កម្ពុជា៖ វីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី នៅតែបង្ហាញភាពខ្លាំងរបស់ខ្លួន ដោយបានយកឈ្នះកីឡាការិនីហ្វីលីពីន Kirstie Elaine Alo ១៣-៦ ក្នុងទម្ងន់ក្រោម៧៣គីឡូក្រាម ដើម្បីយកមេដាយមាសជូនជាតិពីការប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅសង្វៀន KLCC ។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស៊ន សៀវម៉ី បានយកឈ្នះម្ចាស់ផ្ទះម៉ាឡេស៊ី Nurul Nur Hafizza ខណៈ Kirstie Elaine Alo បានយកឈ្នះកីឡាការិនីឡាវ។
ដោយឡែកកាលពីថ្ងៃទី២៤ សីហា កីឡាការិនីប៉េតង់ កែ ឡេង និង អ៊ុក ស្រីមុំ បានប្រកួតឈ្នះ កីឡាការិនីមកពីប្រទេសថៃ ជាជើងខ្លាំងម្ចាស់មេដាយមាសពិភពលោក ៧ជំនាន់ ដោយក្នុងលទ្ធផល ១៣-១០ នៅក្នងការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី ដែលជាមេដាយមាសដំបូងបំផុត សម្រាប់កម្ពុជាក្នុងព្រឹត្តិការណ៍នេះ៕