Tuesday, March 10, 2015

នៅចិន មានល្បែងឆ្កែ ប្រយុទ្ធគ្នា គួរឲ្យជក់ចិត្ត

ចិន៖ ប្រមូលផ្តុំ​គ្នា​រាប់រយ​ នាក់ ហ្វូង​ទស្សនិកជន​បាននាំគ្នា​ចោមរោម​មើល​ជុំវិញ ខណៈដែល​ឆ្កែ​ពីរ​ក្បាល​ត្រូវបាន​បង្ខំ​ឲ្យ​ប្រយុទ្ធ​គ្នា​រហូត​ទាល់តែ​ងាប់​ នៅក្នុង​ទ្រុង​ដ៏​យង់ខ្នង​។ 
ទិដ្ឋភាព​គួរ​ឲ្យ​ តក់​ស្ល​ត់​ពី​ចិន​ភាគ​ខាងជើង​ទាំងនេះ​បាន​នាំ​ឲ្យ​មាន​កំហឹង​កើតចេញពី​ ក្រុម​សកម្មជន​ការពារ​សិទ្ធិ​សត្វ​ក្នុងប្រទេស​នេះ ដែល​បាន​អំពាវនាវ​ឲ្យ​មានការ​កែប្រែ​ច្បាប់ ​ដើម្បី​ការពារ​ឆ្កែ​ទាំងនេះ​។ នេះ​បើ​យោង​តាម​​វេ​ប​សាយ​ដេលី​មែ​ល​កាលពី​ថ្ងៃទី ៣ ខែមីនា​។​

គ្រោះថ្នាក់​ចរាចរណ៍ នៅថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៥ បណ្តាលអោយ​ស្លាប់​មនុស្ស ០៧​នាក់ របួស​ធ្ងន់​ស្រាល ២៨​នាក់​

​រាជធានី​ភ្នំពេញៈ នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៥​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​ចំនួន​១១​លើក យប់​០៣​លើក​, បណ្តាលអោយ​មនុស្ស​ស្លាប់​ចំនួន​០៧​នាក់ (​ស្រី​៣​នាក់​) របួសធ្ងន់ ១៩​នាក់​(​ស្រី​៣​នាក់​),​និង​របួសស្រាល​០៩​នាក់​(​ស្រី​៦​នាក់​)​។​

ជនដែលបាញ់បោះដេាយសេរី នៅខេត្តកំពង់ស្ពឺ ឥឡូវចូលខ្លួនមកសារភាព នៅសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ ៖ ក្រោយ​ប្រគល់​ខ្លួន​ឲ្យ​នគរបាល​ក្រុងភ្នំពេញ តាម​សម្រួល​ដោយ​ការ​វាយខ្នោះ​ដៃ​ពី​មុខ​ប្រជាពលរដ្ឋ បានបង្ហាញ​ទស្សន​:​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​ថា ហេតុ​អី​បាន​ជា​ពេល​នេះ ជនសង្ស័យ ទើប​ចូល​ខ្លួន ហើយ​ការ​ចូល​ខ្លួន​នេះ ហាក់​មាន​អាថ៏កំបាំង ។​
​ដោយឡែក​ទស្សនៈ​ខ្លះ​វិញ​ក៏​បាន​បង្ហាញ​ពី​ការចាប់អារម្មណ៍​និង​សរសើរ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ផងដែរ ។​

Wednesday, March 4, 2015

ភរិយារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រីMichelle Obama នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥ខាងមុខនេះ

រាជធានីភ្នំពេញ៖ ដែល​ជាផ្នែក​មួយ​នៃ​គំនិតផ្តួច​ផ្តើម​កម្មវិធី Let Girls Learn Initiative«ឲ្យ​​ក្មេងស្រី​រៀន»។សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក​ ចេញផ្សាយ​នៅថ្ងៃ​អង្គារនេះ ឲ្យ​ដឹង​ថា​លោកស្រី Michelle Obama នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​ និង​កម្ពុជា អំឡុង​ពេលធ្វើដំណើរ​ចាប់ពីថ្ងៃ​ទី​១៨​ដល់ថ្ងៃទី​២២​ខែមីនា ឆ្នាំ២០១៥។​

Tuesday, March 3, 2015

អ្នកកាសែត​ជួប​ស្រី​ស្អាត​ នៅ​ក្នុង​រង្គសាល នាំ​ទៅ​ផ្ទះសំណាក់ ភ្ញាក់​ដឹងខ្លួន​បាត់​ពងស្វាស

​មូ​ស្គូៈ នាពេលថ្មី​ៗ​កន្លង​មក ​ផ្សាយ​ថា លោក ​ឌី​មី​ឌ្រី នី​កូ​ឡេវ អាយុ​៣០​ឆ្នាំ ជា​អ្នក​សារព័ត៌មាន បាន​ជួប​នារី​ស្រស់​ស្អាត​ម្នាក់​នៅ​រង្គសាល​ក្នុង​ក្រុង​មូ​ស្គូ ហើយ​ពួក​គេ​បាន​ផឹកស្រា​បៀរ និង​និយាយ​ត្រូវរ៉ូវ​គ្នា​ក៏​ជិះ​រថយន្តឈ្នួល​ទៅ​ផ្ទះសំណាក់ ។

គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៥ បណ្តាលឲ្យ​ស្លាប់​មនុស្ស ០៦​នាក់ របួស​ធ្ងន់​ស្រាល ៤០​នាក់​

រាជធានី​ភ្នំពេញៈ នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៥​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​ចំនួន​១៩​លើក យប់​០៥​លើក​, បណ្តាលអោយ​មនុស្ស​ស្លាប់​ចំនួន​០៦​នាក់ (​ប្រុស​) របួសធ្ងន់ ១៨​នាក់​(​ស្រី​៦​នាក់​),​និង​របួសស្រាល​២២​នាក់​(​ស្រី​៥​នាក់​)​។​
​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៩​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ៣៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​២៤​គ្រឿង​, រថយន្ត​ធុន​តូច​ចំនួន​០៣​គ្រឿង​, រថយន្ត​ធុន​ធំ​៦​គ្រឿង​, យាន​ផ្សេងៗ​១​គ្រឿង និង​ថ្មើរជើង​១​នាក់​។​

Monday, March 2, 2015

នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ដ ចុះបង្ក្រាប ករណី​រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់​

ខេត្តសៀមរាប​៖ នា​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០១៥ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន ខេត្ដ​សៀមរាប បាន​ចុះ​បង្ក្រាប ករណី​រក្សាទុក​និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​ភូមិ​គោក​នួន ឃុំ ស្រុក​ពួក ឃាត់ខ្លួន​មនុស្ស ០២​នាក់ ។​

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៥០​នាក់ ស្នាក់​នៅ​ខុសច្បាប់ បញ្ចួនទៅ​ប្រទេស​ដើមវិ​ញ​

ភ្នំពេញ​៖ សមត្ថកិច្ច​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៥០​នាក់​ដែល​មិន​មាន​ឯកសារ​គ្រប់គ្រាន់ និង​ស្នាក់នៅ​ធ្វើ​ការខុសច្បាប់​ក្នុងប្រទេស​កម្ពុជា​។​
​ប្រតិបត្តិ​ការឃាត់ខ្លួន​នេះ បាន​ធ្វើឡើង​នៅ​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០១៥ ក្នុងនោះ​មាន​នៅ​ខេត្ត​កំពង់ស្ពឺ និង​ក្នុង​រាជធានី​ភ្នំពេញ​។​
​ជនជាតិ​វៀតណាម ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន​ចំនួន​៥០​នាក់ មាន​ស្រី​ចំនួន​២៦​នាក់ ហើយ​ជនបរទេស​ទាំងនេះ បាន​ប្រើប្រាស់​លិខិតឆ្លងដែន​ខុស​ទិស​ដៅ ក្នុងនោះ​បាន​លួច​ឆ្លងដែន ស្នាក់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់​។​

ភាព​តានតឹង ​ក្នុង​ក្រុង Kunming ប្រទេស​ចិន​ រៀបចំ​ពិភាក្សា​ច្បាប់ ​​ប្រឆាំង​ភេរវកម្ម

​ចិន: តំបន់​មួយ​នៃ​ក្រុង Kunming ដែល​ផ្ទះ​មាន​តម្លៃថោក ធ្លាប់​ជា​កន្លែង​រស់នៅរ​បស់ ជនជាតិ​មូស្លីម Uighur រាប់រយ​នាក់​ដែល​មកពី​ខេត្ត Xinjiang ប៉ុន្តែ​នាពេល​បច្ចុប្បន្ន ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​និយាយថា ម្ចាស់​ដី​បាន​ឈប់​ជួល​ផ្ទះ​ឲ្យ​ជនជាតិភាគតិច​កាលពី​មួយ​ឆ្នាំ​មុន ក្រោយពី​ក្រុម​សាសនា​មូស្លីម Uighur បាន​វាយប្រហារ និង​សម្លាប់​មនុស្ស​២៩​នាក់​នៅ​ស្ថានីយ៍​រថភ្លើង​ក្រុង Kunming ដោយ​បន្ថែម​ថា មនុស្ស​ដែល​អាច​នៅរស់​មាន​ចំនួន​មិន​ដល់​៥០​នាក់​ឡើយ ។

កូរ៉េខាងជើង ​បាញ់​មី​ស៊ី​ល​ជា​ច្រើន​គ្រាប់ ដើម្បី​បញ្ចេញ​កំហឹង​ចំពោះ ​ការចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​រវាង ​កូរ៉េ​ខាងត្បូង ​និង​សហរដ្ឋអាមេរិក

​​កូរ៉េខាងត្បូង: នៅ​ថ្ងៃ​ច័ន្ទ ទី​២ ខែ​មីនា ឆ្នាំ២០១៥ កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​ចូលក្នុង​សមុទ្រ និង​បាន​ប្តេជ្ញា​ថា នឹង​ធ្វើ​ការវាយប្រហារ​ដោយ​គ្មាន​មេត្តា​ ប្រឆាំង​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង ខណៈពេល​សម្ព័ន្ធមិត្ត​មួយ​នេះ​បាន​ចាំ​ផ្តើម​សមយុទ្ធ​យោធា​រួម ​ដែល​មាន​ រយៈពេល​ប្រាំបី​សប្ដាហ៍ ។

មនុស្ស​រាប់​ម៉ឺន​នាក់ ​ដង្ហែរ​ក្បួន​ សម្រាប់​មេដឹកនាំ​ដែល​ត្រូវ បាន​សម្លាប់ ​នៃ​​គណបក្សប្រឆាំង ​ក្នុង​ប្រទេស​រុស្ស៊ី​លោក Nemtsov

មូស្គូ: នៅថ្ងៃអាទិត្យ ទី​០១ ខែ​មីនា ឆ្នាំ២០១៥ មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ដង្ហែរ​ក្បូន ​នៅ​កណ្ដាលទីក្រុង​មូ​ស្គូ ដើម្បី​គោរព​ដល់​មេដឹកនាំ​គណបក្សប្រឆាំង​លោក Boris Nemtsov ដែល​ត្រូវបាន​បាញ់សម្លាប់​ក្បែរ​ក្រុង Kremlin ដែល​ជា​ការធ្វើអត្តឃាត​ចំពោះ​អ្នក​ដែល​មាន​តំណែង​កំពូល​ក្នុងពេល​កាន់កាប់​ អំណាច​របស់​របស់លោក Vladimir Putin ៕

ប៉ូលីស​ហុងកុង ​បាន​ចាប់ខ្លួន​មនុស្ស​៣៣​នាក់ ​បន្ទាប់​ពី​ការ​ដង្ហែរ​ក្បួន​ប្រឆាំង ​នឹង​​ប្រទេស​ចិន

  ហុងកុង: កាលពី​ថ្ងៃអាទិត្យ ទី​១ ខែ​មីនា ឆ្នាំ២០១៥ ប៉ូលីស​ទីក្រុង​ហុងកុង​ បាន​ចាប់ខ្លួន​មនុស្ស​៣៣​នាក់ និង​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក នៅពេល​ប៉ះទង្គិច​ជាមួយ​ក្រុម​បាតុករ ដែល​បាន​ធ្វើឲ្យ​ចរាចរណ៍​មាន​ការរាំងស្ទះ នៅពេល​បាតុកម្ម​មួយ​មាន​ចំនួន​មនុស្ស​កាន់តែ​ច្រើនឡើង​ដោយ​ក្រុម​អ្នក​ ទេសចរណ៍​មកពី​ប្រទេស​ចិន បាន​ប្រែក្លាយ​ជា​អំពើហឹង្សា ។

ព្រះ​មហាក្សត្រ ​ត្រាស់​បង្គាប់​ដាក់​ឲ្យ​ឧ​ត្ត​ម​​សេនីយ៍​​ នគរ​បាល​ជាតិ ៣៤​រូប ​ចូល​និវត្តន៍​


មន្ត្រី ២៤រូប ត្រូវបានព្រះមហាក្សត្រ តែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល


នគរបាលឃាត់ខ្លួន​បុរសម្នាក់​ ពីបទរំលោភសេពសន្ថវៈ លើ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ ​




ខេត្តក្រចេះ​ ៖ បុរស​ល្មោភកាម​ម្នាក់​ ដែល​បានធ្វើសកម្មភាព​ចាប់រំលោភ​ក្មេង​ស្រីវ័យ​៨​ឆ្នាំ បាន​សម្រេច​ចំនួន​៣​លើក ត្រូវ​នគរបាល​ស្រុក​សំបូរ​ចាប់​ឃាត់ខ្លួន​កាល​ពី​​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ២០១៥ បន្ទាប់​ពី​ធ្វើ​សកម្មភាព​បានរយៈ​ពេល​ជិត​១​ខែ ទើប​បែកធ្លាយ​ ។
បុរស​ល្មោភ​តណ្ហា​រូប​នេះ ត្រូវ​នគរបាល​ស្រុក​សំបូរ​បញ្ជាក់​អត្តសញ្ញាណ​ថា ឈ្មោះ សួន វួ​ច អាយុ​៤៩​ឆ្នាំ រស់នៅ​ក្នុង​ឃុំ​កំពង់ចាម ស្រុក​សំបូរ និង​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ លើ​ក្មួយ​ស្រី​វ័យ​៨​ឆ្នាំ​ដែល​ជា​កូន​របស់​ប្អូនស្រី​ជីដូនមួយ​រហូត​បាន​ សម្រេច​ចំនួន​៣​ដង ​។

បុរស​ម្នាក់​កំពុង​តែ​​រួម​រ័កគ្នា ​ស្រាប់តែ​ឪពុក​ម្ដាយ​ខាង​ស្រី​មក​ទាន់​ ក៏​រត់​គេច​ខ្លួន បន្សល់​ទុក​ខោ



 
ខេត្តពោធិ៍សាត់​ ៖ ​បុរស​ម្នាក់​កំពុង​តែ​​រួម​រ័កគ្នា ​ស្រាប់តែ​ឪពុក​ម្ដាយ​ខាង​ស្រី​មក​ទាន់​ ព្រលឹង​ចុង​សក់ ក៏ហក់​ចេញ​តាម​បង្អួច ​គ្មាន​ខ្លាច​ស្លាប់ ​បន្សល់​ទុក​ខោ​នៅ​ក្នុងផ្ទះ លុះ​ស្អែក​ឡើង ទើប​ឪពុក​ម្ដាយ​ខាង​ស្រី​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​តែ​ម្ដង​ ។​ ករណី​រំលោភសេព​សន្ថវៈនេះ ​បាន​កើតឡើង​កាលពី​វេលា​​ម៉ោង​ ២២​និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​២៦ ​ខែ​កុ​ម្ភៈ ​ឆ្នាំ​២០១៥​ នៅ​ក្នុងផ្ទះ​ខាង​ស្រី ​ស្ថិត​ក្នុងភូមិ​ចំការ​ជ្រៃ​ខាងត្បូង ​ឃុំ​អន្លង់​រាប ស្រុក​វាល​វែង ​ខេត្តពោធិ៍សាត់​ ។

Sunday, March 1, 2015

ស្ត្រី​ផិតក្បត់​ប្តី​ម្នាក់ និង សា​ហាយ​ស្មន់​របស់​នាង ខណៈពេល​រួមភេទ អវៈយវៈ​ភេទ បាន​ស្អិត​ជាប់​គ្នា ដក​ចេញ​មិន​រួច

អាហ្វ្រិក​ខាងត្បូង​៖ រឿង​ដ៏​អាម៉ាស​មួយ បាន​កើតឡើង លើ​ស្ត្រី​ផិតក្បត់​ប្តី​ម្នាក់ និង សា​ហាយ​ស្មន់​របស់​នាង ខណៈពេល​រួមភេទ អវៈយវៈ​ភេទ បាន​ស្អិត​ជាប់​គ្នា ដក​ចេញ​មិន​រួច ដែល​ករណី​នេះ មាន​ពាក្យ​ចចាមអារ៉ាម​ថា ប្តី​របស់​ស្ត្រី​ផិតក្បត់​នេះ បាន​ឲ្យ​គ្រូធ្មប់ ដាក់​មន្តអាគម លើ​ប្រដាប់ភេទ របស់​នាង ទើប​កើត​មាន​រឿង​នេះ​យ៉ាង​ដូច្នេះ ។​
​តាម​ប្រភព​សារព័ត៌មាន បានឲ្យដឹងថា ស្ត្រី​ផិតក្បត់​ប្តី​នេះ មានឈ្មោះ Sasha វ័យ ៣៤​ឆ្នាំ ត្រូវ​គេ​ដឹងថា លួច​មាន​សា​ហាយ​ស្មន់​ជាមួយ យុវជន វ័យ​២២​ឆ្នាំ ម្នាក់ ឈ្មោះ Sol ហើយ​ពួកគេ​ទាំងពីរ បាន​ទៅ​ជួល​ផ្ទះល្វែង​មួយកន្លែង ក្នុង​ទីក្រុង Johannesburg នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង ដើម្បី​រួមមេត្រី ជាមួយគ្នា បន្ទាប់​ពី​ប្តី​របស់​ស្ត្រី​រូប​នេះ ចេញ​ទៅ​ធ្វើ​ជំនួញ​នៅ​តំបន់​ធ្ងាយ ។​

ទៅ​ចូលរួម​មង្គលការ​ជាមួយគ្នា ឃើញ​ស្ងាត់​បបួល​ទៅក្រោយ​រោងការ ប្រុង​រំលោភ តែ​មិនបាន​សម្រេច​

ខេត្ត​កណ្តាល​៖ យុវជន​ម្នាក់ បាន​ត្រូវ​នគរបាល​មូលដ្ឋាន​ឃាត់ខ្លួន នៅ​ប៉ុន្មាន​នាទី ក្រោយ​ធ្វើ​សកម្មភាព​ប៉ុនប៉ង​ចាប់​សិស្សសាលា​ម្នាក់ ប្រុង​រំលោភ​នៅក្រោយ​រោងការ តែ​មិនបាន​សម្រេច ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង ២០​និង​៣០​នាទី​យប់ ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅក្នុង​ភូមិប្ញ​ស្សី ស្រុក​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។​

នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ ០២​នាក់ ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​

រាជធានី​ភ្នំពេញ​៖ នា​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០១៥ វេលា​ម៉ោង ១៥​និង​០០​នាទី កម្លាំង​នគរបាល​ការិយាល័យ​រដ្ឋបាល​សរុប នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន យ៉ាងសកម្ម នៅ​ចំណុច​ក្នុង​ហាង​តែ​បៃតង​ទឹកដោះគោ ផ្ទះ​លេខ BB10 ផ្លូវ​លេខ​១០១ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់ ។​

សមត្ថកិច្ចចុះ​បង្រ្កាប ​កន្លែង​ចំលង​ឌី​ស​ក្លែងក្លាយ នៅ​សង្កាត់​ស្ទឹងមានជ័យ​

​រាជធានី​ភ្នំពេញ​៖ នា​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥ វេលាម៉ោង ១៤​និង​០០​នាទី ស្ថិតនៅ​ផ្ទះ​លេខ​75A ផ្លូវ​ប៉េតុង ក្រុមទី​២ ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ករណី​ចុះ​ចាប់​កន្លែង​ចំលង​ឌី​ស​ក្លែងក្លាយ ដឹកនាំ​ដោយ លោក មាស ច័ន្ទ​ពិសិដ្ឋ តំណាង​អយ្យការ ជំនួយ​ដោយ​លោក អនុសេនីយឯក ម៉ម ណា​រ៉ា ជា​មន្ត្រី​, លោក​អនុសេនីយឯក ទូច សុជាតិ នាយរង​ផ្នែក​, លោក​អនុសេនីយឯក ហេង វ៉ាន់​ថា មន្ត្រី​បុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ និង​អ្នកស្រី សៅ ភី ប្រធាន​ភូមិ​ថ្មី ក្នុងករណី​ចុះ​ឆែកឆេរ​នេះ កម្លាំងចម្រុះ​រឹបអូស​បាន ម៉ាស៊ីន​ចំលង​ឌី​ស​ចំនួន ២៨​គ្រឿង​, កុំព្យុទ័រ ០២​គ្រឿង​, ម៉ាស៊ីន​ព្រីន ០៣​គ្រឿង និង​ឌី​ស​ជា​ច្រើន ។

គ្រោះថ្នាក់​ចរាចរណ៍ នៅថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០១៥ បណ្តាលឲ្យ​មនុស្ស​ស្លាប់ ០៤​នាក់ របួស​ធ្ងន់​ស្រាល ២០​នាក់​

រាជធានី​ភ្នំពេញៈ នៅ​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០១៥​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​ចំនួន ១០​លើក (​យប់ ០៧​លើក​) បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ០៤​នាក់ (​ប្រុស​), របួសធ្ងន់ ១៦​នាក់ (​ស្រី ម្នាក់​) និង​របួសស្រាល ០៤​នាក់ (​ប្រុស​) ។​
​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១០​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ០៩​គ្រឿង​, រថយន្ត​ធុន​តូច​ចំនួន ០២​គ្រឿង​, យាន​ផ្សេងៗ​ចំនួន ០៣​គ្រឿង និង​ថ្មើរជើង ០២​នាក់ ។​