Wednesday, March 4, 2015

ភរិយារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រីMichelle Obama នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥ខាងមុខនេះ

រាជធានីភ្នំពេញ៖ ដែល​ជាផ្នែក​មួយ​នៃ​គំនិតផ្តួច​ផ្តើម​កម្មវិធី Let Girls Learn Initiative«ឲ្យ​​ក្មេងស្រី​រៀន»។សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក​ ចេញផ្សាយ​នៅថ្ងៃ​អង្គារនេះ ឲ្យ​ដឹង​ថា​លោកស្រី Michelle Obama នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​ និង​កម្ពុជា អំឡុង​ពេលធ្វើដំណើរ​ចាប់ពីថ្ងៃ​ទី​១៨​ដល់ថ្ងៃទី​២២​ខែមីនា ឆ្នាំ២០១៥។​

លោកស្រី​នឹងចំណាយពេលនៅ​ទីក្រុង​តូក្យ​ ប្រទេស​ជប៉ុន ចាប់ពីថ្ងៃទី​១៨ដល់ថ្ងៃ​ទី​១៩ខែមីនា។ បន្ទាប់មក​លោក​ស្រី​​នឹង​ធ្វើ​ដំណើរ​ទៅ​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា​ចាប់ពីថ្ងៃទី​២១ដល់ទី​២២ខែមីនា។​លោកស្រី​នឹង​ ដាក់សម្ពោធកម្មវិធី«Let Girls Learn international girls education initiative»
លោក​ស្រីនឹង​ត្រូវ​​អម​ដំណើរ​ដោយ​នាយក​Peace Corps លោកស្រីCarrie Hessler-Radelet។ កម្ពុជា​ជា​ប្រទេស​១ក្នុង​ចំណោម​១១ប្រទេសដំបូង ដែលត្រូវ​បាន​​បញ្ចូល​ទៅ​ក្នុង​កម្មវិធី«​Let Girls Learn Peace Corps initiative»នៅ​ក្នុង​ឆ្នាំ​ដំបូងនេះ​។
សេចក្តីប្រកាសបញ្ជាក់​ថា​នៅ​កម្ពុជា​ លោក​ស្រី Michelle Obama ​ និង​លោកស្រី​Hessler-Radelet នឹងពិនិត្យ​មើល​ឲ្យ​ដិតដល់​ថា​តើ​ដំណោះស្រាយបែប​ណា​​សម្រាប់សហគមន៍នឹង​​ ផ្លាស់ប្តូរជីវិតរបស់ក្មេងស្រី ដែលនេះ​​ជា​ធាតុសំខាន់​សម្រាប់​កម្មវិធី«Let Girls Learn Peace Corps»