Tuesday, March 10, 2015

ជនដែលបាញ់បោះដេាយសេរី នៅខេត្តកំពង់ស្ពឺ ឥឡូវចូលខ្លួនមកសារភាព នៅសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ ៖ ក្រោយ​ប្រគល់​ខ្លួន​ឲ្យ​នគរបាល​ក្រុងភ្នំពេញ តាម​សម្រួល​ដោយ​ការ​វាយខ្នោះ​ដៃ​ពី​មុខ​ប្រជាពលរដ្ឋ បានបង្ហាញ​ទស្សន​:​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​ថា ហេតុ​អី​បាន​ជា​ពេល​នេះ ជនសង្ស័យ ទើប​ចូល​ខ្លួន ហើយ​ការ​ចូល​ខ្លួន​នេះ ហាក់​មាន​អាថ៏កំបាំង ។​
​ដោយឡែក​ទស្សនៈ​ខ្លះ​វិញ​ក៏​បាន​បង្ហាញ​ពី​ការចាប់អារម្មណ៍​និង​សរសើរ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ផងដែរ ។​​ទីបំផុត​ការស្រាវជ្រាវ និង​ប្រើ​គ្រប់​យុទ្ធសាស្ត្រ ពី​កម្លាំង​នគរបាល​ជំនាញ​រាជធានី​ភ្នំពេញ អស់​រយៈពេល​ប្រមាណ ១០​ថ្ងៃ នៅ​ម៉ោង ៧​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៥​នេះ បុរស​បាញ់​គំរាម​នគរបាល ៣៣​គ្រាប់ ព្រោះ​រឿង​ផាកពិន័យ​រថយន្ត បើក​លើស​ល្បឿន កំណត់ លោក ជឹង ស៊ី​ណាត បាន​ចូលខ្លួន​បំភ្លឺ និង​ទទួល​ទោស​កំហុស​របស់​ខ្លួន​ហើយ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​
​មិនឲ្យ​លើស​និតិវិធី​ឡើយ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការបញ្ជា​ពី​ស្នងការ លោក​ឧត្តមសេនីយ៍ឯក ជូន សុវណ្ណ និង​ស្នងការរង​ទទួល​ផែន​យុត្តិធម៌ លោក ឧត្តមសេនីយ៍ត្រី ជូន ណារិន បាន​បញ្ជូន​ជនសង្ស័យ​ដែល​គេ​អះអាងថា ជា​ខ្មាន់កាំភ្លើង​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ដើម្បី​សាកសួរ​បន្ថែម​និង​ចាត់ការ​តាមច្បាប់ ។​
​បើ​តាម​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា មុនពេល​កើតហេតុ ជន​បាញ់បោះ​សេរី​ខាងលើនេះ បាន ធ្វើដំណើរ​មក​ពី​ដើរលេង នៅ​គិរី​រម្យ ហើយ​ពេល​ធ្វើដំណើរ​មក​ដល់​ចំណុច​ខាងលើ ក៏​ជួប​នគរបាល​ចរាច​រណ៍ ដែល​ដាក់​គោលដៅ ត្រួតពិនិត្យ​ច្បាប់​ចរាច​រណ៍ ហើយ​ធ្វើការ​ផាកពិន័យ នៅពេល​ដែល​ជន​នេះ បើក​លើស​ល្បឿន កំណត់​ពេល​នោះ បាន​ធ្វើឲ្យ​ឈ្មោះ​ជឹង ស៊ី​ណាត ដែល​ស្រវឹង​ផង​នោះ ខឹង​ហើយ បាន​ដក​កាំភ្លីងខ្លី បាញ់​អស់​ពី​របង់ ដោយ​បាញ់​ម្តង​អស់​១៦​គ្រាប់ ។​
​លោកស្នងការ​បន្ថែមថា ឈ្មោះ​ជឹង ស៊ី​ណាត មិន​មាន​តួនាទី ជា​មន្ត្រីរាជការ​នោះទេ គឺជា​អ្នក​រកស៊ី​ធម្មតា​តែប៉ុណ្ណោះ​។ មូលហេតុ​ដែល​បណ្តាល​ឲ្យ​បាញ់​បោះ​ជា​ច្រើន​គ្រាប់​គ្មាន​ត្រា​ប្រណី​នេះ បន្ទាប់​ពី នគរបាល​ឃាត់ខ្លួន​ផាកពិន័យ និង​មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន " ។​
​លោក ស្នងការ​បាន​បញ្ជាក់ថា ក្រោយ​កើតហេតុ​នគរបាល​បាន​ស្រាវជ្រាវ ទោះបី​មាន​ការផ្លាស់ប្តូរ​កន្លែង​រស់នៅ​ក៍ដោយ​។ លទ្ធផល​ចុងក្រោយ​ជនសង្ស័យ​បាន​ចូលខ្លួន​មក​សារភាព បន្ទាប់​ពី​មាន​ការពន្យល់​ពី​និតិ​វិធី​ច្បាប់​ហើយ​នោះ ។​
​បច្ចុប្បន្ន​សមត្ថកិច្ច បាន​និង​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន នគរបាល​ខេត្ត​កំពង់ស្ពឺ ចាត់ការ​បន្ត​។​
​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥​កន្លងទៅនេះ លោក ជឹង ស៊ី​ណាត ដែល​ជិះ​រថយន្ត​មែក​សឺ ដេស​ទំនើប​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-2229 បាន​បាញ់​ចំនួន ៣៣​គ្រាប់ គំរាម​នគរបាល​ចរាច​រណ៍ ព្រោះ​ផាកពិន័យ បើកបរ​លើស​ល្បឿន​កំណត់ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់ សុពណ៌​ទេព ក្រុង​ច្បារមន ខេត្ដ​កំពង់ស្ពឺ ។​
​សមត្ថកិច្ច​ខេត្ដ​កំពង់ស្ពឺ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ កម្លាំង​នគរបាល​ចរាចរណ៍​ខេត្ដ​កំពង់ស្ពឺ ៨​នាក់ ដាក់​កម្លាំង​ត្រួតពិនិត្យ​ការធ្វើ​ចរាចរណ៍​នៅ​កន្លែងកើតហេតុ​។ លុះដល់​វេលា​ម៉ោងជាង​១០ ស្រាប់តែ​មាន​រថយន្ដ​ស៊េរី​ទំនើប​ម៉ាក​មែក សឺ​ដេស ពណ៌​ខ្មៅ​របស់ ជឹង ស៊ី​ណាត បើកបរ ក្នុង​ពី​ខេត្ដ​ព្រះសីហនុ ឆ្ពោះ​មក​រាជធានី​ភ្នំពេញ ក្នុង​ល្បឿន ៩០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។ ដោយ​ឃើញ​ការបើកបរ លើស​ល្បឿន​កំណត់ ដែល​ក្នុង​ទីប្រជុំជន កំណត់​ត្រឹម​៣០​ទៅ​៤០ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​នោះ មន្ដ្រីនគរបាល ចរាច​រណ៍ ក៏​បាន​ចេញ​ស្ទាក់ ហើយ​ធ្វើ​ការអប់រំ និង​ផាកពិន័យ ចំនួន ១២.០០០​រៀល​។ ដោយ​ការ​ខឹងសម្បារ​នឹង ការផាកពិន័យ​នេះ បន្ទាប់ពី​បើក​រថយន្ត​ចេញ​បាន​ប្រមាណ ២​ម៉ែត្រ មនុស្ស​នៅ​ក្នុង​រថយន្ត ដែល​កាល​នោះ​គេ​មិន ទាន់​ស្គាល់​អត្តសញ្ញាណ​ថា​ជា​នរណា​នៅឡើយ​នោះ បាន​ទាញ​កាំភ្លើង​ស៊េរី​ទំនើប​មក​បាញ់​រហូត​អស់ពីរ​បង់​គឺ​ចំនួន ៣៣​គ្រាប់ ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ជា​ខ្លាំង​៕