្ជួយ​ដី​កម្រិតធ្ងន់​៧.០​រ៉ិ​ច​ទ័​រ វាយប្រហារ​​ភាគ​និរតី​ចិន សម្លាប់​មនុស្ស​​១៣​នាក់ និង​របួស​១៧៥​នាក់​


ចិន ៖ ក្នុង​គ្រោះ​រញ្ជួយ​ដី​កម្រិតធ្ងន់​៧.០​រ៉ិ​ច​ទ័​រ វាយប្រហារ​តំបន់​មួយ​ក្នុង​ខេត្ត Sichuan ភាគ​និរតី​នៃ​ប្រទេស​ចិន បានសម្លាប់​មនុស្ស​ចំនួន​១៣​នាក់​ហើយ ខណៈ​អ្នករងរបួសកើន​ឡើងដល់​១៧៥​នាក់  កាលពី​យប់​ថ្ងៃ​ទី៨ សីហា។​
​ប្រធាន​ធិបតី​ចិន​លោក ស៊ី ជិន​ពីង រួមទាំង​នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang ក៏បាន​បង្គាប់​ឲ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ខិតខំប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព​ ដើម្បីជួយសង្គ្រោះ អ្នក​ដែល​ទទួលរង​របួស​ដោយសា​រ​គ្រោះ​រញ្ជួយ​ដី​នេះ ជាបន្ទាន់​ផងដែរ​។​
​ដោយឡែក​បើតាម​មជ្ឈមណ្ឌល​ស្ទាបស្ទង់​គ្រោះ​រញ្ជួយ​ដី​ចិន ​បាន​បញ្ជាក់ថា គ្រោះ​រញ្ជួយ​ដី​មាន​ជម្រៅ​ប្រមាណ​ ២០​គីឡូម៉ែត្រ នៅក្រោម​ដី​តែម្តង​ ហើយគ្រោះ​រញ្ជួយ​ដី​ដ៏​អាក្រក់​នេះ ​បាន​កើតមានឡើង​នៅ​ស្រុក Jiuzhaigou កាលពី​វេលា​ម៉ោង​ ៩និង​១៩​នាទី​យប់ ថ្ងៃទី៨ សីហា  (ម៉ោង​នៅ​ប៉េកាំង​)៕