Wednesday, August 16, 2017
ប្រទេសកម្ពុជាទទួលរងឥទ្ធិពលរបស់សម្ពាធទាប ដែលនឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយផ្គរ រន្ទះ ចាប់ពីថ្ងៃទី១៧-២០ សីហា
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១៦ សីហា ឆ្នាំ២០១៧ ក្រសួងធនធានទឹក និងឧត្តុនិយម បានស្នើឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ចំពោះបញ្ហាអាកាសធាតុ។
ក្រសួងធនធាទឹក និងឧត្តុនិយម បានព្យាករណ៍ថា ចាប់ពី ពីថ្ងៃទី១៧ ដល់ ថ្ងៃទី ២០ សីហា ប្រទេសកម្ពុជាបានទទួលរងឥទ្ធិពលរបស់សម្ពាធទាប ដែលនឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយផ្គរ រន្ទះ ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ជាមួយគ្នានេះ នៅលើផ្ទៃសមុទ្រ មានភ្លៀងធ្លាក់ខ្លាំង និងរលកខ្ពស់ៗ៕
Labels:
សន្តិសុខសង្គម