Thursday, August 17, 2017

នៅរសៀល​នេះ​ ក្រុមកម្ពុជាU-22 ​ជួប​ក្រុម​វៀតណាមU-22​


រាជធានី​ភ្នំពេញ ៖ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ក្រោម​អាយុ ២២​ឆ្នាំ​កម្ពុជា នឹងត្រូវ​ប្រឈម​មុខជា​មួយក្រុម​ខ្លាំង U-22​វៀតណាម សម្រាប់​ប្រកួត​ទី​២ ក្នុង​ពូ​ល​B នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​២៩ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី វេលា​ម៉ោង ៣​រសៀល​ថ្ងៃទី​១៧ សីហា​នេះ​។​
​បច្ចុប្បន្ន​ក្រុម U-22​វៀតណាម បាន​នឹង​កំពុង​ឈរ​កំពូល​តារាង​បណ្ដោះអាសន្ន បន្ទាប់ពី​ពួកគេ លត់​ក្រុម U-22​ទី​ម័​រ​ខាងកើត ដោយ​លទ្ធផល ៤-០ កាលពី​ថ្ងៃ​អង្គា​រ៍​កន្លងទៅ​។ សម្រាប់​ការប្រកួត​ពូ​ល​B ថ្ងៃ​នេះដែរ ក្រៅពី​ជំនួប​កម្ពុជា​-​វៀតណាម​ខាងលើ ក៏មាន ២​គូ​ផ្សេងទៀត ត្រូវ​ជួប​តតាំង​គ្នា​លើ​ទីលាន​នាទី​ក្រុង​កូ​ឡា​ឡាំ​ពួរ នា​វេលា​ម៉ោង ៧៖៤៥​នាទី​ដូចគ្នា​ផងដែរ គឺ​ក្រុម U-22​ឥណ្ឌូនេស៊ី ត្រូវ​ជួប​ក្រុម​ឈរ​លេខ​រៀង​ទី​២ ហ្វីលីពីន និង​ក្រុម​ការពារ​មេដាយមាស​ថៃ ត្រូវ​ជួប​ក្រុម​បាត់​តារាង U-22​ទី​ម័​រ​ខាងកើត​៕