មូស្គូៈ នាពេលថ្មីៗកន្លងមក ផ្សាយថា
លោក ឌីមីឌ្រី នីកូឡេវ អាយុ៣០ឆ្នាំ ជាអ្នកសារព័ត៌មាន
បានជួបនារីស្រស់ស្អាតម្នាក់នៅរង្គសាលក្នុងក្រុងមូស្គូ
ហើយពួកគេបានផឹកស្រាបៀរ
និងនិយាយត្រូវរ៉ូវគ្នាក៏ជិះរថយន្តឈ្នួលទៅផ្ទះសំណាក់ ។
លោកឌីមីទ្រី នីកូឡេវ បានត្រឡប់ទៅផ្ទះសំណាក់
លុះដឹងខ្លួនវិញមានអារម្មណ៍ឈឺចាប់ខ្លាំងនៅត្រង់ប្រដាប់ភេទ
និងឃើញឈាមហូរជោកខោ ។ បន្ទាប់ពីប៉ូលិសបញ្ជូនទៅមន្ទីរពេទ្យ
លោកឌីមីទ្រី នីកូឡេវ និយាយថា លោកបាត់បង់ស្មារតី
មិនដឹងមានអ្វីកើតឡើងទេ នៅផ្ទះសំណាក់ ។
លោកនៅចាំត្រឹមតែបានជួបនារីម្នាក់នៅរង្គសាល
និងនាំគ្នាទៅផ្ទះសំណាក់ប៉ុណ្ណោះ ។
ក្រុមវេជ្ជបណ្ឌិតឱ្យដឹងថា បុរសរងគ្រោះត្រូវថ្នាំសណ្តំ
ហើយត្រូវគេលួចកាត់យកពងស្វាសទាំងចង្កោម ។
ការកាត់នោះជាស្នាដៃរបស់អ្នកជំនាញផ្នែកក្រៀវលិង្គ
ព្រោះរបួសមានស្នាមឆេះខ្លោច ដើម្បីការពារការឆ្លង ។ មានន័យថា
អ្នកដែលកាត់លិង្គនោះអាចជាវេជ្ជបណ្ឌិតផ្នែកវះកាត់ ឬគ្រូពេទ្យសត្វ
។
ប៉ូលិសសន្និដ្ឋានថា រឿងនោះអាចជាស្នាដៃរបស់ក្រុមឧក្រិដ្ឋជនលួចអវយវៈភេទ ទៅលក់ដោយខុសច្បាប់ ៕