រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៦ សីហា កម្លាំងសមត្ថកិច្ចរកឃើញរថយន្ដ និងម៉ូតូប្រមាណ១០០គ្រឿង គ្មានឯកសារត្រឹមត្រូវ នៅក្នុងប្រតិបត្តិការចុះឆែកឆេរតាមឃ្លាំងទទួលបញ្ចាំម៉ូតូ រថយន្ត នៅក្នុងខណ្ឌសែនសុខ និងខណ្ឌទួលគោក។ សមត្ថកិច្ចអំពាវនាវរកម្ចាស់កម្មសិទ្ធិ មកទទួលយកវិញ
នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់ប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ និងរថយន្តនាពេលកន្លងមក ដោយសារអំពើប្លន់ លួច កាច់ក និងឆបោកជាដើម៕