Wednesday, August 23, 2017

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សម្រេច​បញ្ឈ​ប់​សកម្មភាព​វិទ្យាស្ថាន NDI

រាជធានី​ភ្នំពេញ ៖ ​តាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧  រាជរដ្ឋាភិបាល​កម្ពុជាសម្រេច​បញ្ឈប់​សកម្មភាព វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ហើយ​បណ្តេញ​បុគ្គលិក​បរទេស នៃ​វិទ្យាស្ថាន​នេះ ចេញពី​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​៧​ថ្ងៃ ៕